ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ឯកឧត្តម ហឿន សំនៀង អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "តើវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្សា?"
2022-01-21
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ឯកឧត្តម ហឿន សំនៀង អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យ សាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "តើវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្សា?" ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "តើវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានជំនាញអ្វីខ្លះសម្រាប់យុវជនជ្រើសរើសសិក្សា?" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជា ផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរ ដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ថ្លែងក្នុងមតិស្វាគមន៍នាពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីសារសំខាន់ នៃកត្តាសុខសន្តិភាពក្នុងការជួយរុញច្រាននាវាកម្ពុជាឱ្យធ្វើដំណើរឆ្ពោះទៅអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់ រហ័សក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការវិវត្តនៃវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ន។ ឯកឧត្តមបាន សង្កត់ធ្ងន់ថា៖ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៥០ កម្ពុជាត្រូវកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមមាន៖ ផ្លូវ ថ្នល់ ស្ពាន សំណង់សិល្បៈការ្យ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ ផ្លូវដែក និងភស្តុភា កម្ម ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងជាតម្រូវការយ៉ាងចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមនាយកវិទ្យាស្ថានបានលើកឡើងផងដែរអំពីគោលបំណង និងការតាំងចិត្តដ៏មុះមុតប្រកបដោយ ចក្ខុវិស័យច្បាស់លាស់ និងជំនឿទុកចិត្តមុតមាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការបង្កើតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បី បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានសីលធម៌ អត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ ថ្លៃថ្នូរសំដៅដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកបច្ចេកទេស ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង។ ជាមួយគ្នានោះផងដែរ ឯកឧត្តមនាយកវិទ្យាស្ថាន បានបង្ហាញសុទិដ្ឋិនិយមថា៖ ជាមួយនឹងការតាំងចិត្ត ខ្ពស់របស់ថ្នាក់ដឹកនាំយើងលើការកសាងធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំ ទូលាយក្លាយទៅជាអ្នកបន្តវេនប្រកបសក្កានុពល កូនខ្មែរពិតជាអាចកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតសម្រាប់ប្រើប្រាស់ដោយខ្លួនឯងបាន ស្របទៅនឹងពាក្យស្លោកដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងនៅឯខេត្តព្រះសីហនុក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ កាលពីពេលថ្មីៗកន្លងនេះថា៖ “ខ្មែរធ្វើបាន”។ ឯកឧត្តមបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំថា៖ យុវជនយើងធ្វើបាន ដោយហេតុថា ដូនតាបុព្វបុរសរបស់យើងមានសមត្ថភាពកំពូលអាចសាងសង់ប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទនានា ជាច្រើនទៀតដ៏ស្រស់បំព្រងប្រកបដោយក្បាច់រចនាសិល្បៈល្អឯក គុណភាពរឹងមាំជាប់បានយូរអង្វែង និងល្បីល្បាញពាសពេញពិភពលោក ដូច្នេះយុវជនយើងពិតជាធ្វើបាន។ ដើម្បីឆ្លើយតបបញ្ហាខាងលើនេះ ឯកឧត្តមនាយកវិទ្យាស្ថានបានឱ្យដឹងថា៖ វិទ្យាស្ថានបានដាក់ចេញយុទ្ធ សាស្ត្រចំនួនបី ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរឱ្យក្លាយទៅជាអ្នកបន្តវេនប្រកបដោយសក្កានុពលសម្រាប់ កម្ពុជាក្នុងនោះរួមមាន៖ ១. កត្តាស្ថាប័ន (វិទ្យាស្ថានខ្លួនឯងផ្ទាល់ត្រូវមានសមត្ថភាព និងលទ្ធភាពពេញ លេញក្នុងការទ្រទ្រង់ការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ)។ ២. កត្តាសាស្ត្រាចារ្យ (សាស្ត្រាចារ្យខ្លាំង ប្រកបដោយសមត្ថភាព មានទឹកចិត្តបង្កប់នូវដួងព្រលឹងរបស់ដូនតាខ្មែរ ក្នុងការផ្ទេរពុទ្ធិរបស់ខ្លួនដល់អ្នក ជំនាន់ក្រោយ ផ្ទេរទាំងចំណេះដឹង ផ្ទេរទាំងចំណេះធ្វើ មានទាំងបេះដូងប្រកបដោយស្មារតីទទួលខុសត្រូវ សីលធម៌ គុណធម៌ ដូច្នេះវិទ្យាស្ថានត្រូវតែជ្រើសរើសសាស្ត្រាចារ្យយ៉ាងសម្រិតសម្រាំងបំផុត។ ៣. កត្តា និស្សិតខ្លួនឯងផ្ទាល់ (វិទ្យាស្ថានត្រូវជ្រើសរើសនិស្សិតឱ្យចូលរៀនឆ្លងកាត់ការប្រឡង ដើម្បីរើសគ្រាប់ពូជល្អ និស្សិតត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត លះបង់ពេលវេលា ខិតខំប្រឹងប្រែងតស៊ូ រៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីឆ្លើយតបនឹងគោលបំណង និងធ្វើខ្លួនឱ្យសាកសមជាអ្នកបន្តវេនកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កម្ពុជានាពេលអនាគត។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាសំណួរ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖ ១. តើវិទ្យាស្ថានមានអាហារូបករណ៍១០០%ទេ? ចម្លើយ- អាហារូបករណ៍១០០%៖ ផ្តល់ជូនដល់និស្សិត ឆ្នើមដែលទទួលបានពិន្ទុខ្ពស់ចំនួន៥០នាក់ (មិនគិតពីនិស្សិតប្រុស ឬស្រីទេ)។ អាហារូបករណ៍៥០% ៖ ចំពោះតែនិស្សិតជានារី នឹងទទួលបានអាហារូបករណ៍ ៥០% ដោយស្វ័យប្រវត្តិ។ តម្លៃសិក្សា៦០០ដុល្លារ ក្នុង១ឆ្នាំ។ អាហារូបករណ៍ត្រូវបានផ្ដល់ជូនតែមួយឆ្នាំសិក្សាប៉ុណ្ណោះ មានន័យថា និស្សិតជ័យលាភីអាហារូបករណ៍ត្រូវខិតខំប្រឹងសិក្សា និងរក្សាចំណាត់ថ្នាក់នៃការសិក្សារបស់ខ្លួនឱ្យបានល្អ (យ៉ាងហោចណាស់៨៥% នៃលទ្ធផលសរុបប្រចាំឆ្នាំ) ទើបអាចបន្ដទទួលបានអាហារូបករណ៍នៅឆ្នាំបន្ទាប់។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគណៈគ្រប់គ្រងវិទ្យាស្ថាន។ ក្រៅពីការសិក្សាឱ្យបានល្អ និស្សិតត្រូវមករៀនទៀងទាត់ ធ្វើជាគំរូល្អដល់និស្សិតផ្សេងទៀត មានឥរិយាបទ និងសីលធម៌ និងចូលរួមសកម្មភាពស្ម័គ្រចិត្ដនានា ដែលជាប្រយោជន៍ដល់និស្សិតដូចគ្នា។ ការធ្វើបែបនេះគឺវិទ្យាស្ថានមានគោលបំណងបណ្ដុះគ្រាប់ពូជធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងឥរិយាបទល្អ។ ២. តើគ្រប់ជំនាញនីមួយៗត្រូវប្រឡងចូល ឬគ្រាន់តែទិញពាក្យអាចចូលរៀនបាន? ចម្លើយ- គ្រប់ជំនាញ ទាំងអស់ត្រូវប្រឡងចូលរៀន មិនមែនគ្រប់និស្សិតដែលទទួលបាននិទ្ទេស A B ឬ C អាចចូលរៀនបានទេ ត្រូវឆ្លងកាត់ការប្រឡងទើបអាចចូលរៀនបាន។ ឆ្លងកាត់ការប្រឡងត្រូវការជ្រើសរើសគ្រាប់ពូជដែលល្អ ដើម្បីចូលរៀន។ ចង់ឃើញកូនខ្មែរក្លាយជាអ្នកជំនាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ជឿថាកូនខ្មែរធ្វើបាន។ ៣. តើវិទ្យាស្ថានមានជំនាញអ្វីខ្លះដែរ? ចម្លើយ- ជំនាញទាំងអស់មានចំនួន៦ ក្នុងនោះរួមមាន៖ ១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ៤. ជំនាញគ្រប់គ្រងភស្តុភាកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ៥. ជំនាញអ្នកបើកបរនាវា ៦. ជំនាញម៉ាស៊ីននាវា។ ៤. សំណូមពរឱ្យវិទ្យាស្ថានបកស្រាយជំនាញនីមួយៗ៖ ១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ គឺជាជំនាញដែលសិក្សាអំពីលក្ខណៈបច្ចេកទេសសំណង់ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន -ស្ពាន ផ្លូវដែក និង កំពង់ផែធានាឱ្យគុណភាពរឹងមាំប្រើប្រាស់បានយូរអង្វែង។ ២. ជំនាញប្រព័ន្ធចម្រោះ ទឹកកខ្វក់គឺសិក្សាអំពីការវិភាគ និងវាយតម្លៃនៃដំណើរការប្រព្រឹត្តិកម្មទឹក ព្រមទាំងប្រតិបត្តិការ ការថែទាំ ទឹក ៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោកគឺសិក្សាពីបំលាស់ទីរបស់មនុស្ស និងទំនិញលើរយៈចម្ងាយក្នុងរយៈពេលកំណត់មួយ ដោយធ្វើយ៉ាងណាឱ្យការផ្លាស់ទីរបស់មនុស្ស និងទំនិញមាន ប្រសិទ្ធភាពបំផុត ៤. ជំនាញគ្រប់គ្រងភស្តុភាកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាការសិក្សាលើការសម្រប សម្រួលដល់ការផ្គត់ផ្គង់សម្ភារដល់ក្រុមហ៊ុនណាមួយ និងគឺជាការសិក្សាអំពីការផលិតនូវផលិតផល ដែលស្របតាមតម្រូវការរបស់អតិថិជន៖ ៥. ជំនាញអ្នកបើកបរនាវា គឺជាការសិក្សាអំពីជំនាញ ដែលពាក់ព័ន្ធនឹងការបើកបរនាវា និងកិច្ចការនៅលើកំពង់ផែ ដើម្បីសម្រួលដល់ការចេញ-ចូលនាវា ព្រមទាំងប្រតិបត្ដិការពាក់ព័ន្ធផ្សេងទៀត