• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Kampucheathmey] - ផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង

2025-11-07 ទៅកាន់ទំព័រចុះផ្សាយក្នុង Kampucheathmey
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតពិបាកធ្វើដំណើរដោយសារការជីករៀបចំប្រព័ន្ធទឹកកខ្វក់ និងទឹកស្អាត នឹងចាប់ផ្តើមសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង។លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងដូច្នេះថា «ដាច់ទឹកភ្លៀងបន្តិច ផ្លូវក្នុងក្រុងបាត់ដំបង នឹងសម្រុកធ្វើឲ្យប្រសើរឡើង»។ពាក់ព័ន្ធស្ថានភាពផ្លូវក្នុងក្រុងបាត់ដំបងដែលរងការខូចខាតជាច្រើនខ្សែ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសារការអនុវត្តគម្រោងសាងសង់ស្ថានីយនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រោមថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។រដ្ឋបាលខេត្តបាត់ដំបងកាលពីពេលកន្លងទៅនេះ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបការលើកឡើងរបស់ពលរដ្ឋពាក់ព័ន្ធផ្លូវខូចពិបាកធ្វើដំណើរ ជាពិសេសផ្លូវក្នុងក្រុងបាត់ដំបងប៉ែកខាងលិចស្ទឹងសង្កែ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តគោលដៅមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលទទួលបានថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តគម្រោងសាងសង់ស្ថានីយនិងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលគម្រោងបែងចែកជា ២ គឺ៖ គម្រោងខាងកើតស្ទឹងហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ២ ដែលបានអនុវត្តបញ្ចប់ ១០០% និងទទួលបានសមិទ្ធផលជាច្រើនដូចជា៖ បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥៦,៧០ គីឡូម៉ែត្រ, តភ្ជាប់ទុយោទឹកកខ្វក់តាមផ្ទះប្រជាពលរដ្ឋចំនួន ៤ ១៣១ ផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ១០,០២ហិកតា, សាងសង់បង្គន់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០ កន្លែង និងបានជួសជុលផ្លូវឡើងវិញចំនួន ៦៨ ខ្សែ មានប្រវែង ៤០.៧៨៤ ម៉ែត្រ។ ដោយឡែកគម្រោងខាងលិចស្ទឹងហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពុងអនុវត្តបាន ៧៦% ក្នុងសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឃុំអូរតាគី ស្រុកថ្មគោល គ្រោងបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខួងប្រវែងសរុប ៤,៤៨ គីឡូម៉ែត្រ, ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប ១៣,៦៥ គីឡូម៉ែត្រ, ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥ គីឡូម៉ែត្រ, តភ្ជាប់តាមផ្ទះប្រជាពលរដ្ឋចំនួន ៥.០៥៧ ខ្នងផ្ទះ, សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ ៨,៩ហិកតា។ ក្នុងអំឡុងពេលអនុវត្តគម្រោងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ចំនួន ៥២ ខ្សែ ក្នុងនោះបានធ្វើការជួសជុលផ្លូវឡើងវិញរួចរាល់ចំនួន ២២ ខ្សែ សរុបប្រវែង ៨.៧៤១ ម៉ែត្រ និងផ្លូវថ្នល់ដែលមិនទាន់បានធ្វើការជួសជុលចំនួន ៣០ ខ្សែ សរុបប្រវែង ១៤.៨៥៧ ម៉ែត្រ។ ដោយសារមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រដ្ឋបាលខេត្តក៏បានស្នើឱ្យក្រុមហ៊ុនអនុវត្តគម្រោងត្រូវខិតខំធ្វើការកៀរ កិនបង្ហាប់ និងជួសជុលកែលម្អផ្លូវថ្នល់ឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ រដ្ឋបាលខេត្តក៏ស្នើសុំដល់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ នៅទីតាំងគម្រោងដែលបានកំពុងអនុវត្ត មេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាកទាំងឡាយដែលបានកើតឡើង ដោយសារការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់នេះ។ ដោយឡែកចំពោះផ្លូវថ្នល់ដែលខូចខាតហើយមិនស្ថិតក្នុងទីតាំងគម្រោង រដ្ឋបាលខេត្តបានបញ្ជាក់ថានឹងមានវិធានការដើម្បីធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ៕
ជួសជុលថែទាំផ្លូវថ្នល់ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី១២ - ១៣ វិច្ឆិកា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទឹកធ្លាក់លេងអង លេងឃិន ដ៏ស្រស់ស្អាតសង្ងំលាក់ខ្លួនកណ្តាលទ្រូងព្រៃ ក្នុងស្រុកអូររាំង ខេត្តមមណ្ឌលគិរី
[Fresh News] - រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Shanghai Hantang Shipping (SHS)
សន្និសីទប្រចាំឆ្នាំ២០២៥ ស្តីពី China (Chongqing)-ASEAN Logistics Industry Cooperation Conference និង វេទិកា ស្តីពីការអភិវឌ្ឍសេដ្ចកិច្ចតាមបណ្តោយរបៀងពាណិជ្ជកម្មអន្តរជាតិថ្មី (ផ្លូវគោក-ផ្លូវសមុទ្រ) នៅសាធារណរដ្ឋប្រជាមានិតចិន
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឱ្យបានត្រឹមត្រូវ មុនពេលធ្វើដំណើរ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបក្រុមហ៊ុន Shanghai International Port Group (SIPG)
កិច្ចពិភាក្សាកម្រិតគោលនយោបាយ ស្តីពី “យន្តការក្នុងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅកម្ពុជា”

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90