• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Fresh News] - កូនខ្មែរបោះទុន ៣០០លានដុល្លារ សង់កំពង់ផែពហុបំណង​ និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកកំពង់លែង

2023-03-10 ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្មែរមួយវិនិយោគសាង​សង់​កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅលើទឹកដីឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្ត​​កំពង់ឆ្នាំង ដើម្បី​​ជំរុញការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលប្រជាពលរដ្ឋតាម​ផ្លូវ​ទឹក។ គម្រោងសាងសង់​កំពង់​​​ផែ​​ព​​ហុ​បំណង និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំនេះ ទទួល​បានការស្វាគមន៍ខ្លាំងក្លា​ពីអាជ្ញាធរ​ជាមួយ​​ក្តី​រំពឹង​ថា រួមចំណែកធ្វើឱ្យប្រសើរនូវជីវភាព​ប្រជា​ពលរដ្ឋ។ កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង​មជ្ឈ​មណ្ឌល​ភស្តុភារ​កម្មកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុន បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​វិនិ​យោគ​មានទំហំ ១០០ហិកតា។ បើតាមតំណាងក្រុមហ៊ុន បានឱ្យផងដែរថា គម្រោង​វិនិ​យោគ​របស់ក្រុមហ៊ុន​នៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិ​ប្រេង បង្កើតរមណីយ​ដ្ឋាន​ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរទំនិញ ឃ្លាំង​សម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។ បន្ទាប់ពីទទួលបានសិទ្ធិវិនិ​យោគ​ពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុនបានធ្វើសកម្មភាព​យ៉ាង​​មមាញឹក ពន្លឿនការសាងសង់ឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។ យោងតាម លោក ប្រាក់ វុទ្ធី ត្រឹមរយៈប្រមាណជាងមួយខែប៉ុណ្ណោះ ក្រុមហ៊ុនសាងសង់ហេដ្ឋរចនាសម្ព័ន្ធ​ជាច្រើន​នៅតំបន់នោះ មានដូចជាផ្លូវតភ្ជាប់ពីផ្លូវ៥០សេ ទៅទីតាំងកំពង់ផែ អគាររដ្ឋបាល អគារស្នាក់នៅ ផែសម្រាប់ផ្ទេរទំនិញ ទីតាំងជញ្ជីងសម្រាប់ថ្លឹងរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត។ ដំណើរការសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ទទួលបានការ​យក​​ចិត្តទុក​ដាក់ខ្ពស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ នៅថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ​ការ និងដឹកជញ្ជូន, លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ និងវាយតម្លៃពីដំណើរ​ការសាង​សង់នោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសង់​របស់ក្រុម​ហ៊ុន​មានភាពលឿនរហ័ស។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងស្វាគមន៍ និងរីករាយ​ចំពោះការវិនិយោគសង់ជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុរភាកម្មនៅតំបន់នោះ ព្រោះជា​ចំណែក​​មួយធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសការតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូន​តាម​ផ្លូវទឹក ដែលជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «សួរថាកំពង់ផែនេះចំណេញអ្វី? វាចំណេញច្រើន យើងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន។ បើដឹកផ្លូវគោកវា​ខូច​ខាតផ្លូវ ហើយប្រើថវិកាច្រើន។ យើងខិតខំសាងសង់ផែរណបច្រើនតាម​ទន្លេរបស់យើង​ទាំង​ទន្លេសាប ទន្លេបាសាក ទន្លេមេគង្គ សេកុង សេសាន ស្រែពក។ល។ ធ្វើម៉េចឱ្យការដឹក​ជញ្ជូន​តាមផ្លូវទឹកយកទៅលក់នៅបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ»។ លោកទេសរដ្ឋមន្ត្រី បានមើលឃើញផងដែរថា កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្ម ជាតំបន់យុទ្ធសាស្ត្រល្អមួយបម្រើដល់ការដឹកជញ្ជូនផងដែរ ព្រោះជាចំណុច​កណ្តាល​ប្រទេស ហើយជាកន្លែងបែងចែកទំនិញដ៏ល្អមួយ​ពីបណ្តាខេត្តជុំវិញ​បឹង​ទន្លេសាប និងខេត្ត​ដទៃ​ទៀត ឆ្ពោះទៅទីផ្សារអន្តរជាតិ។ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់លែងមាន​ប្រជា​ពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយពឹងអាស្រ័យធំលើរបរធ្វើស្រែ។ ដោយសារស្រុកកំពង់លែង ត្រូវកាត់ផ្តាច់ដោយទន្លេ និងបឹងទន្លេសាបនោះ បានបង្កជាឧបសគ្គលំបាកក្នុងការដឹកជញ្ជូន​កសិផលទៅទីផ្សារ។ បើឈ្មួញចូលមកដឹកក៏តម្លៃលក់មិនបានខ្ពស់ផងដែរ ព្រោះត្រូវចំណាយ​ច្រើនលើការដឹកជញ្ជូន។ លោកអភិបាលខេត្តកំពង់ឆ្នាំង បានស្វាគមន៍ចំពោះការវិនិយោគបង្កើតជាផែ និងជាមជ្ឈ មណ្ឌលភស្តុភារកម្មនេះ។ តាមរយៈកំពង់ផែនេះ មិនត្រឹមបានផ្តល់ការងារជូនប្រជាពលរដ្ឋ​នៅតំបន់​នោះធ្វើប៉ុណ្ណោះទេ ជាពិសេសសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលជាចំណែកធ្វើឱ្យតម្លៃ​កសិ​ផលប្រជាពលរដ្ឋបានខ្ពស់។ ឃុំកំពង់ហាវ ស្រុកកំពង់លែង ជាតំបន់មួយដែលត្រូវលិចទឹកក្នុងរដូវវស្សា ហើយក៏ជាកន្លែង​សម្រាប់​ត្រី​បំលាស់ទីផងដែរ។ ដូច្នេះការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ត្រូវបានគិតគូរផងដែរទៅលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបានសិក្សា និង​វាយតម្លៃរួចរាល់ហើយ ហើយការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ មិន​បានបង្កផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ។ តាមការរំពឹងទុកការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ នឹងផ្ដល់​ឱកាស​ការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រមាណពី ១,០០០កន្លែង ទៅដល់ ១,៥០០កន្លែង៕
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្ ចុះពិនិត្យគម្រោងសាងសង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ
[Kampucheathmey] - ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90