• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Cambonomist] - សាជីវកម្មធនាគារជប៉ុនដ៏ធំមួយ SMBC ចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា

2023-01-31 ទៅកាន់ទំព័រចុះផ្សាយក្នុង Cambonomist
ថ្នាក់ដឹកនាំសាជីវកម្មធនាគារជប៉ុនដ៏ធំមួយ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (SMBC)ដែលពោរពេញដោយបទពិសោធន៍ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ទាំងក្នុង និងក្រៅតំបន់បានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា។ ក្នុងនោះសាជីវកម្មធនាគារមួយនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា។ការបង្ហាញចេតនាចង់ចូលរួមចំណែកជួយអភិវឌ្ឍគម្រោងទាំងពីររបស់ថ្នាក់ដឹកនាំ SMBC ធ្វើឡើងនាជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗ។ នាជំនួបពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ិតស៊ុយ របស់ជប៉ុន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គឺជាយុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានការយកចិត្តទុក ដាក់ខ្លាំង។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីសមិទ្ធផល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្ភុភារកម្ម ដែលកម្ពុជាសម្រេចបាន និងគ្រោងអភិវឌ្ឍន៍នាពេលអនាគតដល់ប្រតិភូធនាគារនេះផងដែរ។ ក្នុងនោះថ្នាក់ដឹកនាំក្រសួងសាធារណបានលើកឡើងពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប ដែលបានសិក្សាចប់ និងគ្រោងសិក្សា, គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលរាជរដ្ឋាភិបាលកំពុងជំរុញឲ្យពន្លឿនការសិក្សា, គម្រោងអភិវឌ្ឍន៍កំពង់ផែនៅខេត្តព្រះសីហនុ និងខេត្តកំពត និងគម្រោងដឹកជញ្ជូន និងភស្តុភារកម្មជាច្រើនទៀត។ ជាមួយគ្នានេះលោក Rajeev Kannan នាយកប្រតិបត្តិសាជីវកម្មធនាគារ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានបង្ហាញការចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា រួមមានគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង៣៣២គម្រោងជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ។ ពាក់ព័ន្ធគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍បានអះអាងកន្លងមកថា កំពង់ផែនេះបានបញ្ចប់ការសាងសង់១០០% ហើយ នៅឡើយតែរង់ចាំការវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីដាក់ឲ្យដំណើរការតែប៉ុណ្ណោះ។ ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះកំពង់ផែនេះក្នុងការជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តកំពតតែម្តង។ ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត និងគម្រោងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ទៅកាន់ប្រតិភូសាជីវកម្មធនាគារ SMBCផងដែរ។ ពាក់ព័ន្ធគម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកំពត ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រមោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ និងគ្មានអ្វីជាការប៉ះពាល់នោះទេ ហើយប្រសិនបើកម្ពុជាអាចរកបានដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យគម្រោងនេះលេចចេញជារូបរាង នោះវានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូលក្នុងវិស័យនាវាចរណ៍៕
ជួបសម្ដែងការគួរសម ជួបពិភាក្សាការងារ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ
[CNC] - គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង ៣៣%ហើយ
[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា
[DAP] - ទូលព្រះបង្គំជាខ្ញុំ បូរី វង្សសានិត្យ សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90