ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CC Time] - រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក
2026-06-11
ទៅកាន់ទំព័រចុះផ្សាយក្នុង CC Time
ភ្នំពេញ៖ អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១១មិថុនានេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ យន្តការគតិយុត្តិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាច្បាប់ដែលត្រូវប្រកាសប្រើប្រាស់ជាការប្រញាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចជាតិ និន្នាការបច្ចេកវិទ្យាយានយន្តទំនើប ព្រមទាំងឆ្លើយតបនឹងយន្តការកំណែទម្រង់រចនាសម្ព័ន្ធវិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។កិច្ចប្រជុំនៅថ្ងៃនេះ ដឹកនាំដោយលោកស្រី និន សាផុន គណៈកម្មការទី៩ នៃរដ្ឋសភា ដោយមានការចូលរួមការពារសេចក្តីព្រាងច្បាប់ពីភាគីរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការជំនាញទាំង១០ នៃស្ថាប័ននីតិប្បញ្ញត្តិ និងមន្ត្រីជាន់ខ្ពស់មកពីអន្តរក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងអង្គប្រជុំ លោក ប៉េង ពោធិ៍នា បានផ្តល់ការបំភ្លឺ និងពន្យល់លម្អិតអំពីបច្ចេកទេសគតិយុត្តិថា វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ នឹងបង្កើតឱ្យមានរបត់ថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការក្តៅក្នុងការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាឃាតកបំផ្លាញផ្លូវជាតិ។លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ចំណុចពិសេសដែលត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ថ្មីនេះ គឺការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សមធម៌ គ្មានការលើកលែង តាមរយៈការធ្វើបច្ចុប្បន្នភាពកម្រិតការពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិឱ្យកាន់តែធ្ងន់ធ្ងរ និងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃបទល្មើស។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការក៏បានគូសបញ្ជាក់បន្ថែមថា ច្បាប់នេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំ។ ផលចំណេញផ្នែកសេដ្ឋកិច្ចដ៏ធំធេងមួយទៀត គឺការជួយលើកទឹកចិត្ត និងសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងថ្លៃដើមឡូជីស្ទិករបស់វិស័យឯកជនដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការមកបណ្តាក់ទុនរយៈពេលវែងនៅកម្ពុជា។ ឆ្លងតាមរយៈការដេញដោល និងការពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លោកស្រី និន សាផុន ក្នុងនាមគណៈកម្មការទី៩ និងតំណាងអន្តរគណៈកម្មការជំនាញទាំងអស់របស់រដ្ឋសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដោយវាយតម្លៃខ្ពស់ចំពោះស្មារតីសហការ និងការផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយពីភាគីរាជរដ្ឋាភិបាល។ គួបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋសភាកំពុងជំរុញនីតិវិធីផ្ទៃក្នុង ដើម្បីរៀបចំប្រមូលមតិយោបល់ចុងក្រោយ ក្នុងទិសដៅដាក់បញ្ចូលសេចក្តីព្រាងច្បាប់ប្រញាប់នេះទៅក្នុងរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញ ឬសម័យប្រជុំពេញអង្គរដ្ឋសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើការអនុម័តជាផ្លូវការផងដែរ៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
ច្បាប់ផ្លូវថ្នល់
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90