ទំព័រដើម / អំពីក្រសួង / អំពីឯកឧត្តមទេសរដ្ឋមន្ត្រី

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ថ្ងៃខែឆ្នាំកំណើត : ឆ្នាំ ១៩៥៦
ទីកន្លែងកំណើត : ភ្នំពេញ កម្ពុជា
សញ្ជាតិ : ខ្មែរ
ភេទ : ប្រុស
ស្ថានភាពគ្រួសារ : រៀបការរួចហើយមានកូនបីនាក់ការអប់រំ

 • បរិញ្ញាប័ត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពា ណិជ្ជកម្មពីសា កលវិទ្យាល័យអាមេ រិក - ឆ្នាំ១៩៧៨
 • កម្មវិធីគ្រប់គ្រងជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Whartonរដ្ឋ Pennsylvania - ឆ្នាំ១៩៩៧
 • អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard - ឆ្នាំ១៩៩៩

  ប្រវត្តិទាក់ទងនឹងវិជ្ជជីវៈ

  • បានបម្រើការឲ្យក្រុមហ៊ុន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន
  • ការគ្រប់គ្រងទូទៅនិងហិរញ្ញវត្ថុ (នៅសហរដ្ឋអាមេ រិក បារាំង និងថៃ)
  • សវនករក្រុមហ៊ុន General Electric
  • បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគកម្ពុជា - ១៩៩៩។

  ការទទួលខុសត្រូវផ្នែកនយោបាយ

  • ចាប់ពីខែកញ្ញាឆ្នាំ២០១៨  រហូតដល់បច្ចុប្បន្ន បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន 
  • ចាប់ពីឆ្នាំ២០១៦ ដល់ ខែកញ្ញាឆ្នាំ ២០១៨ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
  • ចាប់ពីឆ្នាំ២០១៣ ដល់ ខែមេសា ឆ្នាំ ២០១៦ បានបម្រើការជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
  • ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១៣ បានបម្រើការជាទេសរដ្ឋមន្ត្រី និងអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា 
  • ចាប់ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ បានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
  • ឆ្នាំ២០០៣ ត្រូវបានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រ
  • ចាប់ពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៣ បានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ
  • ចាប់ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ បានបម្រើការជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

  សកម្មភាពវិជ្ជាជីវៈផ្សេងទៀត

  • បានជាប់ឆ្នោតជាអ្នកដឹកនាំពិភពលោកថ្ងៃស្អែកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ១៩៩៥
  • សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ Wharton Asianតាំងពីឆ្នាំ ២០០២
  • ប្រធា នក្រុមប្រឹក្សាប្រតិបត្តិនៃ Wharton Asian ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣
  • ប្រធា នសហព័ន្ធកីឡាហែលទឹកកម្ពុជា

  បញ្ហាប្រឈមក្នុងនាមជារដ្ឋមន្ត្រី

  • ធ្វើកំណែទម្រង់ និងលុបបំបាត់អំពើពុករលួយនៅក្នុងក្រសួង
  • ធ្វើឲ្យប្រសើរដល់ការដឹកជញ្ជូន និងហេដ្ឋរចនាសម្ព័ន្ធ និង ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសលើវិស័យនេះ
  • ធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាពក្នុងកា រចេញប័ណ្ណបើកបរថ្មីព្រមទាំងការផ្លាស់ប្តូរយកប័ណ្ណបើកបរថ្មី
  • ធ្វើឲ្យប្រសើរឡើងដល់ដំណើរការចុះបញ្ជីយា នយន្ត
  • បង្កើនសុវត្ថិភាពចរាចរណ៍តាមរយៈការធ្វើឲ្យប្រសើរឡើងដល់ ចំនួននៃការត្រួតពិនិត្យយានយន្ត