• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - ទេសរដ្ឋមន្រ្តី ថោង ខុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ ៦ខ្សែ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ

2025-05-04 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ, ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងជាតំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ ចំនួន ៦ខ្សែ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ ពិធីនេះដែរក៏មានការចូលរួមពីលោក ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារចុះជួយស្រុកតាំងគោក, លោក វ៉ាត់ ចំរើន អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកតាំងគោក ប្រធានក្រុមការងារចុះឃុំស្វាយភ្លើង និងឃុំច្រនៀង លោក ណយ ផាណា ប្រធានក្រុមការងារចុះជួយឃុំស្វាយភ្លើង លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ ស្វាយភ្លើង លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, អភិបាលរងស្រុក លោកមេឃុំ, មេភូមិ និងប្រជាពលរដ្ឋនៅឃុំស្វាយភ្លើងប្រមាណ ៣០០នាក់។ គួរបញ្ជាក់ដែរថា ការជួសជុល និងស្ថាបនាផ្លូវលំ ៦ខ្សែនេះ គឺប្រើប្រាស់គ្រឿងចក្ររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលរៀបចំដោយលោក វង្សី វិស្សុត និងមានការជួយឧបត្ថម្ភប្រេងពីលោក វង្សី វិស្សុត, លោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន, លោក ណយ ផាណា, ក្រុមការងារ និងសប្បុរសជននានា ព្រមទាំងមានការចូលរួមចំណែកឧបត្ថម្ភប្រេង ពីប្រជាពលរដ្ឋផងដែរ។ ថ្លែងនាឱកាសនោះលោកបណ្ឌិត ថោង ខុន បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋនៅឃុំស្វាយភ្លើង ស្រុកតាំងគោក ដោយក្តីនឹករលឹកផងដែរ។ លោកបណ្ឌិតបានបន្ថែមថា រយៈពេល៤៦ឆ្នាំកន្លងមកនេះក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបន្តមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នៅតែបន្តគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយសម្តេចក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តែងតែបានគិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋនៅតំបន់ណាដែលជួបការលំបាក ដោយមិនមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនោះឡើយ ហើយរាជរដ្ឋាភិបាលក៏មិនចង់បានអ្វីពីប្រជាពលរដ្ឋនោះឡើយ ក្រៅពីការចង់ឃើញនូវស្នាមញញឹម និងការគាំទ្រ ជឿជាក់ ទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋជានិច្ច។ បន្ថែមពីនេះលោកបណ្ឌិត ក៏បានប្រាប់ប្រជាពលរដ្ឋដែរថា សម្រាប់ខេត្តកំពង់ធំ ក្នុងអាណត្តីទី៧នេះ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងបំពេញតម្រូវការក្នុងការការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅមូលដ្ឋាន ០៤ស្រុក (តាំងគោក, បារាយណ៍, សន្ទុក និងសណ្តាន់) លោក វង្សី វិស្សុត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានផ្តល់គ្រឿងចក្រចំនួន ៩គ្រឿង ដើម្បីបម្រើសេចក្តីត្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយប្រសិទ្ធនាមថា«គ្រឿងចក្ររបស់សម្តេចបវរធិតី»។ ជាក់ស្តែងក្រុមគ្រឿងចក្របានធ្វើការជួសជុល និងស្ថាបនាផ្លូវលំនៅតាមបណ្តាភូមិឃុំជាបន្តបន្ទាប់នៅស្រុកតាំងគោក និងស្រុកបារាយណ៍ បានជាច្រើនខ្សែ។ គួរជម្រាបថា សម្រាប់ឃុំស្វាយភ្លើង ក្រុមគ្រឿងចក្របានជួសជុល និងស្ថាបនាផ្លូវលំ ៦ខ្សែ រួមមាន៖ ផ្លូវ ១ខ្សែ ប្រវែង ២២០០ម៉ែត្រ ក្រាលគ្រួសក្រហម, ផ្លូវថ្មី ១ខ្សែ ប្រវែង ១១០០ម៉ែត្រ និងដាក់លូ១កន្លែង, ផ្លូវ០១ខ្សែ ប្រវែង ១៤០០ម៉ែត្រ ក្រាលគ្រួសក្រហម, សំអាតផ្លូវ ០១ខ្សែ នៅភូមិខ្នាយទង, ផ្លូវថ្មី០១ខ្សែ ប្រវែង ១០០០ម៉ែត្រ ក្រាលគ្រួសក្រហម ភ្ជាប់ទៅចំការរបស់ប្រជាពលរដ្ឋ និងធ្វើថ្មី១ខ្សែទៀត ប្រវែង ១២០០ ម៉ែត្រ នៅឃុំស្វាយភ្លើង។ នាឱកាសនោះដែរ តបតាមសំណូមពររបស់ប្រជាពលរដ្ឋ លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ ជួយជួសជុលផ្លូវថ្មីមួយខ្សែទៀត ប្រវែង ២២០០ម៉ែត្រ ភ្ជាប់ពីភូមិខ្នាយទង ទៅទំនប់ដើមកណ្តុរ (ដោយប្រជាពលរដ្ឋឧបត្ថម្ភប្រេងចាក់គ្រឿងចក្រ) និងជួសជុលសាលាដំណាក់ស្វាយតាសេក នៅខាងកើតភូមិស្វាយភ្លើង។ បន្ថែមពីនេះលោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ចីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ តទៅ និងបានក្រឿនរំលឹកដល់ឃុំ ដើម្បីអនុវត្តន៍ឱ្យបានល្អនូវលក្ខណវិនិច្ឆ័យភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ដែរថា នាឱកាសនោះដែរលោកបណ្ឌិត ថោង ខុន ក៏នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ ដោយក្នុង ១នាក់ ទទួលបាន សារ៉ុង១ និងថ្នាំពេទ្យ TIFFY ៣បន្ទះផងដែរ៕
វិស័យសាធារណការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ
[Nokor Wat News] - មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ដោយសារអ្នកបើកបរល្មើសល្បឿន និងពិសាគ្រឿងស្រវឹង

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90