ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CNC] - បច្ចុប្បន្ននេះ ក្រសួងសាធារណការ បាន និងកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែងសរុបជាង ២ម៉ឺនគីឡូម៉ែត្រ កើន ៣០ខ្សែ បើធៀបឆ្នាំ២០២៤
2026-02-06
ទៅកាន់ទំព័រចុះផ្សាយក្នុង CNC
ភ្នំពេញ៖ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៨៤ខ្សែ មានប្រវែង សរុបជាង ២ម៉ឺនគីឡូម៉ែត្រ កើន ៣០ខ្សែ មានប្រវែងជាង ៤២៦គ.ម ធៀបឆ្នាំ២០២៤ ខណៈដែលក្រសួងបានជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការស្តារ និងសាងសង់ផ្លូវជាតិ, ផ្លូវខេត្ត ផ្លូវល្បឿនលឿន និងស្ថានតូចធំគ្រប់ប្រភេទ សំដៅធ្វើយ៉ាងណាឱ្យការតភ្ជាប់មានភាពប្រទាក់ក្រឡាទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងតំបន់។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្តថា ក្រសួងបានបញ្ចប់និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងសាងសង់ ផ្លូវថ្នល់ ព្រមទាំងបាននិងកំពុងអនុវត្តគម្រោងសាងសង់ និងធ្វើការសិក្សាគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាហិរញ្ញប្បទានរបស់ដៃគូ អភិវឌ្ឍន៍។ ការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាព សេដ្ឋកិច្ចនិងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងក៏បានជំរុញការរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរផងដែរ។ ក្រសួងសម្រេចបានការចុះបញ្ជីយានយន្ត, ការចេញបណ្ណបើកបរ, ការចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន, និងការចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេស មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ទន្ទឹមនេះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្ថែមថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញបទល្មើសមានការថយចុះធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងក៏បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ និងការដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតនៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនផាសុកភាពក្នុងការធ្វើដំណើរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក៏មានការថយចុះផង ដែរក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។ លើសពីនេះ ក្រសួងសម្រេចបានការចុះបញ្ជីនាវាផ្លូវទឹកក្នុងប្រទេសគ្រប់ប្រភេទ និងនាវាសមុទ្រ, ការផ្តល់លិខិតអនុញ្ញាត និងបន្តសុពលភាពពាក់ព័ន្ធដឹកជញ្ជូនផ្លូវទឹក ហើយការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្ទយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញក៏មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រសួងសម្រេចបាន ការផ្តល់សេវាពិសោធន៍សំណង់សាធារណការ និងការផ្តល់អាជ្ញាបណ្ណផ្លូវថ្នល់សម្រាប់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជូនអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន និងបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍សំណង់ និងសាធារណការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធានានូវគុណភាពនៃសម្ភារៈសំណង់ និងការផ្តល់សេវាពិសោធន៍សំណង់ឱ្យកាន់តែល្អប្រសើរ។ ដោយឡែក អ្នកដំណើរតាមផ្លូវដែក និងសេវាដឹកជញ្ជូនផ្លូវដែក ក្រសួងបានផ្តល់សេវាដឹកជញ្ជូនទំនិញ ទាំងពីរខ្សែ មានការកើនឡើងធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងបានសហការជាមួយអន្តរក្រសួង ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន (O&M) លើគម្រោងផ្លូវដែកកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែកជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដើម្បីឈានឆ្ពោះទៅបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី (PPP) ក្រោមរូបមន្តសាងសង់ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
សន្និបាតក្រសួងសាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90