• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Reporter] - ជាមធ្យមមានអ្នកស្លា.ប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លា.ប់គឺជាអ្នកជិះម៉ូតូ មានដល់៧៩ភាគរយ

2022-12-07 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Reporter
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានមានប្រសាសន៍ថា ជាមធ្យមមានអ្នកស្លា.ប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លា.ប់គឺជាអ្នកជិះម៉ូតូ មានដល់៧៩ភាគរយ ក្នុងនោះមាន៧៤ភាគរយមិនពាក់មួកសុវត្ថិភាព ។ មូលហេតុបង្កគ្រោះថ្នាក់ដែលបន្តមានកំណើន រួមមានដូចជាការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងការបើកបរមិនប្រកាន់ស្ដាំ។ សម្ដេចបានលើកឡើងថា មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាព រួមចំណែកការពារសុវត្ថិភាពខ្ពស់ណាស់ នៅពេលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះអ្នកបើកបរ និងអ្នកដំណើរតាមម៉ូតូ និងរថយន្តទាំងអស់មិនត្រូវប្រមាថ ឬធ្វេសប្រហែសត្រង់ចំណុចនេះឡើយ។ នាព្រឹកថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធនៅសួនច្បារ មុខវត្តបុទមវតី រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឈានទៅកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះដែរ តំណាងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានឡើងថ្លែងជូនសម្ដេច និងអង្គពិធីអំពីបទពិសោធន៍ជួបគ្រោះថ្នាក់ចរាចរណ៍ ពិសេសផលលំបាកដែលបន្សល់ទុករហូតដល់បច្ចុប្បន្ន។ អញ្ជើញមានប្រសាសន៍សំណេះសំណាល នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយសាច់ញាតិទាំងឡាយដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារការរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កន្លងមក និងបួងសួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព។ សម្ដេចក៏បានផ្ញើសារសួរសុខទុក្ខជនរងគ្រោះដែលរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងបួងសួងឱ្យឆាប់បានជាសះស្បើយ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថារាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់តាំងរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០០៦ នៅតាមភូមិសាស្រ្តមានយានយន្តធ្វើចរាចរណ៍ច្រើន និងមានជនរងគ្រោះច្រើនទាំងបណ្ដាខេត្ត និងរាជធានី និងថាការប្រារព្ធពិធីនេះជាសក្ខីភាពនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមជាមួយចលនាពិភពលោកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្ឃឹមថាតាមរយៈការប្រារព្ធទិវានេះ ប្រជាពលរដ្ឋ ពិសេសអ្នកបញ្ជាយានយន្តទាំងអស់ នឹងកាន់តែមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ អត្រាស្លា.ប់ និងរងរបួសដោយគ្រោះថ្នាក់លើដងផ្លូវ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មារតីគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជា បានប្រែប្រួលជាវិជ្ជមានច្រើន ដោយមានការកាត់បន្ថយអំពើល្មើសជាមធ្យម២ពាន់ករណីក្នុងមួយថ្ងៃកាលពីឆ្នាំ២០២០ មកនៅត្រឹមតែជាមធ្យមប្រមាណ៣០០ករណីក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០២២នេះ។ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មគ្រប់បែបយ៉ាងរបស់មន្រ្តីមានសមត្ថកិច្ចអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីស្ថានភាពគ្រោះថ្នាក់ចរារចរណ៍លើផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលទើបនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូង។ សម្ដេចបន្តថាក្នុងរយៈកាលប្រើប្រាស់កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៦លើក តែគ្មានជនរងគ្រោះដល់ស្លាប់ ឬរងបួសធ្ងន់ធ្ងរឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពផ្លូវថ្នល់មួយចំនួនប៉ុណ្ណោះ។ សម្ដេចបន្តថាស្ថានភាពនេះ មានន័យថាវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស ចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងការចរាចរណ៍ដោយគ្មានម៉ូតូ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើន។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីដំណើរការតាក់តែងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។ សម្ដេចបន្ថែមថានៅក្នុងច្បាប់ថ្មីនេះ បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ ក្នុងនោះមានដូចជាការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាពថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើករថយន្ត មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ។ សម្ដេចបន្ថែមថាការដាក់កាតព្វកិច្ចបែបនេះ នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារពាក់ព័ន្ធនឹងការបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន។ សម្ដេចបានមានប្រសាសន៍ទៀតថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កផលប៉ះពាល់ជាច្រើន ហើយអាចបន្តអូសបន្លាយ និងមានកំណើន ប្រសិនបើគ្មានការចូលរួមអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវ និងខ្វះវិធានការទប់ស្កាត់ និងបង្កាគ្រោះថ្នាក់ប្រកបដោយប្រសិទ្ធភាព។ សម្ដេចបន្ថែមថាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោលថ្មី ដែលកំណត់អំពីការគ្រប់គ្រងសុវត្ថិភាពលើផ្លូវល្បឿនលឿន និងការដាក់កាតព្វកិច្ចនានា រួមទាំងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ជាកិច្ចការអាទិភាពដែលធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ សម្ដេចថាគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏បានកំណត់យកបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាអាទិភាពដែរ ហើយថាការងារនេះ ទាមទារការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។ សម្ដេចបានទាញការកត់សម្គាល់ថា ជាមធ្យមមានអ្នកស្លា.ប់៤នាក់ និងរបួស១១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លា.ប់គឺជាអ្នកជិះម៉ូតូ មានដល់៧៩ភាគរយ ក្នុងនោះមាន៧៤ភាគរយមិនពាក់មួកសុវត្ថិភាព។ សម្ដេចបន្តថា មូលហេតុបង្កគ្រោះថ្នាក់ដែលបន្តមានកំណើន រួមមានដូចជាការបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព និងការបើកបរមិនប្រកាន់ស្ដាំ។ សម្ដេចបានលើកឡើងថា មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាពរួមចំណែកការពារសុវត្ថិភាពខ្ពស់ណាស់នៅពេលជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះអ្នកបើកបរ និងអ្នកដំណើរតាមម៉ូតូ និងរថយន្តទាំងអស់មិនត្រូវប្រមាថ ឬធ្វេសប្រហែសត្រង់ចំណុចនេះឡើយ។ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក៏បានផ្ដល់អនុសាសន៍ឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត បង្កើនការរឹតបន្តឹងច្បាប់ឱ្យកាន់តែហ្មឺងម៉ាត់ ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ឱ្យបានជាអតិប្បមា និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ សម្ដេចបានស្នើឱ្យប្រមូលផ្ដុំចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់លើអ្នកជិះម៉ូតូ និងរយន្តដឹកកម្មករ។ សម្ដេច ក៏បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក លើកសរសើរអង្គភាព និងមន្រ្តីមានស្នាដៃ ព្រមទាំងដាក់វិន័យឱ្យបានហ្មឺងម៉ាត់លើមន្រ្តីអនុវត្តផ្ទុយនឹងច្បាប់ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈ។ សម្ដេចក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការបំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ពិសេសស្លាកសញ្ញាចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព ហើយគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តជាតិ សិល្បៈករ គ្រឹះស្ថាន ក្រុមហ៊ុន និងវិស័យឯកជន ត្រូវបន្តចូលរួមគាំទ្រការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចារណ៍ផ្លូវគោកឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។ សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែមទៀតក្នុងការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ព្រមទាំងលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ខ្លួន និងប្រទេសជាតិ៕
ទិវាអន្តរជាតិរំលឹកដល់ជនរងដោយគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលរួម (The 3rd Coordinating Committee) នៃ “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា”
កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គ.ម គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតក្នុងខេត្តសៀមរាប
កិច្ចប្រជុំស្ដីពីការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងការវាស់កាត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ប្រចាំកម្ពុជា ដើម្បីធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗនាពេលខាងមុខ
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ១៩៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
[Sabay News] - គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត នឹងឆ្លងកាត់​រាជធានី-ខេត្ត​ចំនួន៥
[Sabay News] - ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90