ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Kampucheathmey] - តាមស្ថានីយជញ្ចីងថ្លឹងរថយន្តទូទាំងប្រទេស នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា AI គ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់
2026-07-08
ទៅកាន់ទំព័រចុះផ្សាយក្នុង Kampucheathmey
ដើម្បីថែរក្សានិងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ទៅក្រុងកំពង់ចាម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងគោលដៅទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ឆ្លាតវៃ និងស្វ័យប្រវត្តិកម្ម តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណិត កាមេរ៉ា CCTV និងកាមេរ៉ា AI ដើម្បីថែរក្សា និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងក៏នឹងលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នឱ្យទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តដែលថ្លឹងរថយន្តក្នុងល្បឿនយឺត ដើម្បីពង្រឹងការត្រួតពិនិត្យឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។នៅក្នុងឱកាសដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យសកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្ថិតនៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែងកាលពីពេលថ្មីៗនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ចេញនូវវិធានការជាបន្ទាន់ ក្រោយរកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។ ជាមួយការប្រកាសដាក់ចេញចំណាត់ការឆ្លើយតបភ្លាមៗ លោករដ្ឋមន្រ្តីបានបញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែលប្រព័ន្ធនេះនឹងតភ្ជាប់មកប្រព័ន្ធការិយាល័យកណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។ លោកបានព្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។ពាក់ព័ន្ធគម្រោងគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កាលពីមុនកំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាម ធ្លាប់ត្រូវបានស្តារ និងស្ថាបនាឡើងវិញម្តងរួចមកហើយកាលពីឆ្នាំ ១៩៩៩ ជាប្រភេទបេតុងកៅស៊ូ ដែលមានទទឹង ៧ ម៉ែត្រ និង ៩ ម៉ែត្រ។ កាលនោះ កំណាត់ផ្លូវនេះរួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ លោករដ្ឋមន្រ្តីបានលើកឡើងពីមូលហេតុ ក្នុងជំរុញពង្រីកនិងលើកកម្ពស់គុណភាពផ្លូវនេះឡើងវិញឱ្យបានធំទូលាយ និងល្អប្រសើរជាងមុន ដោយផ្អែកលើការសិក្សាអំពីកំណើនដឹកជញ្ជូន ទំហំចរាចរណ៍ដែលកើនឡើងយ៉ាងខ្លាំង ក៏ដូចជាបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ទៅក្រុងកំពង់ចាម ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ផ្លូវនេះមានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ បែងចែកចរាចរណ៍ មាន ៤ គន្លង (២ គន្លងទៅ និង ២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងមានសួនពុះចែកទ្រូងផ្លូវប្រវែង ១,៥ ម៉ែត្រ។ នៅលើកំណាត់ផ្លូវនេះក៏មានការសាងសង់ស្ពានសរុប ៨ កន្លែង រួមបញ្ចូលទាំងការសាងសង់ស្ពានថ្មីចំនួន ១ កន្លែង ប្រវែង ៤០ ម៉ែត្រ និងទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀតមានប្រវែងសរុប ១០៦ ម៉ែត្រ។ នៅលើគម្រោងផ្លូវនេះ ក៏មានសាងសង់ស្ថានីយថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន ២ កន្លែង។ ថែមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤ កន្លែង និងបង្គោលបញ្ចេញសំឡេងសម្រាប់ជនពិការឆ្លងកាត់ចំនួន ៨ បង្គោល។ ការស្ថាបនាផ្លូវនេះបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ ខែ លឿនជាងផែនការគ្រោងទុកចំនួន ១៥ ខែ ដែលចំណាយសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ផ្លូវជាតិលេខ ៧ នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវជាច្រើនឆ្ពោះទៅកាន់រាជធានី និងខេត្ត។ ចំណុចចាប់ផ្តើមផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស។ លើសពីនេះ វាតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ត្រង់ចំណុចបំបែកត្រើងទៅកាន់ស្រុកចម្ការលើ។ វាក៏តភ្ជាប់ជាមួយផ្លូវខេត្តលេខ ២២២ ឆ្ពោះទៅស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ ២២៣ ឆ្ពោះទៅស្រុកកងមាស និងខេត្តភូមិភាគឥសាន។ ការតភ្ជាប់ក្នុងក្របខណ្ឌអាស៊ាន ផ្លូវនេះជាផ្នែកមួយនៃផ្លូវហាយវេអាស៊ានលេខ ១១ (ASEAN Highway 11) ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវសំខាន់ៗឆ្ពោះទៅកាន់ព្រំដែនកម្ពុជា និងបណ្តាញផ្លូវខេត្តនៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល កសិ-ឧស្សាហកម្មនានា ដូចជា កៅស៊ូ ស្រូវ ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ធុរេន បន្លែ ផ្លែឈើ និងត្រីសាច់។ វាក៏ជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។ ផលចំណេញផ្នែកសេដ្ឋកិច្ច បើតាមការសិក្សាវាយតម្លៃបានបញ្ជាក់ថា ផ្លូវនេះនឹងផ្ដល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចរហូតដល់ ១៥,២៧% ដែលបង្ហាញពីការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត៕
ផ្លូវជាតិលេខ ៧
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90