• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[KPT Economy] - ដើម្បីថែរក្សានិងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួយពីប្រព័ន្ធ AI ដើម្បីពង្រឹងគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់។

2026-07-08 ទៅកាន់ទំព័រចុះផ្សាយក្នុង KPT Economy
ដើម្បីថែរក្សានិងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួយពីប្រព័ន្ធ AI ដើម្បីពង្រឹងគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ទៅក្រុងកំពង់ចាម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងគោលដៅទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់ឆ្លាតវៃ និងស្វ័យប្រវត្តិកម្ម តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណិត កាមេរ៉ា CCTV និងកាមេរ៉ា AI ដើម្បីថែរក្សា និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងក៏នឹងលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នឱ្យទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តដែលថ្លឹងរថយន្តក្នុងល្បឿនយឺត ដើម្បីពង្រឹងការត្រួតពិនិត្យឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នៅក្នុងឱកាសដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យសកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅស្ថានីយថ្លឹងរថយន្តព្រៃព្នៅ ស្ថិតនៅទីតាំងចំណុចផ្លូវលេខ ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ចេញនូវវិធានការរិតបន្តឹងជាបន្ទាន់ ក្រោយរកឃើញជាក់ស្តែងនូវរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់រហូតដល់ទៅ ៨៣ តោន។ ជាមួយការដាក់ចេញចំណាត់ការឆ្លើយតបភ្លាមៗ លោករដ្ឋមន្រ្តីបានបញ្ជាឲ្យរៀបចំដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV នៅគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ទាំង ៤៣ ទូទាំងប្រទេស ដែលប្រព័ន្ធនេះនឹងត្រូវតភ្ជាប់មកប្រព័ន្ធកណ្តាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតភ្ជាប់ដោយផ្ទាល់មកកាន់ទូរសព្ទដៃរបស់ថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យបន្ថែម។ លោកបានព្រមានពីការអនុវត្តអភិក្រមវះកាត់លើមន្ត្រីពាក់ព័ន្ធ ប្រសិនបើរកឃើញមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពអនុញ្ញាតឱ្យមានការដឹកជញ្ជូនលើសទម្ងន់ ដោយយកអភិក្រមវះកាត់មកអនុវត្តតែម្តងដោយគ្មានការលើកលែងឡើយ។ ពាក់ព័ន្ធគម្រោងគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កាលពីមុនកំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាម ធ្លាប់ត្រូវបានស្តារ និងស្ថាបនាឡើងវិញម្តងរួចមកហើយកាលពីឆ្នាំ ១៩៩៩ ជាប្រភេទបេតុងកៅស៊ូ ដែលមានទទឹង ៧ ម៉ែត្រ និង ៩ ម៉ែត្រ។ កាលនោះ កំណាត់ផ្លូវនេះរួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ លោករដ្ឋមន្រ្តីបានលើកឡើងពីមូលហេតុ ក្នុងជំរុញពង្រីកនិងលើកកម្ពស់គុណភាពផ្លូវនេះឡើងវិញឱ្យបានធំទូលាយ និងល្អប្រសើរជាងមុន ដោយផ្អែកលើការសិក្សាអំពីកំណើនដឹកជញ្ជូន ទំហំចរាចរណ៍ដែលកើនឡើងយ៉ាងខ្លាំង ក៏ដូចជាបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ពីប្រជុំជនស្គន់ទៅក្រុងកំពង់ចាម ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ផ្លូវនេះមានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ បែងចែកចរាចរណ៍ មាន ៤ គន្លង (២ គន្លងទៅ និង ២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងមានសួនពុះចែកទ្រូងផ្លូវប្រវែង ១,៥ ម៉ែត្រ។ នៅលើកំណាត់ផ្លូវនេះក៏មានការសាងសង់ស្ពានសរុប ៨ កន្លែង រួមបញ្ចូលទាំងការសាងសង់ស្ពានថ្មីចំនួន ១ កន្លែង ប្រវែង ៤០ ម៉ែត្រ និងទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀតមានប្រវែងសរុប ១០៦ ម៉ែត្រ។ នៅលើគម្រោងផ្លូវនេះ ក៏មានសាងសង់ស្ថានីយថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួន ២ កន្លែង។ ថែមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤ កន្លែង និងបង្គោលបញ្ចេញសំឡេងសម្រាប់ជនពិការឆ្លងកាត់ចំនួន ៨ បង្គោល។ ការស្ថាបនាផ្លូវនេះបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ ខែ លឿនជាងផែនការគ្រោងទុកចំនួន ១៥ ខែ ដែលចំណាយសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ ៧ នេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវជាច្រើនឆ្ពោះទៅកាន់រាជធានី និងខេត្ត។ ចំណុចចាប់ផ្តើមផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស។ លើសពីនេះ វាតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧១ ត្រង់ចំណុចបំបែកត្រើងទៅកាន់ស្រុកចម្ការលើ។ វាក៏តភ្ជាប់ជាមួយផ្លូវខេត្តលេខ ២២២ ឆ្ពោះទៅស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ ២២៣ ឆ្ពោះទៅស្រុកកងមាស និងខេត្តភូមិភាគឥសាន។ ការតភ្ជាប់ក្នុងក្របខណ្ឌអាស៊ាន ផ្លូវនេះជាផ្នែកមួយនៃផ្លូវហាយវេអាស៊ានលេខ ១១ (ASEAN Highway 11) ដែលតភ្ជាប់ជាមួយបណ្តាញផ្លូវសំខាន់ៗឆ្ពោះទៅកាន់ព្រំដែនកម្ពុជា និងបណ្តាញផ្លូវខេត្តនៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល កសិ-ឧស្សាហកម្មនានា ដូចជា កៅស៊ូ ស្រូវ ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ធុរេន បន្លែ ផ្លែឈើ និងត្រីសាច់។ វាក៏ជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។ ផលចំណេញផ្នែកសេដ្ឋកិច្ច បើតាមការសិក្សាវាយតម្លៃបានបញ្ជាក់ថា ផ្លូវនេះនឹងផ្ដល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចរហូតដល់ ១៥,២៧% ដែលបង្ហាញពីការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត៕
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧

ព័ត៌មានសំខាន់ៗ

[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) សម្រាប់ទូទាត់សេវាសាធារណៈ ដែលមិនទាន់មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមុខងារការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ នេះ
ថ្នាក់ដឹកនាំ និងជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “Capacity Building in Pavement Technology” នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ
កិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលសម្រាប់ពិនិត្យលទ្ធភាពនៃការធ្វើសមាហរណកម្ម និងការបន្ស៊ីបទដ្ឋានឌីហ្សាញនានា ជាមួយបទដ្ឋានរបស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានលទ្ធផលជារួមប្រមាណ ៣៥% ហើយ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90