• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[CPP Org.] - សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង១០០គីឡូម៉ែត្រ តម្លៃជាង៤៧លានដុល្លារ នៅខេត្តកំពង់ឆ្នាំង ជានិមិត្តរូបនៃខេត្តគោលដៅទាំង៦ ជាជំនួយរបស់ចិន

2022-11-17 ទៅកាន់ទំព័រចុះផ្សាយក្នុង CPP Org.
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦.៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣.៤១ គីឡូម៉ែត្រ ជានិមិត្តរូបតំណាងឲ្យខេត្តគោលដៅទាំង៦ របស់គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះបានប្រព្រឹតទៅនៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងបានធ្វើរបាយការណ៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ បានចាប់ផ្តើមដំណើរការ ពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែតុលា ឆ្នាំ២០២២ បានចំណាយថវិកាសរុបចំនួន ៤៧ ២៣២ ៧៨៤ ដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ២៩៦ ៦១៩ ២៦០យ៉ន់ចិន (ប្រមាណ៤៥ ៥៦៣ ៥៨៩ដុល្លារអាមេរិក) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១ ៦៦៩ ១៩៥ដុល្លារ សម្រាប់ធ្វើការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសេវាទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យការអនុវត្តគម្រោង និងសម្រាប់ការងារប្រតិបត្តិការគម្រោង។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ដែលសម្ពោធនេះ មានប្រវែងសរុប ១១៦.៦៣ គីឡូម៉ែត្រ និងផ្លូវបេតុងបានប្រវែង ៣.៤១ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅទាំង៦ គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ ដំណើរការសាងសង់មានពីរកញ្ចប់ គឺទី១ ក្រុមហ៊ុន Shanghai Construction Group Co. Ltd. សាងសង់ផ្លូវបានប្រវែងសរុបប្រវែង ៧៦.១៧ គីឡូម៉ែត្រ និងបេតុងប្រវែង ៣.២៦ គីឡូម៉ែត្រ ក្នុងនោះនៅខេត្តកំពង់ឆ្នាំង បានប្រវែង ៣៦.៥៣ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ បានប្រវែង ២៨.៥១ គីឡូម៉ែត្រ និងខេត្តកណ្ដាលបាន ប្រវែង ១៤.៣៩ គីឡូម៉ែត្រ។ ជាមួយនេះក៏មានសំណង់លូមូលចំនួន ១៤៩ កន្លែង លូប្រអប់ចំនួន ០៨ កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងគម្របបានប្រវែង ២៧០ម៉ែត្រ ជីកប្រឡាយដីរំដោះទឹកអមសងខាងផ្លូវ បានប្រវែង ១៦ ៣៣៦ ម៉ែត្រ សាងសង់លូបង្ហូរមានមុខកាត់ ០.៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វផ្លូវបានប្រវែង ២ ៨៤៥ ម៉ែត្រ បំពាក់និងដំឡើងស្លាកសញ្ញាចរាចរណ៍ បានចំនួន ២៧៩កន្លែង បង្គោលសុវត្ថិភាព បានចំនួន ៧២៧បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន ១៥ ខ្សែ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានបន្តថា កញ្ចប់ទី២ អនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន Yunnan Construction and Investment Holding Group Co.,Ltd (YCIH) សាងសង់ផ្លូវ (DBST) បានប្រវែងសរុប ៤០.៤៧ គីឡូម៉ែត្រ និងបេតុង ប្រវែង ០.១៥គីឡូម៉ែត្រ ក្នុងនោះនៅខេត្តព្រៃវែង បានប្រវែង ៩.៥០ គីឡូម៉ែត្រ ខេត្តស្វាយរៀងប្រវែង ៨ គីឡូម៉ែត្រ និងនៅខេត្តត្បូងឃ្មុំ បានប្រវែង ២៣.១២ គីឡូម៉ែត្រ។ ជាមួយនេះបានសង់ស្ពានបេតុង ០១ កន្លែង ប្រវែង ២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានសំណង់លូមូលចំនួន ៧៧កន្លែង និងលូប្រអប់ចំនួន ០៨កន្លែង ប្រឡាយដោះទឹកអមសងខាងផ្លូវមានរៀបថ្ម និងមានគម្របបានប្រវែង ៣ ២៦៨ម៉ែត្រ ប្រឡាយដីសម្រាប់រំដោះទឹក អមសងខាងផ្លូវបានប្រវែង ១៨ ៦៥០ម៉ែត្រ លូបង្ហូរមានមុខកាត់ ០.៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វ បានប្រវែង ១៨៤ម៉ែត្រ បំពាក់និងដំឡើងផ្លាកសញ្ញាចរាចរណ៍បានចំនួន ១៥ កន្លែង បង្គោលសុវត្ថិភាពចំនួន ៩៧២បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍លើទ្រូងផ្លូវបានចំនួន០៤ខ្សែ ។ ឯកឧត្តមបណ្ឌិតសភាចាររ្យ អ៊ុក រ៉ាប៊ុន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសមិទ្ធផលថ្មីទាំង៦ខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ឆ្នាំង និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះឲ្យបានល្អ ចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាការប្រើប្រាស់បានយូអង្វែង។ ឯកឧត្តមបណ្ឌិតសភាចាររ្យ រដ្ឋមន្រ្ដីបានលើកឡើងពីគោលនយោបាយ របស់រាជរដ្ឋាភិបាលលើវិស័យអភិវឌ្ឍន៍ជនបទ គឺការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយលើកកម្រិតកម្ពស់ផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងផ្លូវបេតុង ដើម្បីធានាការប្រើប្រាស់គ្រប់រដូវកាល សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា ឆ្នាំ២០២៣ខាងមុខនេះ ជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូចនេះសូមបងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវកៅស៊ូ វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ
[CNC] - គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង ៣៣%ហើយ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90