គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ គិតត្រឹមដំណច់ខែធ្នូឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពការងារជារួមបានប្រមាណ ១៥,៥% ហើយ!
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ ត្រូវបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១វិច្ឆិកាឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់ ៣៦ខែ ដែលវាគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧ ខាងមុខនេះ។
បច្ចុប្បន្ន គម្រោងនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន។ គួរឲ្យដឹងដែរថា គម្រោងអភិវឌ្ឍន៍ទាំងមូល រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥គ.ម, បណ្តាញលូទឹកភ្លៀងប្រវែងសរុប ៥,៣គ.ម, ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន ០៧កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន ១០ ០០០តំណរ ស្ថិតក្នុង សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះ ១២ ០០០ ម៉ែត្រគូប/ថ្ងៃ ស្ថាបនាលើផ្ទៃដីទំហំ ២០ហិកតា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ថែមលើទំហំការងារ គម្រោងបានទទួលគោលការណ៍ សម្រាប់ការសិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការតម្លើងបណ្តាញបង្ហូរទឹកភ្លៀង ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
Ta Khmau City Wastewater Treatment System Development Project Reaches 15.5% Overall Progress as of End-2025
As of the end of December 2025, the Ta Khmau City Wastewater Treatment System Development Project has achieved approximately 15.5% overall work progress.
Construction of the project began on November 1, 2024, with a planned construction period of 36 months, and is scheduled for completion by the end of 2027.
At present, the project is progressing smoothly. The overall development scope includes:
- A total of 125 km of wastewater sewer networks
- 5.3 km of stormwater drainage networks
- Seven (7) small and large wastewater pumping stations
- 10,000 household connections across Kampong Samnanh, Ta Kadol, Ta Khmau, Prek Ho, and Prek Russey sangkats
- A wastewater treatment plant with a treatment capacity of 12,000 cubic meters per day, constructed on a 20-hectare site located in Prek Thmey Village, Roka Khpos Sangkat, Ta Khmau City, Kandal Province
In addition to the main project scope, approval has been granted for detailed technical design studies covering the rehabilitation of existing stormwater pumping stations, the construction of new pumping stations, and the installation of additional stormwater drainage networks.