ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Eac News] - គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
2022-04-20
ទៅកាន់ទំព័រចុះផ្សាយក្នុង Eac News
ភ្នំពេញ៖ សមទ្ធិផលថ្មីក្នុងគម្រោងកាពារទឹកជំនន់និងកែល្អប្រព័ន្ធប្រឡាយលូជំហានទី៤ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគម្រោងនេះនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនពីជំនន់ទឹកភ្លៀងនិងការស្ទះលូរំដោះទឹក។ គម្រោងការពារទឹកជំនន់ និងកែលំអរប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨,២គីឡូម៉ែត្រ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤,៤គីឡូម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា សមទ្ធិផលថ្មីក្នុងគម្រោងការពារទឹកជំនន់និងកែល្អប្រព័ន្ធប្រឡាយលូជំហានទី៤នេះ នឹងជួយរំដោះពីការជន់លិចដោយសារទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ កាត់បន្ថយរយៈពេលនៃការជន់លិចយូរ និងជាយន្តការឆ្លើយតបនឹងអនាម័យសាធារណៈ។ លោកថា៖ «អត្ថប្រយោជន៍នៃការអនុវត្តគម្រោងការពារទឹកជំនន់និងកែល្អប្រព័ន្ធប្រឡាយ លូ ជំហានទី៤នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកភ្លៀងនៅតំបន់កណ្ដាលរាជធានីភ្នំពេញ បញ្ចៀសបានការជន់លិចក្នុងរយៈពេលយូរក្នុងតំបន់អនុវត្តគម្រោង និងជាផ្នែកមួយដ៏សំខាន់នៃយន្តការលើកកម្ពស់អនាម័យសាធារណៈ ដើម្បីឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច កំណើននគរូបនីយកម្ម និងពង្រីកទីក្រុង ស្របតាមប្លង់គោលនៃការប្រើសប្រាស់ដីក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញ»។ ភារៈធារីស្ដីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ការីម៉ាតា អាហ្សូហ្ស៊ី បានឲ្យដឹងថា ស្របពេលប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចកើនឡើង រាជធានីភ្នំពេញក៏មានការរីកចម្រើននូវនគររូបនីយកម្ម ប៉ុន្តែជាមួយគ្នានោះដោយសារសណ្ឋានដីទំនាប បានធ្វើឲ្យរាជធានីភ្នំពេញប្រឈមនឹងការលិចលង់ក្នុងជំនន់ទឹកភ្លៀង។ លោកបន្តថា៖ «ការរៀបចំប្រព័ន្ធប្រឡាយ-លូ គឺជាកិច្ចការចាំបាច់ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍបន្ថែមទៀតក្នុងរាជធានីភ្នំពេញ និងការកែលម្អបរិយាកាសជីវភាពរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ»។ ពលរដ្ឋចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមទ្ធិផលនានាក្នុងគម្រោងកាពារទឹកជំនន់និងកែល្អប្រព័ន្ធប្រឡាយ លូ បានបង្ហាញការសប្បាយរីករាយជាមួយសមទ្ធិផលទាំងនេះ។ ពួកគាត់លើកឡើងថា បញ្ហានៅក្នុងរាជធានីភ្នំពេញដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង និងបញ្ហាស្ទះលូផ្សេងៗបានបង្កការលំបាកដល់ការរស់នៅរបស់ពួកគាត់។ ជាមួយគ្នានេះ ពួកគាត់យល់ឃើញថា នៅពេលដែលសមិទ្ធផលនេះត្រូវបានដាក់ឲ្យប្រើប្រាស់បញ្ហាទាំងនោះត្រូវបានកាត់បន្ថយ។ ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ លោក យូ មេត្រី អាយុ ២៦ឆ្នាំលើកឡើងថា៖ «កាលពីមុនវាស្ទះច្រើន តែឥឡូវវាហូរអត់ស្ទះដូចពីមុន វាស្អាត ហូរលឿន និយាយទៅលូគេធ្វើបានល្អ ហូរបានលឿនជាងមុនវាអត់ផ្ដល់ផលលំបាកដល់អ្នកជិះម៉ូតូ ពេលជិះម៉ូតូវាសាច ណាមួយទឹក តែវាហូរមកវាគគ្រិចហើយ វាមិនស្អាតទេ»។ លោក អ៊ូ ហ៊ុល អាយុ ៦៩ឆ្នាំ រស់នៅសង្កាត់វត្តភ្នំបានឲ្យដឹងថា៖ «កាលពីមុនជំនាន់ទឹកភ្លៀង គឹពិបាកណាស់ ស្ទះគ្រប់កន្លែងទាំងអស់ តាមផ្លូវស៊ីសុវត្ថិយើងអីហ្នឹងក៏ស្ទះដែរ តែមកដល់ឥឡូវនេះគឹថាស្រួលហ្មង គឺខាងជប៉ុនលោកបានធ្វើផ្លូវ ហើយបានធ្វើលូចម្រោះ។ ឥឡូវអត់លិចទេ កាលពីមុនលិចណាស់។ បើសិនជាភ្លៀងខ្លាំង យ៉ាងយូរមិនដល់កន្លះម៉ោង [ហូរ] អស់ហើយ»។ ចំណែកពលរដ្ឋម្នាក់ទៀតដែលរស់នៅសង្កាត់ផ្សារថ្មីទី២ គឺអ្នកស្រី ចាន់ សុខា អាយុ ៦៥ឆ្នាំថា៖ «តាំងពីជំនាន់បែក ប៉ុល ពត មក នៅរាជធានីភ្នំពេញ គឺថាស្ទះគ្រប់កន្លែងទាំងអស់ បើថាភ្លៀងធំខ្លាំងគឺលិចរាប់ម៉ោង ជាពិសេសគឺផ្លូវនៅម្ដុំមុខវាំង ផ្សារកណ្ដាល ផ្សារចាស់ អីគឺលិចខ្លាំងតែម្ដង តែក្រោយពីធ្វើប្រព័ន្ធលូរបស់ជប៉ុនជួយឲ្យមកខាងរដ្ឋាភិបាលយើងមក គឺថាភ្លៀងហើយអស់គឺអត់មានទឹកជន់ទេ គឺអស់ស្អាតតែម្ដង ពេលរាំងភ្លៀងគឺស្ងួតផ្លូវល្អតែម្ដង» ។ ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់សមទ្ធិផលនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ប្រព័ន្ធរំដោះទឹកនេះ គឺដើម្បីដោះស្រាយនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលធ្លាប់ទទួលការរំខានដោយសារជំនន់ទឹកភ្លៀងកន្លងមក។ សម្ដេចថ្លែងថា៖ «គម្រោងទាំងឡាយដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ គឺពិតមែនថាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្ដល់ផលប្រយោជន៍ច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅផ្នែកខាងក្រោមនៃដងទន្លេរបស់យើង នោះនៅត្រង់ថា វាបានបញ្ចៀសនូវជំនន់ទឹកភ្លៀង ដែលជានិច្ចជាកាលគឺវាផ្ដល់នូវការខូចខាតនិងបង្កជាការរំខានទៅដល់ប្រជាជន»។ គួរឲ្យដឹងថា គម្រោងសាងសង់សំណង់ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕
អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រព័ន្ធលូបង្ហូរទឹក
ប្រឡាយ
ពិធីសម្ពោធ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90