ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - លោក ស៊ុន ចាន់ថុល ឱ្យមន្ត្រីពិនិត្យបច្ចេកទេសទូកដ និងនាវាដឹកអ្នកដំណើរ
2022-10-31
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្ដង់ដាបច្ចេកទេសនៃអាជីវកម្មទូក និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេស និងពន្លឿនការចេញសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីទប់ស្កាត់កុំឱ្យមានករណីលិចទូកចម្លងស្លាប់មនុស្សបន្តទៀត។ បទបញ្ជានេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកថ្លែងថា ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលថ្មីៗនេះបានបណ្ដាលឱ្យសិស្ស ១១ នាក់ស្លាប់ និង ៤ នាក់ទៀតត្រូវបានជួយសង្គ្រោះ។ ជាមួយគ្នានេះ លោក ចាន់ថុល បានជំរុញឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្តង់ដាបច្ចេកទេសនៃអាជីវកម្មទូក និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឱ្យមានករណីបែបនេះកើតឡើងទៀត។ លោកថា៖ «ឡានយើងយកទៅឆៀក ប៉ុន្តែទូកយើងនៅមិនទាន់ពិនិត្យ [ឆៀក] ទេ ដោយសារតែច្បាប់ដឹកជញ្ជូនផ្លូវទឹក មិនទាន់បានធ្វើចេញនៅឡើយ»។ លោកបានទទួលស្គាល់ថា ករណីលិចទូកនោះក៏ជាកំហុសរបស់មន្ត្រីជំនាញក្រសួងសាធារណការ មួយផ្នែកដែរ ដែលកន្លងមកមិនបានចុះណែនាំម្ចាស់អាជីវកម្មទូកដ និងនាវាដឹកអ្នកដំណើរតាមផ្លូវទឹកអំពីស្ដង់ដាសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «រឿងហ្នឹងមន្ត្រីយើងក៏ប្រហែសដែរ បើយើងអត់ទាន់មានច្បាប់យើងក៏គួរជួយទៅណែនាំគេដែរ។ អ៊ីចឹង ខ្ញុំសូមឱ្យឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការទទួលបន្ទុកជំរុញច្បាប់ដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់កំពង់ផែឱ្យបានលឿនដើម្បីយើងមើលឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ សូមមន្ត្រីយើងទាំងអស់ត្រូវចុះត្រួតពិនិត្យ និងណែនាំឱ្យបានដិតដល់ម្ចាស់អាជីវកម្មទូកដ និងនាវាដឹកអ្នកដំណើរនៅទូទាំងប្រទេសអំពីស្ដង់ដាសុវត្ថិភាព និងស្ដង់ដាបច្ចេកទេសតាមទូកនីមួយៗ»។ បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទូក និងនាវាដឹកអ្នកដំណើរនីមួយៗត្រូវមានភាពរឹងមាំ មិនធ្លុះធ្លាយ ឬជ្រាបទឹកហើយត្រូវមានអាវពោងការពារសុវត្ថិភាពដល់អ្នកដំណើរគ្រប់គ្នា ជាពិសេសមិនត្រូវផ្ទុកលើសទម្ងន់ជាដាច់ខាត។លោក ប៊ុត សុវត្តិ អាយុ ៤៨ ឆ្នាំ រស់នៅកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ជាឪពុកកុមារី រងគ្រោះឈ្មោះ សុវត្តិ លក្ខិណា អាយុ ១៣ ឆ្នាំ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកពីយប់ថ្ងៃទី ១៣ ខែតុលាបានសាទរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលជំរុញឱ្យមន្ត្រីចុះត្រួតពិនិត្យបច្ចេកទេសទូកដឹកអ្នកដំណើរ និងពន្លឿនការបង្កើតច្បាប់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់បញ្ហាលិចទូកបែបនេះតទៅទៀត។ លោកបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «វិធានការនេះ គឺល្អខ្លាំងណាស់ ព្រោះបើម្ចាស់ទូកដនីមួយៗមានអាវពោងសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្ដល់ឱ្យភ្ញៀវពាក់នៅពេលចុះទូកនោះ ទោះបីមានករណីលិចទូកដោយចៃដន្យក៏វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ»។ លោក ខៀវ សំផន អាយុ ៦០ ឆ្នាំ ដែលទទួលបានការគាំទ្រពីអ្នកភូមិ និងអាជ្ញាធរមូលដ្ឋានឱ្យធ្វើអាជីវកម្មទូកដ នៅតំបន់ខាងលើជំនួសអ្នកភូមិចាស់ដែលមានបញ្ហាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមានអាវពោងការពារសុវត្ថិភាពចំនួន ២០ អាវសម្រាប់ផ្ដល់ដល់ភ្ញៀវដែលជិះទូកដរបស់លោក។ ជាមួយគ្នានេះ ទូករបស់លោកក៏មានភាពរឹងមាំប្រកបដោយសុវត្ថិភាពផងដែរ ដោយវាអាចផ្ទុកទម្ងន់ជាមធ្យម ៤ តោន សម្រាប់ទំនិញជាកសិផល ឬផលិតផលសត្វ ប៉ុន្តែដើម្បីសុវត្ថិភាព លោកដឹកមនុស្ស និងមធ្យោបាយកង់-ម៉ូតូ មិនលើសពី ១៥ នាក់ឡើយ។ លោកថ្លែងថា៖ «សុវត្ថិភាពរបស់អ្នកគឺជាជោគជ័យនៃអាជីវកម្មរបស់ខ្ញុំ ដូច្នេះខ្ញុំសូមឱ្យអ្នកធ្វើដំណើរទាំងអស់មិនត្រូវបដិសេធការពាក់អាវពោងសុវត្ថិភាពជាដាច់ខាត នៅពេលអ្នកចុះទូករបស់ខ្ញុំ»។ ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បណ្ដាលឱ្យសិស្សប្រុស-ស្រី ១១ នាក់ អាយុចន្លោះពី ១២ ឆ្នាំ ទៅ ១៤ ឆ្នាំ បានស្លាប់ និងកុមារ ៤ នាក់ទៀតបានរងរបួស។ករណីសោកនាដកម្មនោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ដោយគ្មានអាវពោងសម្រាប់ការពារ។ ២ ថ្ងៃ ក្រោយពីមានករណីនេះកើតឡើង [១៥ តុលា ២០២២] ម្ចាស់ទូកដ ២ នាក់ និងអ្នកបើកទូកម្នាក់ត្រូវបានឃាត់ខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល។ តែបន្ទាប់មកនៅថ្ងៃទី ១៧ ខែតុលា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លាវ ស្រេង ដែលកាន់សំណុំរឿងនេះបានសម្រេចដោះលែងពួកគេវិញ តែសំណុំរឿងនេះនៅតែបន្តតាមនីតិវិធីនៅតុលាការដដែល៕
សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ
សន្និសីទសារព័ត៌មាន
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90