ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[PNN] - ឯកឧត្តម ស៊ុន ចាន់ថុល៖គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា
2022-07-01
ទៅកាន់ទំព័រចុះផ្សាយក្នុង PNN
ឯកឧត្តម ស៊ុន ចាន់ថុល៖គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន០៣រូបអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមានសកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ក្នុងលេខរៀងទី៥ក្នុង ចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកសរុបចំនួន៧៧ ដោយបានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងបានបន្តទៀតថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការជួយឧបត្ថម្ភជ្រោមជ្រែងពីបណ្តាដៃគូអភិវឌ្ឍន៍ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតមនុស្ស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជា ប្រធាន និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ ទទួលខុសត្រូវលើគោល នយោបាយសុវត្ថិភាពចរាចរណ៍ អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានទទួលបន្ទុករឹតបន្តឹងការអនុវត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមជាសមាជិក។ លើសពីនេះទៀត អនុគណៈកម្មាធិការនៅថ្នាក់ខេត្ត ដែលដឹកនាំដោយអភិបាលខេត្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ នៅថ្នាក់ខេត្ត។ គ.ស.ច.គ. មានរបបប្រជុំប្រចាំខែ ដើម្បីពិនិត្យសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ និងដាក់ចេញវិធានការទប់ស្ថាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងស្វិតស្វាញក្នុងការលើកកម្ពស់នូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា និងបានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រទេស Mozambique ដើម្បីចែករំលែកអំពីការអនុវត្តល្អលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកម្ពុជាបានអនុវត្តកន្លងមក ទាក់ទង នឹងការអប់រំផ្សព្វផ្សាយ តាមរយៈការចែកមួកសុវត្ថិភាព ការចែកស្ទីកឃ័រចំណាំងផ្លាត វីដេអូស្ពតអប់រំ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់វិស័យឯកជន កម្មវិធីដកពិន្ទុបណ្ណបើកបរ ការពិន័យចំពោះអ្នកល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចជាការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ព្រមទាំងចែករំលែកនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ការងារចុះបញ្ជីយានយន្តតាម Online QR Code លើបណ្ណបើកបរ និងផ្លាកលេខសំគាល់យានយន្តដល់ប្រទេស Mozambique ផងដែរ។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់។ បន្ទាប់ពីសេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង Stockholm និងផែនការសកលដែលដាក់ចេញដោយអង្គការសុខភាពពិភពលោក និងគណៈកម្មការ តំបន់របស់អង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានបង្កើតទសវត្សរ៍នៃ សកម្មភាពសម្រាប់ឆ្នាំ២០២១-២០៣០ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%។ ថ្មីៗនេះយើងបានដាក់បង្ហាញ Mobile App សម្រាប់ប៉ូលិសចរាចរណ៍របស់យើង ដើម្បីធ្វើការដកពិន្ទុ ដោយស្វ័យប្រវត្តិចំពោះការល្មើសច្បាប់ចរាចរណ៍ និងកំពុងចាប់ផ្ដើមដំឡើងកាមេរ៉ាចាប់ល្បឿននៅតាមផ្លូវ ជាតិរបស់យើង។ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ។ យើងត្រូវការទាំងវិស័យសាធារណៈ និងឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសហការជាមួយរដ្ឋាភិបាល ដើម្បីអប់រំអ្នកប្រើប្រាស់ផ្លូវអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ក្នុងន័យនេះ គ.ស.ច.គ. បាន និងកំពុងសហការជាមួយសភាពាណិជ្ជកម្មក្នុង ប្រទេសកម្ពុជា ដើម្បីឱ្យអប់រំបុគ្គលិករបស់ពួកគេអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សុវត្ថិភាពចរាចរណ៍សកល
កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ
ច្បាប់ចរាចរណ៍ផ្លូវគោក
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90