ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងប្រសិទ្ធភាពនៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង
2019-09-06
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងប្រសិទ្ធភាពនៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត មន្ដ្រីគ្រប់គ្រងស្ថានីយជញ្ជីង មន្ត្រីជំនាញពាក់ព័ន្ធ និងអង្គភាពក្រោមឱវាទក្រសួងផងដែរ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ការបង់ចំណូល ការកត់ត្រាចំណូលដែលប្រមូលបាន ការផ្ទេរចំណូលចូលថវិកាជាតិយ៉ាងមានប្រសិទ្ធភាព គណនេយ្យភាព និងជំរុញការរៀបចំលាកបត្របង់ចំណូលឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ចំណូលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ប្រមូលបាន ចាំបាច់ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីឱ្យសមស្របតាមគោលដៅនៃគោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្ដ្រកៀរគរចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានដាក់ជូន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តទៀតថា ស្របពេលជាមួយគ្នានេះ ជារៀងរាល់ឆ្នាំ ក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានក្នុងការតាមដានការអនុវត្តកិច្ចលទ្ធកម្ម សម្រាប់ឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង ចំណុចខ្សោយ ឬការយឺតយ៉ាវក្នុងដំណើរការលទ្ធកម្ម ដើម្បីជំរុញការគ្រប់គ្រង ការតាមដាន និងលើកកម្ពស់ការអនុវត្តកិច្ចលទ្ធកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីចាប់ផ្តើមអនុវត្តកិច្ចលទ្ធកម្ម ទាន់ពេលវេលា ជៀសវាងនូវភាពយឺតយ៉ាវ ហើយជំរុញឱ្យមានការប្រកួតប្រជែងពេញលេញ ប្រកបដោយគណនេយ្យភាព តម្លាភាព សុក្រឹត្យភាព និងភាពត្រឹមត្រូវ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា៖ ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃការប្រមូលចំណូលមិនមែនសារពើពន្ធរបស់ក្រសួងផងដែរ តាមរយៈការផាកពិន័យ និងការបង់ប្រាក់ពិន័យទាំងនោះចូលទៅក្នុងថវិកាជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាអ្នកកសាង ស្ថាបនាផ្លូវ ស្ពាន ពិតជាមិនចង់ឃើញនូវការកើនឡើងនៃបទល្មើសក្នុងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងទទួលបានមកវិញនូវប្រាក់ពិន័យនោះទេ ព្រោះវាធ្វើឱ្យផ្លូវស្ពានរបស់យើងខូច ហើយខាតបង់ថវិកាសម្រាប់ការចំណាយលើការជួសជុល ឬក៏ស្ថាបនាថ្មីជាដើម។ អ្វីដែលយើងទាំងអស់គ្នាចង់ឃើញ គឺការបង្រ្កាប និងគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងការកត់ត្រាចំណូលដែលប្រមូលបានឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដែលយើងទាំងអស់គ្នាជាមន្ដ្រីគ្រប់គ្រងស្ថានីយជញ្ជីងនីមួយៗ ត្រូវយកចិត្តទុកដាក់ស្វែងយល់ និងត្រូវមានឆន្ទៈ មនសិការការងារ ប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីឱ្យបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានការថយចុះនៅកម្រិតទាបបំផុត។ ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យសិក្ខាកាមទាំងអស់ផ្តោតការយកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើការកត់ត្រាចំណូល និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលើកជាសំណួរនានា ផ្តល់ជាមតិយោបល់ផ្សេងៗ ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតដែលកើតមានក្នុងការអនុវត្តជាក់ស្តែង ក្នុងគោលដៅឱ្យការកត់ត្រាចំណូល និងការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90