ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Thmey Thmey] - ក្រសួងសាធារណការ សិក្សាពីការដំឡើងកាមេរ៉ាចាប់ល្បឿន និងភ្លើងស្តុបបន្ថែម នៅផ្លូវ ៦០ម៉ែត្រ
2025-01-13
ទៅកាន់ទំព័រចុះផ្សាយក្នុង Thmey Thmey
អ្នកជំនាញនៃក្រសួងសាធារណការ បានចុះសិក្សាស្ថានភាពចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រ ដើម្បីដំឡើងកាមេរ៉ាចាប់ល្បឿន បន្ថែមភ្លើងស្តុប ស្លាកសញ្ញាចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍បន្ថែម។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ ការងារនេះមានគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋ។គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ នៅតែជាប្រធានបទក្តៅសម្រាប់ពលរដ្ឋនៅរាជធានី ពិសេសពលរដ្ឋដែលធ្វើដំណើរប្រចាំថ្ងៃនៅលើវិថីមួយនេះ។ ការបើកបរលើសល្បឿនកំណត់, ការបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងការបើកបរបញ្ច្រាសទិសដៅចរាចរណ៍ជាដើម សុទ្ធសឹងតែជាកត្តានាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង។ គ្រាន់តែ១សប្តាហ៍ចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដែលកើតឡើងនៅវិថី ៦០ម៉ែត្រ បង្កដោយការបើកបរបញ្ច្រាសទិសចរាចរណ៍ បានបន្សល់ទុកនូវសោកនាដកម្មដ៏គួរឱ្យសង្វេកសម្រាប់សង្គម ពោលគឺមានមនុស្ស៤នាក់ បានបាត់បង់ជីវិត និងម្នាក់របួសធ្ងន់ធ្ងរ។ ករណីទី១ កើតឡើងកាលពីម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា បាន បណ្តាលឱ្យតារារ៉េប RuthKu បាត់បង់ជីវិត។ រំលងបានប៉ុន្មានថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតក្រុមគ្រួសារពលរដ្ឋដល់ទៅ៣នាក់ មានឪពុក និងកូនតូច ២នាក់ ខណៈម្តាយ រងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ កន្លងមកនៅផ្លូវ ៦០ម៉ែត្រនេះ ក៏តែងកើតមានករណីគ្រោះថ្នាក់ជាញឹកញាប់ដែរ ជាពិសេសនៅពេលយប់ ខណៈពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ក៏ធ្លាប់ទទូចឱ្យអាជ្ញាធរដាក់ភ្លើងបំភ្លឺនៅពេលយប់ និងជំរុញឱ្យដាក់រនាំងខណ្ឌទ្រូងផ្លូវដែរ។ ជុំវិញការដាក់រនាំងខណ្ឌទ្រូងផ្លូវ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្លាប់ពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មិនអាចទៅរួចឡើយ ព្រោះផ្លូវ៦០ម៉ែត្រនេះ នឹងទុកជាកន្លែងចុះចត ឬជួយសង្រ្គោះយន្តហោះ ដែលមានបញ្ហាជាយថាហេតុ។ ទោះជាយ៉ាងនេះក្តី លោកអភិបាលរាជធានី ទទូចឱ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចណ៍ ជាពិសេស កុំបើកបរលើសល្បឿនកំណត់, បំពានគំនូសផ្លូវ និងស្លាកសញ្ញាជាដើម។ លោក ឃួង ស្រេង ជឿថានៅពេលពលរដ្ឋគោរពច្បាប់ និងមិនបំពានច្បាប់ចរាចណ៍ នឹងជួយឱ្យអ្នកធ្វើដំណើរទាំងអស់ចៀសឆ្ងាយពីគ្រោះថ្នាក់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំបើកបរបញ្ច្រាសផ្លូវ និងលើសល្បឿនកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា
ផ្លូវ៦០ម៉ែត្រ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90