• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - លោក​ ស៊ុន ចាន់ថុល ឱ្យ​មន្ត្រី​ពិនិត្យ​​បច្ចេកទេស​ទូកដ និង​​នាវា​ដឹក​អ្នក​ដំណើរ

2022-10-31 Go to the website published Phnom Penh Post
ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ស្ដង់ដា​បច្ចេកទេស​នៃ​អាជីវក​ម្មទូក និង​នាវា​ដឹក​អ្នកដំណើរ​នៅ​ទូទាំង​ប្រទេស និង​ពន្លឿន​ការចេញ​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​លិច​ទូក​ចម្លង​ស្លាប់​មនុស្ស​បន្តទៀត​។ បទបញ្ជា​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល ​៥​ ឆ្នាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​» ដែល​ត្រូវបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ ​២០២២ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ លោក​ថ្លែងថា ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ភូមិ​កោះចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល​ថ្មីៗ​នេះ​បាន​បណ្ដាល​ឱ្យ​សិស្ស​ ១១​ នាក់​ស្លាប់ និង ​៤ ​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ជាមួយ​គ្នា​នេះ លោក ចាន់ថុល បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ស្តង់ដា​បច្ចេកទេស​នៃ​អាជីវក​ម្មទូក និង​នាវា​ដឹក​អ្នក​ដំណើរ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ករណីបែបនេះ​កើតឡើង​ទៀត​។ លោក​ថា​៖ «​ឡាន​យើង​យកទៅ​ឆៀក ប៉ុន្តែ​ទូក​យើង​នៅ​មិនទាន់​ពិនិត្យ​ [​ឆៀក​] ​ទេ ដោយសារ​​តែ​ច្បាប់​ដឹកជញ្ជូន​ផ្លូវទឹក មិនទាន់​បាន​ធ្វើ​ចេញ​នៅឡើយ​»​។ លោក​បាន​ទទួល​ស្គាល់​ថា ករណី​លិច​ទូក​នោះ​ក៏​ជា​កំហុស​របស់​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ មួយផ្នែក​ដែរ ដែល​កន្លងមក​មិនបាន​ចុះ​ណែនាំ​ម្ចាស់​អាជីវកម្ម​ទូកដ និង​នាវា​ដឹក​អ្នក​ដំណើរ​តាមផ្លូវ​ទឹក​អំពី​ស្ដង់ដា​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង​មន្ត្រី​យើង​ក៏​ប្រហែស​ដែរ បើ​យើង​អត់​ទាន់​មានច្បាប់​យើង​​ក៏​គួរ​ជួយ​ទៅ​ណែនាំ​គេ​ដែរ​។ អ៊ីចឹង ខ្ញុំ​សូមឱ្យ​ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ​ទទួល​បន្ទុក​ជំរុញ​ច្បាប់​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ច្បាប់​កំពង់ផែ​ឱ្យ​បាន​លឿន​ដើម្បី​យើង​មើល​ឱ្យបាន​ត្រឹមត្រូវ​។ ទន្ទឹម​នឹង​នេះ សូម​មន្ត្រី​យើង​ទាំងអស់​ត្រូវ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ឱ្យបាន​ដិតដល់​ម្ចាស់​អាជីវកម្ម​ទូកដ និង​នាវា​ដឹក​អ្នកដំណើរ​នៅ​ទូទាំង​ប្រទេស​អំពី​ស្ដង់ដា​សុវត្ថិភាព​ និង​ស្ដង់ដា​បច្ចេកទេស​តាម​ទូក​នីមួយៗ​»​។ បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទូក​ និង​នាវា​ដឹក​អ្នក​ដំណើរ​នីមួយៗ​ត្រូវមាន​ភាព​រឹងមាំ មិន​ធ្លុះធ្លាយ ឬ​ជ្រាប​ទឹក​ហើយ​ត្រូវមាន​អាវ​ពោង​ការពារ​សុវត្ថិភាព​ដល់​អ្នកដំណើរ​គ្រប់គ្នា ជាពិសេស​មិនត្រូវ​ផ្ទុក​លើស​ទម្ងន់​ជាដាច់ខាត​។លោក ប៊ុត សុវត្តិ អាយុ ​៤៨ ​ឆ្នាំ រស់នៅ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ជា​ឪពុក​កុមារី រងគ្រោះ​ឈ្មោះ សុវត្តិ លក្ខិណា អាយុ​ ១៣​ ឆ្នាំ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​ពី​យប់​ថ្ងៃទី​ ១៣ ខែតុលា​បាន​សាទរ ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​ជំរុញ​ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​ទូក​ដឹក​អ្នកដំណើរ​ និង​ពន្លឿន​ការបង្កើត​ច្បាប់​ពាក់ព័ន្ធ​ ដើម្បី​ទប់ស្កាត់​បញ្ហា​លិច​ទូក​បែបនេះ​តទៅទៀត​។ លោក​បាន​ថ្លែងប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា​៖ «​វិធានការ​នេះ គឺ​ល្អខ្លាំងណាស់ ព្រោះ​បើ​ម្ចាស់​ទូកដ​នីមួយៗ​មាន​អាវ​ពោង​សុវត្ថិភាព​គ្រប់គ្រាន់ សម្រាប់​ផ្ដល់ឱ្យ​ភ្ញៀវ​ពាក់​នៅពេល​ចុះទូក​នោះ ទោះបី​មាន​ករណី​លិច​ទូក​ដោយ​ចៃដន្យ​​ក៏​វា​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បានដែរ​»​។ លោក ខៀវ សំផន អាយុ​ ៦០ ​ឆ្នាំ ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នកភូមិ​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​​ធ្វើ​អាជីវកម្ម​ទូកដ នៅ​តំបន់​ខាង​​លើ​ជំនួស​អ្នកភូមិ​ចាស់​ដែលមាន​បញ្ហា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មាន​អាវ​ពោង​ការពារ​សុវត្ថិភាព​ចំនួន​ ២០ ​អាវ​សម្រាប់​ផ្ដល់​ដល់​ភ្ញៀវ​ដែល​ជិះ​ទូកដ​របស់​លោក​។ ជាមួយ​គ្នា​នេះ ទូក​របស់លោក​ក៏មាន​ភាពរឹងមាំ​ប្រកប​ដោយ​សុវត្ថិភាព​ផងដែរ ដោយ​វា​អាច​ផ្ទុក​ទម្ងន់​ជា​មធ្យម ​៤ ​តោន​ សម្រាប់​ទំនិញ​ជា​កសិផល​ ឬ​ផលិតផល​សត្វ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព លោក​ដឹក​មនុស្ស ​និង​មធ្យោបាយ​កង់​-​ម៉ូតូ មិន​លើសពី​ ១៥ ​នាក់​ឡើយ​។ លោក​ថ្លែងថា​៖ «​សុវត្ថិភាព​របស់​អ្នក​គឺជា​ជោគជ័យ​នៃ​អាជីវកម្ម​របស់ខ្ញុំ​ ដូច្នេះ​ខ្ញុំ​សូមឱ្យ​អ្នក​ធ្វើដំណើរ​ទាំងអស់​មិនត្រូវ​បដិសេធ​ការ​ពាក់អាវ​ពោង​សុវត្ថិភាព​ជា​ដាច់ខាត នៅពេល​អ្នក​ចុះទូក​របស់ខ្ញុំ​»​។ ឧបទ្ទវហេតុ​លិច​ទូក​ចម្លង​នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល កាលពី​យប់​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០២២ បណ្ដាល​ឱ្យ​សិស្ស​ប្រុស​-​ស្រី​ ១១​ នាក់ អាយុ​ចន្លោះ​ពី​ ១២ ​ឆ្នាំ ទៅ​ ១៤ ​ឆ្នាំ បាន​ស្លាប់ និង​កុមារ​ ៤ ​នាក់​ទៀត​បាន​រងរបួស​។ករណី​សោកនាដកម្ម​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា​បណ្ដាល​មកពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ ធ្វេសប្រហែស និង​មិនមាន​ការប្រុងប្រយ័ត្ន ដោយ​គ្មាន​អាវ​ពោង​សម្រាប់​ការពារ​។ ២ ​ថ្ងៃ ក្រោយពី​មាន​ករណីនេះ​កើតឡើង [១៥ តុលា ២០២២] ម្ចាស់​ទូកដ​ ២ ​នាក់ និង​អ្នក​បើកទូក​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកណ្ដាល​។ តែ​បន្ទាប់មក​នៅ​ថ្ងៃទី​ ១៧ ខែតុលា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល លោក លាវ ស្រេង ដែល​កាន់​សំណុំ​រឿងនេះ​បាន​​សម្រេច​ដោះលែង​ពួកគេ​វិញ តែ​សំណុំ​រឿងនេះ​នៅតែ​បន្ត​តាម​នីតិវិធី​នៅ​តុលាការ​ដដែល​៕
សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​ សន្និសីទសារព័ត៌មាន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

លក្ខខណ្ឌគួរយល់ដឹងអំពី "ការកំណត់ល្បឿនបើកបរ" នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90