ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Fresh News] - សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋទៅបំពាក់ឧបករណ៍ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ខណៈក្រុមហ៊ុនបន្តពន្យារពេលមិនយកថ្លៃ
2023-11-07
ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តពលរដ្ឋទៅបំពាក់ឧបករណ៍ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីទទួលបានភាពងាយស្រួល និងអាចធ្វើដំណើរតាមគន្លងផ្លូវ ETC(ច្រកអាទិភាព) បានភ្លាមៗ ដោយមិនចាំបាច់តម្រង់ជួររង់ចាំ ជួយសន្សំសំចៃពេលវេលា ខណៈដែលក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តពន្យារពេល មិនយកថ្លៃសម្រាប់ការចុះឈ្មោះដើម្បីបំពាក់ឧបករណ៍នេះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ជាមួយនឹងការអបអរខួប១ឆ្នាំនៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ក្រុមហ៊ុនបានឯកភាពជាមួយរាជរដ្ឋាភិបាល, ពេលដែលបើកលើផ្លូវល្បឿនលឿន ក្រុមហ៊ុនគិតលុយ ៨០% ហើយមួួយឆ្នាំត្រូវដំឡើងព្រោះគាត់ត្រូវការវិនិយោគ ប៉ុន្តែឥលូវរាជរដ្ឋាភិបាលបានចរចារ ក្រុមហ៊ុនក៏មានការយោគយល់ និងបានពន្យាសម្រាប់ការបង់ថ្លៃតាមប្រព័ន្ធ ETC មិនមានការតម្លើងទេសម្រាប់ក្នុងរយៈពេល១ឆ្នាំ ដោយឡែកការជិះលើផ្លូវដោយរង់ចាំបង់ជាសាច់ប្រាក់ផ្ទាល់គឺមានការពន្យាពេលចំនួន ៦ខែទៀត។ ស្របជាមួយការនឹងពន្យាពេលឡើងថ្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋដូចនេះថា «សុំបងប្អូនទៅដាក់ពាក្យ សុំបំពាក់ឧបករណ៍ ETC តាមប្រព័ន្ធអេឡិចត្រូនិចនេះ ស្រួលផងវាមិនចាំបាច់រង់ចាំ ខ្ញុំពេលខ្លះជិះក្បូនមក មកក្បូននឹង ពេលឡានមកដល់ទ្វាវាបើកស្រាប់ ព្រោះយើងបញ្ជូលកាតក្នុងនឹង ងាយស្រួលអត់ចាំបាច់ចាំ ហើយបើអ្នកបង់សាច់ប្រាក់ត្រូវតកន្ទុយគ្នាខាតពេល»។ ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារ ដែលបានចរចារសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនមួយនេះ ដែលផ្លូវមួយនេះគឺបានចំណាយថវិកាសាងសង់ជាង ២ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ។ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ការធ្វើដូចនេះគឺមាននៅគ្រប់ប្រទេសទាំងអស់ ជាក់ស្តែងនៅពេលដែលសម្តេចធ្វើដំណើរទៅសហរដ្ឋអាមេរិក រាល់ពេលដែលធ្វើដំណើរពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត គ្រាន់តែត្រូវបង់ថ្លៃផ្លូវនេះមានច្រើនកន្លែង ព្រោះពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត មានក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ ៣ ទៅ៤ក្រុមហ៊ុន សម្រាប់សាងសង់ ដែលនេះគឺជាការចូលរួមរបស់វិស័យឯកជន។ គួរបញ្ជាក់ដែរថា ETC (Electronic Toll Collection) ជាច្រកអាទិភាពនៅពេលដែលរថយន្តបានបំពាក់ឧបករណ៍ OBU(On-Board Unit) រួច លោកអ្នកអាចធ្វើដំណើរតាមគន្លងផ្លូវ ETC(ច្រកអាទិភាព)បានភ្លាមៗ ដោយមិនចាំបាច់តម្រង់ជួររង់ចាំ ជួយសន្សំសំចៃពេលវេលា និងចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរ។ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ AEON3 ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង ៨ទីតាំង ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) និងបណ្ណសម្គាល់យានជំនិះ(កាតគ្រី)។ (មានឯកសារ២ក្នុងចំណោមឯកសារ៣នេះគឺអាចធ្វើបាន បញ្ជាក់៖ សម្រាប់សហគ្រាសដែលមានបំណងបើកគណនីសូមភ្ជាប់មកជាមួយនឹងឯកសារខាងលើ ព្រមទាំងប័ណ្ណប៉ាតង់។ គន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖ ធនាគារ ជីបម៉ុង ធនាគារ អេស៊ីលីដា ធនាគារវីង ធនាគារ វឌ្ឍនៈ លីហួរវេរលុយ ធនាគារព្រីនស៍ ធនាគារ ABA និងធនាគារ ស្ថាបនា៕
សម្តេចធិបតី ហ៊ុន ម៉ាណែត
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ការផ្ដល់ជូនឧបករណ៍ ETC-OBU
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90