• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Cri ccfr] - បទវិភាគ៖កម្ពុជាគឺជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"

2022-06-13 ទៅកាន់ទំព័រចុះផ្សាយក្នុង Cri ccfr
ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ"ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ " ហើយក៏ជាប្រទេសដែលចូលរួមនិងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ប្រការនេះមិនត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ"ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។ សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" "យុទ្ធសាស្ត្រចតុកោណ"សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិនក៏បានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។ គួររំលឹកថា រយៈពេល ៩ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម"ខ្សែក្រាវាត់និងផ្លូវ"ដែលបានដាក់ចេញហើយឈានចូលឆ្នាំទី ៩ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងការអភិវឌ្ឍយ៉ាងណាខ្លះ ? ទី១គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ។ ទោះបីជាបាននិងកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជានៅតែរក្សានិន្នាការកំណើនដដែល ។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាបានឡើងដល់ ៩ ពាន់ ៥ រយ ៦ លានដុល្លារអាមេរិក ដែលកើនឡើង ១,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជាជាមួយប្រទេសចិនបានកើនឡើង ០,៩ ភាគរយនិង ៣,៧ ភាគរយដោយឡែកពីគ្នា ។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកទូលាយជាបន្តបន្ទាប់ចំពោះកសិផលរបស់កម្ពុជា ។ ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។ ឧទាហរណ៍ដូចជា បរិមាណនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដល់ទៅ ២៧ ម៉ឺនតោន ឯតួលេខទាំងនេះបានឡើងដល់ ៣២ ម៉ឺនតោនក្នុងឆ្នាំ ២០២១ ។ ហេតុនេះហើយបានជា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចេញធំបំផុតរបស់កសិផលកម្ពុជា ។ ទី២គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។ វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរចិនដែលទៅទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ ម៉ឺននាក់ឡើងដល់ ២ លាន ៣ សែន ៦ ម៉ឺននាក់ ដូចនេះ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា ។ ទី៣គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវថ្នល់ដែលសាងសង់ដោយប្រទេសចិននៅកម្ពុជាមានប្រវែងសរុបជិត ៣០០០ គីឡូម៉ែត្រ ក្រៅពីនេះ ចិនក៏បានសាងសង់ស្ពានជាង ១០ ខ្សែផងដែរ ។ ឧទាហរណ៍ដូចជា ពីក្រុងសៀមរាបទៅក្រុងភ្នំពេញឬពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗនៅកម្ពុជាដែលត្រូវសាងសង់និងជួសជុលទាំងនេះសុទ្ធតែជាជំនួយរបស់ប្រទេសចិន ។ ការដែលប្រទេសចិនបានសាងសង់ផ្លូវថ្នល់និងស្ពាននៅប្រទេសកម្ពុជាបាននាំមកនូវភាពងាយស្រួលខាងចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ ។ គួររំលឹកផងដែរថា ឧទាហរណ៍ច្បាស់លាស់បំផុតមួយដែលអាចផ្តល់ភាពងាយស្រួលដល់វិស័យគមនាគមន៍របស់កម្ពុជា គឺ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ។ លោក ហ៊ាងសុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអះអាងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចន្លោះពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២២ ។ កាលពីមុន ពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុត្រូវចំណាយពេលប្រហែលជាង ៤ ម៉ោង ហើយផ្លូវនេះក៏បាត់ការជួសជុលជាយូរណាស់មកហើយដែរ ។ បន្ទាប់ពីផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ឯពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល ២ ម៉ោង ។ លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិនបានលើកឡើងថា ផ្លូវល្បឿនលឿនដែលកំពុងសាងសង់ទាំងនេះនឹងដើរតួនាទីជំរុញក្នុងការបង្កបង្កើតជារង្វង់សេដ្ឋកិច្ចនៃរាជធានីព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមបណ្តោយ ។ លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១ នៃប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"បានរួមចំណែកយ៉ាងធំធេងដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺ ដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។ បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី"ខ្សែក្រវាត់និងផ្លូវ"នៅប្រទេសម្ពុជា គួររំលឹកដែរថា គឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់រវាងចិននិងកម្ពុជាដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា ។ នាពេលបច្ចុប្បន្ន វាបានទាក់ទាញសហគ្រាសចំនួន ៥៤ ដែលមកពីប្រទេសជាច្រើន ក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី បារាំង អៀរឡង់ កម្ពុជានិងចិនជាដើមឱ្យបង្កើតក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលបានជំរុញឱ្យមនុស្សជាង ៩០០០ នាក់មានការងារធ្វើ ។ លោក ប៉ែន សុវិជាតិ អនុរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះក្រោមគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលលើកឡើងដោយប្រទេសចិនបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹង"យុទ្ធសាស្ត្រចតុកោណ"របស់កម្ពុជា ប្រទេសទាំងពីរចិននិងកម្ពុជាទទួលបាននូវឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន ។ ឧទាហរណ៍ដូចជាក្នុងវិស័យថាមពល កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។ សហគ្រាសទុនចិនបានចូលរួមយ៉ាងសកម្មក្នុងការជំរុញអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជាដែលពាក់ព័ន្ធដល់ការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលគ្រប់ប្រភេទ ដូចជា អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យជាដើម ។ ដោយសារគិតពិចារណាពីបញ្ហាអំពីការប្រើប្រាស់ថាមពលស្អាតដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បានជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តថា ចាប់ពីឆ្នាំ ២០១៩ តទៅ បានប្រែការប្រើប្រាស់ថាមពលទៅជាថាមពលកាបូនទាប ។ លោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយតាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា ។ យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែនិងវារីអគ្គិសនីជាដើមវាសុទ្ធតែជា"សូចនាករសំខាន់ៗសម្រាប់វាស់វែងពីសមិទ្ធផលដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ប្រទេសចិន "។ មិនថាការលើកឡើងនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ឬការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាក៏ដោយ ក៏សុទ្ធតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែមួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយលោកខាងលិចនិងស្ថាប័នសិក្សាស្រាវជ្រាវមួយចំនួនដែលប្រកាន់ទស្សនៈលំអៀងខាងនយោបាយចំពោះប្រទេសចិនបានអះអាងថា ប្រទេសចិនបានឆ្លៀតប្រើខ្ចីឥណទានដើម្បីដាក់អន្ទាក់បំណុលសម្រាប់ប្រទេសនៅតំបន់អាស៊ីនិងអាហ្រ្វិក ។ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានស្តីពីសំណួរដែលថា "ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា គឺ ពឹងផ្អែកខ្លាំងលើប្រទេសចិន តើកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិននៅពេលអនាគតឬអត់ ?" សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា "ខ្ញុំសូមបញ្ជាក់ដាច់ខាត យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាប់អន្ទាក់បំណុលចិនឡើយ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលចំពោះកម្ពុជានោះដែរ ។" ខ្ញុំសម្គាល់ថា ឱ្យតែយើងមើលពីបញ្ហានេះដោយអាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌បន្តិច នោះ ក៏អាចឃើញថា ពាក្យសម្តីនេះគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ឆ្នាំ ២០២៣ គឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាង ២០០ ច្បាប់ជាមួយនឹងប្រទេសចំនួនជិត ១៥០ និងអង្គការអន្តរជាតិចំនួន ៣២ ព្រមទាំងបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាង ៩០ ។ ហេតុអ្វីបានជា"ក្រុមមិត្តភក្តិ"នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ ? ពីព្រោះវាសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍរួមរបស់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសកម្ពុជា ក៏ដូចជាសម្របទៅតាមគោលបំណងយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសនានាដែលចង់មានជីវភាពរស់នៅកាន់តែល្អប្រសើរ ដូច្នេះ វាបានក្លាយជាផលិតផលសាធារណៈដែលទទួលប្រជាប្រិយភាពបំផុតនៅទូទាំងពិភពលោក ៕
វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[Fresh News] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[CPP Org.] - ស្ពានបេតុងមួយកន្លែងជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ត្រូវបើកការដ្ឋានសាងសង់
[Phnom Penh Reporter] - សមិទ្ធិផលសាធារណៈជាច្រើនរីកស្រស់បំព្រងលើផ្លូវតភ្ជាប់ និងមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[Construction & Property News] - គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០% ហើយ!
[Construction & Property News] - ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
[Nokor Wat News] - រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការងារ សមិទ្ធផលសាធារណៈជាច្រើនដូចជា ផ្លូវ លូ សួនច្បារ បានតភ្ជាប់ ពីមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
[TVK] - ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។
[ក្រសួងព័ត៌មាន] - ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើអភិបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការគាំទ្រដល់ដំណើរការសិក្សា របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90