ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Reporter] - ប្រាប់ឥស្សរជនសំខាន់ៗ របស់ពិភពលោក អំពីស្ថានភាពនយោបាយ សង្គម និងភាពរីកលូតលាស់សេដ្ឋកិច្ចនៅកម្ពុជា
2019-10-10
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Reporter
រាជធានីអាប៊ូដាប៊ី៖ នៅក្នុងអំឡុងនៃកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ពីថ្ងៃទី៦ ដល់ទី១០ ខែតុលាឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី នៃសហរដ្ឋអារ៉ាប់អ៊ីមមីរេត លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបពិភាក្សា ជាមួយព្រះរាជបុត្រា ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ របស់ពិភពលោក។ បើតាមការផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមកិច្ចប្រជុំ និងជួបពិភាក្សា ជាមួយព្រះរាជបុត្រា ថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ របស់ពិភពលោក រួមមាន៖ ចូលរួមជាមួយរដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសសមាជិកសមាគមផ្លូវថ្នល់ពិភពលោក ចូលគាល់សម្តែងការគោរពគួរសមចំពោះព្រះបុត្រាស្នងរាជ (Crown Prince of Abu Dhabi) អាប៊ូដាប៊ី និងជាអគ្គមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធសហរដ្ឋអារ៉ាប់អ៊ីមមីរេត Sheikh Mohamed Bin Zayed Al Nahyan នៅព្រះរាជវាំង Al Nahyan ។ ជួបពិភាក្សាជាមួយលោក Claude Van Tooten ប្រធានសមាគមផ្លូវថ្នល់ពិភពលោក និងលោក Patrick Mallejacq លោក Robin Sébille អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃសមាគមផ្លូវថ្នល់ពិភពលោក។ ភាគីទាំងពីរបានទទួលស្គាល់អំពីសារសំខាន់ នៃកិច្ចប្រជុំផ្លូវថ្នល់ ពិភពលោកដែលត្រូវបានកំណត់ធ្វើឡើងរាល់៤ឆ្នាំម្តង គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីបទពិសោធន៍ បច្ចេកទេស បច្ចេកវិទ្យា និងការរកឃើញថ្មីៗ នៃការអនុវត្ត និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន លូទឹក និងឧបសគ្គនានារបស់ប្រទេសសមាជិកទាំងអស់ ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ របស់តំបន់ និងពិភពលោកទាំងមូល។ លោក Claude Van Tooten បានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសមាគម និងកម្ពុជាសម្រាប់ពេលអនាគត ជាពិសេស លើគម្រោងសិក្ខាសាលា និងការកសាងសមត្ថភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសុវត្ថិភាពចរាចរណ៍។ លោកទេសរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគម្រោងខាងលើ និងបានស្នើសមាគមផ្លូវថ្នល់ពិភពលោក ពិភាក្សាបន្ថែមជាមួយមន្ត្រីជំនាញ ក្រសួងសាធារណការនិងដឹកជញ្ជូន។ លោកទេសរដ្ឋមន្ត្រីបានអញ្ជើញលោកប្រធានសមាគមផ្លូវថ្នល់ពិភពលោក មកធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមធ្វើជាវាគ្មិន ក្នុងសិក្ខាសាស្តីពីការចល័តការដឹកជញ្ជូន រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP នៅរាជធានីភ្នំពេញនាពេលខាងមុខ។ ជួបពិភាក្សាជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលមានលេខាធិការដ្ឋាន នៅក្នុងប្រទេសអាឡឺម៉ង់ ។ លោកទេសរដ្ឋមន្ត្រី បានជម្រាបអំពីស្ថានភាពនយោបាយ សង្គម និងភាពរីកលូតលាស់សេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប លោកបណ្ឌិតអគ្គលេខាធិការ បានសម្តែងនូវការកោតសរសើរ ចំពោះភាពរីកចម្រើន របស់ប្រទេសកម្ពុជា ដែលមានភាពខុសគ្នាឆ្ងាយ ពីពេលដែលលោកបណ្ឌិត បានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពី១០ឆ្នាំមុន។ ជាមួយនឹងភាពរីកចម្រើននេះ លោកបណ្ឌិតបានផ្តល់យោបល់ថា កម្ពុជា គួរខិតខំអភិវឌ្ឍបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលវិស័យជាវិស័យស្នូលនៃ សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកបណ្ឌិតបានណែនាំ គណៈប្រតិភូកម្ពុជា អំពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលមានប្រទេសសមាជិកចំនួន ៦០ និងជាមេគំនិត សម្រាប់គោលនយោបាយដឹកជញ្ជូន ហើយជាអង្គការតែមួយគត់សម្រាប់ ពិភាក្សាគោលនយោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចីរភាពបរិស្ថាន និងសុខដុមនីយកម្មសង្គម។ ស្ថាប័ននេះគឺជាអ្នកសម្របសម្រួល និងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដឹកជញ្ជូនជារៀងរាល់ឆ្នាំ។ ដូចនេះ លោកបណ្ឌិត សូមអញ្ជើញកម្ពុជា ចូលជាសមាជិក នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជួយជំរុញវិស័យដឹកជញ្ជូន ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សា លើកិច្ចសហប្រតិបត្តិការ រវាងវេទិកាដឹកជញ្ជូនអន្តរជាតិ និងកម្ពុជានៅពេលអនាគតផងដែរ។ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីភាពវៃឆ្លាតសិប្បនិម្មិត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំ ស្តីពីការធ្វើផែនការប្រើប្រាស់ដី សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំគណៈកម្មាធិការ ស្តីពីភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កិច្ចប្រជុំគណៈកម្មការស្តីពី និរន្តរភាពនៃការក្រាលថ្ម កិច្ចប្រជុំគណៈកម្មាធិការស្តីពីសុវត្ថភាពចរាចរណ៍ និងកិច្ចប្រជុំគណៈកម្មាធិការ ស្តីពីដំណោះស្រាយ ការដឹកជញ្ជូនប្រកបដោយគំនិតច្នៃប្រឌិត។ ចូលរួមការទស្សនាពិព័រណ៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អាប៊ូដាប៊ី ២០១៩ ដែលមានការចូលរួម តាំងផលិតផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់២០០ស្តង់ ពីប្រទេសសមាជិក នៃសមាគមផ្លូវថ្នល់ពិភពលោក។ កិច្ចប្រជុំបានឯកភាពលើរបាយការណ៍ របស់ក្រុមប្រឹក្សាផ្លូវថ្នល់ពិភពលោក និងបានអនុម័ត លើផែនការយុទ្ធសាស្ត្រ ២០២០-២០២៣ របស់សមាគមផ្លូវថ្នល់ពិភពលោក ព្រមទាំងបានឯកភាព បន្តសុពលភាពលោក Patrick Mallejacq ជាអគ្គលេខាធិការ នៃសមាគមផ្លូវថ្នល់ពិភពលោក សម្រាប់អាណត្តិ២០២០-២០២៣ ៕
កិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90