អំពីផ្លូវជាតិលេខ២១ (ក្រុងតាខ្មៅ - ជ្រៃធំ)
ផ្លូវជាតិលេខ២១ មានប្រវែង ៦៣,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទ AC គិតចាប់ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣មីនា ឆ្នាំ២០២២។
ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្ត តភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ផ្លូវជាតិមួយខ្សែនេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួល ការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផល សម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជម្រុញ និងប្រែក្លាយតំបន់ នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
About National Road No. 21 (Takhmao City – Chrey Thom)
National Road No. 21, with a total length of 63.6 kilometers, is a rubber asphalt concrete (AC) paved road stretching from the Takhmao City roundabout to the Chrey Thom Bridge (at the Cambodia–Vietnam border). The road was officially inaugurated and opened for public use on March 23, 2022.
National Road No. 21 is a strategic route connecting Phnom Penh Capital to several major road networks, including National Road No. 2 (at the Takhmao City roundabout), the Second Ring Road, the Third Ring Road, National Road No. 21A, and National Road No. 21B. The route passes through Takhmao City, Sa’ang District, and Koh Thom District, extending to the Cambodia–Vietnam border checkpoint (Chrey Thom–Long Binh).
This national highway has played—and continues to play—an important role in facilitating all types of transportation, especially the movement of goods and agricultural products, thereby enhancing trade between Cambodia and Vietnam. It has also contributed to stimulating development and transforming border areas into zones of growth and economic opportunity.