បច្ចុប្បន្នយើងមាននាវាចំនួន ០៤គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ប្រកបដោយសុវត្ថិភាពខ្ពស់តាមស្តង់ដារអន្តរជាតិ។
សូមជម្រាបជូនថា ការធ្វើដំណើរចាប់ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ ត្រូវឆ្លងកាត់ស្ថានីយចំនួន ០៦គឺ ស្ថានីយចំនួន០៤ កំពុងដំណើរការ និងស្ថានីយចំនួន០២ទៀតដាក់ឱ្យដំណើរការនៅពេលខាងមុខ៖
ការធ្វើដំណើរពីចំណតមួយទៅចំណតមួយប្រើរយៈពេលពី ៣នាទី ទៅ១០នាទី និងឈប់ដាក់អ្នកដំណើរឡើងចុះមិនលើសពី១០នាទីឡើយ។
នាវាដឹកអ្នកដំណើរនេះមានល្បឿនជាមធ្យម៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើរយៈពេលប្រហែល៤៥នាទីប៉ុណ្ណោះពីព្រែកព្នៅទៅតាខ្មៅ និងពីតាខ្មៅទៅព្រែកព្នៅវិញ។
សេវាដឹកអ្នកដំណើរតាមផ្លូវទឹកនេះមានដំណើរការជាប្រចាំ គឺចាប់ពីម៉ោង៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទៅល្ងាច និងប្រតិបត្តិការ ០៧ថ្ងៃក្នុងមួយសប្ដាហ៍
ការធ្វើដំណើរតាមផ្លូវទឹកនេះមិនគិតថ្លៃសំបុត្ររហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨
ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ តទៅតម្លៃសំបុត្រគឺ ............
កាលវិភាគនៃនាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ
ស្ថានីយ | ម៉ោងចេញដំណើរ | ||||||||
ព្រែកព្នៅ | 5:30 | 6:00 | 6:50 | 10:30 | 11:00 | 11:50 | 16:00 | 16:30 | 17:30 |
ឬស្សីកែវ | 5:50 | 6:20 | 7:10 | 10:50 | 11:20 | 12:10 | 16:20 | 16:50 | 17:50 |
ផ្សាចាស់ | 5:30 | 6:30 | 7:20 | 11:00 | 11:30 | 12:20 | 16:30 | 17:00 | 18:00 |
ចតុមុខ | 6:10 | 6:40 | 7:30 | 11:10 | 11:40 | 12:30 | 16:40 | 17:10 | 18:20 |
ច្បារអំពៅ | 6:20 | 6:50 | 7:40 | 11:20 | 11:50 | 12:40 | 16:50 | 17:20 | 18:20 |