ជាជំនួយដល់ការបើកបរនាវា ៦. ជំនាញម៉ាស៊ីននាវា គឺជាជំនាញឯកទេសជួសជួល និងថែទាំនាវាព្រមទាំងកិច្ចការសង្គ្រោះបន្ទាន់ នៅពេលនាវាមានបញ្ហាពេលកំពុងប្រតិបត្ដិការ។ ៥. តើវិទ្យាស្ថានបើកបវេសនកាលសម្រាប់និស្សិតជំនាន់ទី១ ធ្វើឡើងនៅថ្ងៃណាដែរ? ចម្លើយ-នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រាប់ជំនាន់ទី១។ ជំនាន់ទី២ បើកបវេសនកាល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ ចាប់ផ្ដើមទទួលពាក្យប្រឡងជំនាន់ទី២ចាប់ពីថ្ងៃ១៧ ខែមករា ដល់ថ្ងៃ១១ ខែកុម្ភៈ។ ប្រឡងជំនាន់ទី២ នៅថ្ងៃទី ១៤ ខែកុម្ភៈ និងចេញលទ្ធផលនៅថ្ងៃទី ១៥ ខែកុម្ភៈ ចុះឈ្មោះចូលរៀនជំនាន់ទី២ ថ្ងៃ១៥ ខែកុម្ភៈ ដល់ ថ្ងៃទី៩ ខែមីនា។ ៦. តើអ្នកបាក់ឌុបជំនាន់២០១៩ និង២០២០ ឆ្នាំនេះអាចដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបានទេ? ចម្លើយ-អាចដាក់ពាក្យបាន និងត្រូវប្រឡងចូលសិក្សាដូចគ្នា។ ៧. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ តើវិទ្យាស្ថានមានមុខវិជ្ជា ជំនាញវិភាគលើដងផ្លូវ ដើម្បីកំណត់ល្បឿនឱ្យមានសុក្រឹតសមស្របទាំងសុវត្ថិភាពទាំងការអភិវឌ្ឍទេ? ចម្លើយ- មាន គឺមុខវិជ្ជាបច្ចេកទេសអង្កេតការដឹកជញ្ជូន និងមុខវិជ្ជាអង្កេត និងព្យាករណ៍ការដឹកជញ្ជូន មុខវិជ្ជានេះគឺត្រូវសិក្សានៅក្នុងជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន។ ៨. តើវិទ្យាស្ថានមានការបណ្ដុះបណ្ដាលជំនាញអ្វីផ្សេងៗដែរឬទេ ក្រៅពីការបណ្ដុះបណ្ដាលលើជំនាញ ថ្នាក់បរិញ្ញាបត្រ? ចម្លើយ- វគ្គបណ្ដុះបណ្ដាលមធ្យមបច្ចេកទេសជាន់ខ្ពស់ដូចជា៖ កម្មករជំនាញ កម្មករ ជំនាញជាន់ខ្ពស់ អ្នកបច្ចេកទេសយានយន្ដ អ្នកបើកបរគ្រឿងចក្រធុនធ្ងន់ ជំនាញគ្រប់គ្រងយានដ្ឋាន ជាដើម។ ជំនាញទន់ ដូចជា៖ ភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនង។ ៩. តើកម្មវិធីសិក្សារបស់វិទ្យាស្ថានរៀនពេញមួយថ្ងៃឬ? ចម្លើយ- សិក្សាពេញមួយថ្ងៃ ពីចន្ទ ដល់សុក្រ ពីម៉ោង៧ ដល់ម៉ោង១១ និងពីម៉ោង១ ដល់ម៉ោង៥ បើកថ្នាក់បំប៉នភាសាអង់គ្លេសថ្ងៃចន្ទ ពុធ និងសុក្រ ម៉ោង៥:៣០ល្ងាច ដល់ម៉ោង ៧:០០នាទីយប់។ ១០. តើអាចដាក់ពាក្យដោយរបៀបណា? ចម្លើយ- ដាក់ពាក្យផ្ទាល់នៅការិយាល័យសិក្សារបស់វិទ្យាស្ថាន មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ០៩៨ ២១ ០២ ២១ និង ០៧៨ ២១ ០១ ២១ ដាក់ពាក្យតាមប្រព័ន្ធអនឡាញ តាមគេហទំព័រ exam.tsipwt.edu.kh។ ១១. តើអ្វីជាលក្ខណៈប្លែកពីគេរបស់វិទ្យាស្ថាន? ចម្លើយ- ១. ជាគ្រឹះស្ថានសាធារណៈឈានមុខគេ ដែលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយជំនាញ ចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ ដើម្បីត្រៀមខ្លួន ជាអ្នកបន្ដវេនក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅថ្ងៃអនាគត ២. អាចចុះអនុវត្ដការងារផ្ទាល់នៅ តាមការដ្ឋានសាងសង់ផ្លូវ ស្ពាន កំពង់ផែ សហគ្រាសជាតិ និងអន្ដរជាតិ ដែលជាដៃគូសហការរបស់ វិទ្យាស្ថាន។ ឆ្នាំទី២ត្រូវធ្វើកម្មសិក្សា។ ៣. ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបំពាក់ដោយឧបករណ៍ទំនើបសម្បូរបែប សាស្រ្ដាចារ្យមានបទពិសោធន៍យូរឆ្នាំ និងអ្នកបច្ចេកទេសជាន់ខ្ពស់មកពីក្រសួងស្ថាប័ននានា និងកម្មវិធីសិក្សាស្របតាមស្ដង់ដាជាតិ និងអន្ដរជាតិ។ ១២. តើរចនាសម្ព័ន្ធសិក្សានៅវិទ្យាស្ថានមានអ្វីខ្លះ? ចម្លើយ- ១. អគារសិក្សាកម្ពស់៣ជាន់៖ មានចំនួន ២៤ បន្ទប់ ដោយ៨បន្ទប់នៅជាន់ទី១ ជាបន្ទប់ដែលអាចបង្រៀនបែប HyFlex (ដែលបានត្រៀមរួចជាស្រេចសម្រាប់ទាំងការបង្រៀនក្នុងថ្នាក់ផ្ទាល់ ការបង្រៀនតាម Online និងការបង្រៀនបែបកូនកាត់) ២. បន្ទប់ Simulator ដែលបានបំពាក់ម៉ាស៊ីន Simulator ចំនួន០៣គ្រឿងសម្រាប់និស្សិតជំនាញបើកបរនាវា ធ្វើការហ្វឹកហាត់ និងអនុវត្ដមុនពេលធ្វើការបើកបរនាវាពិតប្រាកដ។ ៣. បណ្ណាល័យ ដែលមានសៀវភៅ ជាង ១ម៉ឺនក្បាល មានបំពាក់កុំព្យូទ័រ និងមាន E-Library សម្រាប់និស្សិតចូលសិក្សាស្រាវជ្រាវ។ ៤. មន្ទីរពិសោធន៍ កម្ពស់២ជាន់ ដែលជាជំនួយរបស់ប្រទេសកូរ៉េ ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះ។ ៧០% នឹងបញ្ចប់មុនខែមីនា។ ពិសោធន៍សាកល្បងខែ៦ និងបើកដំណើរ ការនៅខែកក្តដា។ ជាមន្ទីរពិសោធន៍ស្រាវជ្រាវ របកគំហើញថ្មី ដើម្បីតាមទាន់នូវយុគសម័យថ្មី។ ៥. អគារ Auditorium ដែលជាសាលសន្និបាត សាលប្រជុំ និងជាកន្លែងដែលវិទ្យាស្ថាននឹងអញ្ជើញវាគ្មិន និងអ្នក បច្ចេកទេសមកធ្វើបាឋកថា និងបទបង្ហាញនានាជូនដល់និស្សិត។ ឯកឧត្តមនាយកវិទ្យាស្ថាន បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយទៅកាន់សិស្សានុសិស្ស ក៏ដូចជាអ្នកចូល ខមិន ដែលភាគច្រើនបានចាប់អារម្មណ៍ ក៏ដូចជាមានចម្ងល់ផ្សេងៗទាក់ទងនឹងឱកាសក្នុងការទទួល បានអាហារូបករណ៍ មុខជំនាញសម្រាប់ជ្រើសរើសសិក្សា និងការប្រឡងចូលវិទ្យាស្ថានផងដែរ។ សូមជម្រាបជូនថា៖ ចំនួនមន្ត្រី និងបុគ្គលិកកិច្ចសន្យារបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានចំនួន៤៦នាក់ សាស្ត្រាចារ្យចំនួន៤៨ នាក់ កម្មវិធីសិក្សាជំនាន់ទីមួយ និងទីពីរ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រពេញមួយថ្ងៃ ចំនួននិស្សិតជំនាន់ទី១មានចំនួន១៩១ និងជំនាន់ទី២ មានចំនួន២០០នាក់ ការបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានមានកម្រិតឧត្ដមសិក្សា និងក្រោយឧត្តមសិក្សា ជំនាយបច្ចេកទេសវគ្គខ្លីៗ និងជំនាញផ្នែកទន់៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
កម្មវិធី MPWT LIVE SHOW
ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90