ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Fresh News] - គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ នឹងរួចរាល់មុនរយៈពេលកំណត់ ប្រសិនបើពន្លឿនការដោះស្រាយផលប៉ះពាល់
2023-02-06
ទៅកាន់ទំព័រចុះផ្សាយក្នុង Fresh News
(ក្រចេះ)៖ លោក លឺម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន និងជាប្រធានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ របស់ក្រុមហ៊ុន សៀងហៃ បានជម្រុញដល់ក្រុមការងារអនុគណ:កម្មការអន្តរក្រសួង និងខេត្ត ដោះស្រាយផលប៉ះពាល់ ត្រូវរួមសហការជាមួយក្រុមហ៊ុន ក្នុងការចុះដោះស្រាយសម្របសម្រួល ផ្សព្វផ្សាយណែនាំ និងចុះពិនិត្យទីតាំង ដែលប៉ះពាល់ដល់កិច្ចដំណើរការសាងសង់ស្ពាន និងផ្លូវតភ្ចាប់ជាក់ស្តែង ជាមួយម្ចាស់កម្មសិទ្ធិទ្រព្យ ដើម្បីគណនានូវប្រាក់សំណងឲ្យបានត្រឹមត្រូវ។ លោកជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៨៧ អន.ក្រ.បក និងពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់មួយចំនួន នៅថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៣ នៅសាលាខេត្តក្រចេះ។ ក្នុងនោះដែរ លោកស្នើបន្ថែមត្រូវគោរពអនុវត្តន៍នូវក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។ លោកថ្លែងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ នឹងរួចរាល់មុនរយៈពេលកំណត់ ប្រសិនបើពន្លឿនការដោះស្រាយផល់ប៉ះពាល់។ ក្នុងនោះតំណាងក្រុមហ៊ុនសាងសង់ សៀង ហៃ បានបង្ហាញអំពីដំណើរការនៃការសាងសង់ដោយឈរលើកុងត្រារយៈពេល ៤២ ខែ ទើបរួចរាល់ ហើយមកទល់ពេលនេះ គឺសម្រេចបាន១% ដោយក្នុងនោះបាននិងកំពុងដាំបង្គោលគ្រឹះសរសរ និងកំពុងដោះស្រាយនូវផលប៉ះពាល់។ ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក លឹម ស៊ីដេនីន ប្រធានគម្រោងបានគូសបញ្ជាក់ថា ដើម្បីពន្លឿនការដោះស្រាយទៅនឹងបញ្ហាចំពោះមុខនេះ រាជរដ្ឋាភិបាលបានគិតគូរអំពីចំណុច ០២ គឺ ដំណាក់កាលអនុវត្តគម្រោង តម្រូវឲ្យក្រុមការងារអន្តរក្រសួងនិងខេត្ត ត្រូវធ្វើការអង្កេតវាស់វែងលម្អិត និងវាយតម្លៃអំពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលម្អៀង, ត្រូវគណនាចំនួនប្រាក់សំណងឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ គោលការណ៍ និងគោលនយោបាយ, ត្រូវពន្យល់ផ្សព្វផ្សាយអំពីមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលឱ្យប្រជាពលរដ្ឋ រុះរើដោយស្ម័គ្រចិត្ត ជាពិសេសចំពោះសំណង់ស្រាលៗ, មិនត្រូវជ្រៀតជ្រែក ឬអន្តរាគមដែលនាំឱ្យជះឥទ្ធិពលដល់ដំណើរការការងារដោះស្រាយផលប៉ះពាល់។ ដំណាក់កាលក្រោយការអនុវត្តគម្រោង ត្រូវសម្របសម្រួល និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីធ្វើការរុះរើសំណង់ និងទ្រព្វសម្បត្តិ ដែលបានដោះស្រាយរួច, ត្រូវធានាថាការឈូសឆាយទីតាំងគម្រោងស្របតាមរបៀងនៃផលប៉ះពាល់ និងត្រូវ ទទួលខុសត្រូវក្នុងករណីមានការបំពានកាតព្វកិច្ចនេះ, ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់សារជាថ្មី និងការសង់ សំណង់ថ្មី, ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈនូវរាល់ដីឯកជនដែលបានធ្វើលទ្ធកម្មរួច និងត្រូវទប់ស្កាត់ និងមិនត្រូវចូលរួម ឬបង្កភាពងាយស្រួលដល់សកម្មភាពទន្ទ្រានកាន់កាប់ ដី និងទ្រព្យសម្បត្តិដែលបានដោះស្រាយរួច។ ក្នុងនោះដែរលោករដ្ឋលេខាធិការ ក៏បានស្នើសុំទឹកចិត្តប្រជាពលរដ្ឋ សូមចូលរួមទទួលយកនូវការដោះស្រាយរបស់ក្រុមការងារដើម្បីពន្លឿនដល់ដំណើរការសាងសង់ស្ពានប្រវត្តិសាស្រ្តរបស់ខេត្តក្រចេះ ឲ្យបានចប់ឆាប់រហ័សប្រើប្រាស់តាមតម្រូវការ និងទទួលបានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត និងជាពិសេសគឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រជាជននៅខេត្តក្រចេះ។ គោលបំណងនៃអនុក្រឹត្យលេខ ៨៧ អន.ក្រ.បក គឺអនុក្រឹត្យនេះកំណត់អំពីគោលការណ៍គ្រឹះនៃក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីគ្រប់ប្រភពហិរញ្ញប្បទាន ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការសិក្សា ការអនុវត្ត និងការគ្រប់គ្រងគម្រោង ព្រមទាំង ការវាយតម្លៃគម្រោងថវិកាប៉ាន់ស្មានសម្រាប់ចំណាយលើការអនុវត្តគម្រោង, បង្កើនជំនឿទុកចិត្តពីសាធារណជន ស្ថាប័នជាតិ និងដៃគូអភិវឌ្ឈន៍លើការសិក្សា និងការអនុវត្ត គម្រោង, ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានគម្រោងដែលមិនត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីជាធរមាន និងរាល់សកម្មភាពកងចំណេញដោយប្រើប្រាស់ព័ត៌មានគម្រោង៕
សង់ស្ពានកាត់ទន្លេ
ឯ.ឧ លឹម ស៊ីដេនីន
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90