• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Times] - ជំនួបទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនរវាងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា

2022-11-09 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Times
ជំនួបទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនរវាងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរភាគី និងមន្ត្រីជំនាញពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរសាទរជូនចំពោះឯកឧត្តម Nguyen Van Thang រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថ្មី ដែលទើបទទួលការតែងតាំងកាលពីខែតុលាកន្លងទៅ ក៏ដូចជាបានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមក្នុងជំនួបទ្វេភាគី នាឱកាសនេះផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយសព្វថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមានដូចជា៖ ការលើកកម្ពស់គុណភាពផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាបេតុងកៅស៊ូ(AC) ការអភិវឌ្ឍវិស័យកំពង់ផែ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក គម្រោងស្ថាបនាផ្លូវល្បឿនលឿន និងការដឹកជញ្ជូនតាមផ្លូវទឹក។ ជាមួយគ្នាននោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី Nguyen Van Thang បានបង្ហាញនូវការយល់ស្របចំពោះការលើកឡើងខាងលើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានបន្ថែមថា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះស្រាប់ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម បាននិងកំពុងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ និងហូជីមិញ ក៏ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ឡុងថាញ់ ផងដែរ។ ភាគីទាំងពីរ បានបន្តពិភាក្សាទៅលើចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន៖ ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពី ប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)។ ភាគីទាំងពីររំពឹងថា តាមរយៈអនុស្សរណៈថ្មីនេះ ចំនួននៃយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ភាគីទាំងពីរក៏បានឯកភាព នឹងធ្វើការជូនដំណឹងអំពីខ្លឹមសារនៃអនុស្សរណៈនេះ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្តិករដឹកជញ្ជូនរបស់ប្រទេសទាំងពីរផងដែរ។ ២). ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ កំពុងពិនិត្យពេលវេលាសមស្របមួយ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ ភាគីទាំងពីរក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ៤គន្លង នៅចំណុចកកស្ទះខ្លាំង ព្រមទាំងសម្រួលដោះស្រាយបញ្ហានីតិវិធីនៃលំហូឯកសារសម្រាប់យានយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។ ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។ ភាគីវៀតណាមក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។ ៤).ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។ ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មានអំពីការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ។ ៥).ការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម ពិនិត្យ និងសម្រួលលើបញ្ហានីតិវិធីនៃលំហូរឯកសារឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ(កម្ពុជា) ហើយជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួន ឱ្យបានឆាប់បំផុត។ ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ប្រកបដោយមិត្តភាព និងមេត្រីភាព ហើយជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាខាងលើ ឱ្យសម្រេចបានលទ្ធផល ចេញជារូបរាងនាពេលខាងមុខឆាប់ និងបានប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួង និងក្រសួង ក៏ដូចជារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម ហេដ្ឋារចនាសម្ព័ន្ធ​ ​កិច្ចសហប្រតិបត្តិការ ជំនួបពិភាក្សាទ្វេភាគី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលរួម (The 3rd Coordinating Committee) នៃ “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា”
កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គ.ម គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតក្នុងខេត្តសៀមរាប
កិច្ចប្រជុំស្ដីពីការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងការវាស់កាត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ប្រចាំកម្ពុជា ដើម្បីធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗនាពេលខាងមុខ
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ១៩៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
[Sabay News] - គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត នឹងឆ្លងកាត់​រាជធានី-ខេត្ត​ចំនួន៥
[Sabay News] - ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90