• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិន កិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍"

2022-04-08 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិន កិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍" ថ្ងៃព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "យល់ដឹងអំពីការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍" ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងផងដែរ។ កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជាផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ថ្លែងក្នុងមតិស្វាគមន៍ចាប់ផ្តើមកម្មវិធី លោកជំទាវ បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការលើគ្រប់វិស័យ ជាមួយនឹងផ្លូវ ស្ពានដែលទើបត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាច្រើនខ្សែ ជាពិសេសជាមួយនឹងសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស អាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសេរីប្រកបដោយសុខដុមនីយកម្មនៃសាសនា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបាន គ្រប់គ្រងដោយជោគជ័យនូវជំងឺកូវីដ-១៩ មិនមានអ្នកស្លាប់ជារៀងរាល់ថ្ងៃក្នុងរយៈពេលជាងមួយខែ។ បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដោយហេតុថាគ្រាន់តែក្នុងរយៈពេល៧ថ្ងៃដើមខែមេសា ឆ្នាំ២០២២កន្លងទៅនេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់៤៧នាក់ និងបានបន្ថែមថា៖កម្មវិធីផ្សាយផ្ទាល់នេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផ្លាកសញ្ញាចរាចរណ៍ លក្ខខណ្ឌផ្សេងៗ ដែលធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះដែរ មានការចោទសួរនូវសំណួរ និងលើកឡើងសំណូមពរទៅកាន់វាគ្មិន កិត្តិយសផងដែរដែលក្នុងនោះរួមមាន៖ ១.តើក្រសួងមានគោលដៅពង្រីកការចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ក៏ដូចជាគំនូសសញ្ញាចរាចរណ៍ ផ្សេងៗ នៅតាមសាលារៀន ជាពិសេសតំបន់ដែលមានរោងចក្រដែរឬទេ? ចម្លើយ៖ ក្រសួងមានគោលដៅច្បាស់លាស់ ទៅតាមផែនការសកម្មភាពការងារ អប់រំផ្សព្វផ្សាយ ចុះសិក្សាកែតម្រូវ និងបន្ថែមផ្លាកសញ្ញាចរាចរណ៍ ជាពិសេស នៅតាមសាលារៀន និងតំបន់រោងចក្រ និងតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់។ ២.ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តើក្រសួងនិងអង្គភាពជំនាញមាន គោលដៅចុះផ្សព្វផ្សាយក្នុងរូបភាពបែបណាខ្លះ? ចម្លើយ៖ ក្រសួង ក៏ដូចជាមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត បានចុះត្រួតពិនិត្យសាលាបង្រៀនបើកបរ ត្រួតយានដ្ឋានដំឡើង និងកែច្នៃយានយន្ត ចុះអប់រំផ្សព្វផ្សាយនៅតាមដងជាតិសំខាន់ៗ យ៉ាងសកម្មនៅតាមគោលដៅដែលមានការធ្វើចរាចរណ៍ច្រើនកុះករ និងផ្ដល់ជូនមួកសុវត្ថិភាព ស្ទីកឃ័រ ចំណាំងផ្លាតសម្រាប់រ៉ឺម៉ក និងគោយន្តផងដែរ ។ ៣. ប្រជាពលរដ្ឋបានសំណូមពរឱ្យក្រសួងជួយជំរុញ និងបន្តការងារគូសគំនូសសញ្ញាចរាចរណ៍ដើម្បីជួយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ចម្លើយ៖ ក្រសួងបានខិតខំប្រឹងប្រែងកៀរគរថវិកាពីប្រភពថវិកាជាតិ ក៏ដូចជាវិស័យឯកជនជាដៃគូ ដើម្បីគូសគំនូសសញ្ញាលើដងផ្លូវដែលមានការរលុប ហើយក្រសួង សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំបើកបរជាន់លើគំនូសសញ្ញាលើដងផ្លូវដើម្បីកាត់បន្ថយការរលុបផងដែរ។ ៤. តើគំនូសសញ្ញាចរាចរណ៍លើដងផ្លូវមានប៉ុន្មានប្រភេទ? មានអ្វីខ្លះ? និងមានលក្ខណៈខុសគ្នាដូចម្ដេច ខ្លះនៅក្នុងការប្រើប្រាស់? ចម្លើយ៖ គំនូសសញ្ញាចរាចរណ៍បែងចែកជាបួនប្រភេទ៖ មានគំនូសពណ៌ស កាត់ទទឹងទ្រូងផ្លូវ តម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទត្រូវឈប់ គំនូសសញ្ញាតាមបណ្ដោយផ្លូវពណ៌លឿង គឺជាគំនូសសញ្ញាបែងចែកទិសចរាចរណ៍ជាពីរ និងគំនូសសញ្ញាពណ៌ស សម្រាប់បែងចែកគន្លងផ្លូវ គំនូសសញ្ញាព្រួញលើទ្រូងផ្លូវ និង គំនូសសញ្ញាផ្សេងៗនៅលើដងផ្លូវ។ ៥. តើគន្លងផ្លូវក្នុងប្រទេសកម្ពុជាបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? និងមានការបែងចែកបែបណាខ្លះ សម្រាប់រថយន្ត និងម៉ូតូ? ចម្លើយ៖ គន្លងផ្លូវក្នុងប្រទេសកម្ពុជាបែងចែកជាពីរប្រភេទ គន្លងផ្លូវសម្រាប់ រថយន្តមានដូចជា៖ រថយន្តធុនធ្ងន់ រថយន្តធុនស្រាល និងគន្លងផ្លូវសម្រាប់យានយន្តសាមញ្ញា មាន ដូចជា៖ ទោចក្រយានយន្ត ត្រីចក្រយាន ។ល។ ៦. តើអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថ និងសុជីវធម៌បែបណាខ្លះពេលកំពុងបើកបរ? ចម្លើយ៖ អ្នកបើកបរត្រូវមានសុជីវធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ឥរិយាបទល្អក្នុងការបើកបរប្រកបដោយសុវត្តិភាពផងដែរ។ ៧. ប្រសិនបើអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពតាមការណែនាំរបស់ក្រសួងក្នុងការប្រើប្រាស់គន្លងផ្លូវ ក៏ដូចជាសញ្ញាចរាចរណ៍ផ្សេងៗ តើនឹងផ្ដល់ផលវិបាកអ្វីខ្លះដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតក្នុងការធ្វើ ដំណើរ? ចម្លើយ៖ ផ្ដល់ផលវិបាកធ្វើឱ្យកកស្ទះចរាចរណ៍ និងធ្វើឱ្យខាតបង់ថវិការបស់អ្នកបើកបរផងដែរ។ ៨. ប្រជាពលរដ្ឋបានសំណូមពរសុំឱ្យបន្តចុះត្រួតពិនិត្យផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅគ្រប់ផ្លូវទូទាំងប្រទេស ជាពិសេសផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវដែលមានមែកឈើបាំង ឬមាន សំយ៉ាបផ្ទះបាំងជាដើម។ ចម្លើយ៖ ក្រសួងក៍ដូចជាមន្ទីរគ្រប់រាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធបានយក ចិត្តទុកដាក់ចុះត្រួតពិនិត្យផ្លាកសញ្ញាចរាចរណ៍នៅគ្រប់ផ្លូវទូទាំងប្រទេស ជាពិសេសផ្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវដែលមានមែកឈើបាំង ឬមានសំយ៉ាបផ្ទះបាំងជាដើម។ ក្រសួងសំណូមពរឱ្យប្រជាពលរដ្ឋ ធ្វើយ៉ាង ណាកុំដាក់អ្វីមួយបាំងស្លាកសញ្ញាចរាចរណ៍ កុំរំលោភដីចំណីផ្លូវ និងត្រូវគិតគូរពីសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ៩. នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញតែងតែមានដាក់ផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយ ប៉ុន្តែ ជាក់ស្ដែងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីអ្នកបើកបរតែងតែបត់ត្រឡប់ក្រោយ បណ្ដាលឱ្យមានការកក ស្ទះចរាចរណ៍ ដូច្នេះតើក្រសួងមានដំណោះស្រាយបែបណាចំពោះបញ្ហាខាងលើនេះ? ចម្លើយ៖ ក្រសួង សំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកុំរំលោភបំពានលើស្លាកសញ្ញាចរាចរណ៍ និងចូលរួមអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក។ ១០. ប្រជាពលរដ្ឋសំណូមពរឱ្យក្រសួងសិក្សាលទ្ធភាពរៀបចំឱ្យមានចំណតសម្រាប់ប្រភេទរថយន្តធុនធំ ឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសការចតឡានតាមដងផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយ ថាហេតុ។ ចម្លើយ៖ ក្រសួងបានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតឱ្យបានត្រឹមត្រូវ និងបានសំណូមពរឱ្យធ្វើចំណតឡានតាមដងផ្លូវនៅជាយក្រុងផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ១១. តើយើងអាចមានសិទ្ធិចតរថយន្តនៅលើចិញ្ចើមផ្លូវមុខផ្ទះរបស់ម្ចាស់ផ្ទះដែលសរសេរថាហាមចត បានទេ? បើយើងចត តើខុសច្បាប់ដែរឬទេ? ចម្លើយ៖ មិនអាចចតលើចិញ្ចើមបានទេ ដោយហេតុថា ចិញ្ចើមផ្លូវនេះសម្រាប់អ្នកថ្មើរជើង ត្រូវចតទៅតាមអ្វីដែលមានចែងក្នុងច្បាប់។ ១២. សំណូមពរឱ្យក្រសួងពិនិត្យមើលផ្លូវដែលដាក់ផ្លាកល្បឿនលើសួនទ្រូងផ្លូវបាំងព្រៃ នាំឱ្យមើលមិន ឃើញផ្លាកសញ្ញាចរាចរណ៍ ចម្លើយ៖ ក្រសួងស្នើឱ្យអ្នកបច្ចេកទេសពិចារណាឡើងវិញ លើការដាក់ផ្លាក សញ្ញាចរាចរណ៍នៅតាមកណ្ដាលទ្រូងផ្លូវឱ្យបានត្រឹមត្រូវ។ ១៣. តើមុនពេលបត់ ឬវ៉ាជែង អ្នកបើកបរត្រូវបើកសញ្ញាសុំបត់ ឬភ្លើងសុំវ៉ាជែងចម្ងាយប៉ុន្មានម៉ែត្រ? ចម្លើយ ៖ បញ្ហានេះជាមូលហេតុដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍លំដាប់ទីបី បន្ទាប់ពីល្បឿន និងការ មិនគោរព សិទ្ធិអាទិភាព។ មុននឹងបើកសញ្ញាសុំបត់ ត្រូវក្រឡេកមើលក្រោយដើម្បីដឹងថាទីតាំងចរាចរណ៍ នៅខាងក្រោយយើង និងត្រូវទុកចម្ងាយឱ្យបានគ្រប់គ្រាន់ចាប់ពីចំណុចផ្លូវដែលចង់បត់ និងត្រូវបន្ថយ ល្បឿន បើគ្មានឧបសគ្គ ហើយអែបជាមួយនឹងគំនូសបង្ហូតកណ្ដាល ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ មិនត្រូវបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកផ្សេងទៀតឡើយ។ ១៤. ក្នុងករណីបើកបរទៅប៉ះ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ តើអ្នកបើកបរមានទោស ឬមាន ការពិន័យបែបណាដែរ? ចម្លើយ៖ ករណីនេះអាស្រ័យទៅលើការប្រព្រឹត្តរបស់យើង បើទាក់ទងការខូចខាត ទ្រព្យសម្បត្តិសាធារណៈ ឧទាហរណ៍ បង្គោលភ្លើង ឬបង្គោលផ្លាកសញ្ញាចរាចរណ៍ ក្រុមអ្នកបច្ចេកទេស នឹងសិក្សាអំពីកម្រិតនៃការខូចខាត ហើយធ្វើការផាកពិន័យទៅតាមកម្រិតនៃការខូចខាតនោះ។ ១៥. ហេតុអ្វីបានជាប៉ូលីសចរាចរណ៍ចាប់ម៉ូតូខ្ញុំរហូត ម៉ូតូខ្ញុំម៉ាកHonda vario2021 ពណ៌បៃតង ចាប់ខ្ញុំគ្រប់ស្តុប ខ្ញុំមានមួក មានកញ្ចក់ត្រឹមត្រូវ? ចម្លើយ៖ ដោយសារព័ត៌មានដែលម្ចាស់គណនីបានផ្តល់ នេះមានលក្ខណៈមិនទាន់គ្រប់ជ្រុងជ្រោយ ដូច្នេះសូមម្ចាស់គណនីធ្វើការខមិនផ្ដល់ព័ត៌មានឱ្យបានលម្អិតបន្ថែមទៀតដើម្បីវាគ្មិនអាចឆ្លើយតបបានត្រឹមត្រូវ។ លោកជំទាវរដ្ឋលេខាធិការ បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយក្នុង នោះ៖ ប្រជាពលរដ្ឋភាគច្រើនបានសួរពាក់ព័ន្ធទៅនឹងសិទ្ធិក្នុងការបើកបរយានយន្ត ស្ថាប័នដែលមាន សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ការកំណត់ល្បឿន និងបញ្ហាស្តុបដែលបំពាក់នៅលើដងផ្លូវ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពាក់មួក សុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងពេលធ្វើដំណើរតាមដងផ្លូវ ទោះបីធ្វើដំណើរជិត ឬឆ្ងាយក្តី មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវ គោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត កុំបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ត្រូវពិនិត្យស្ថានភាពបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ ហាមផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់សម្រាប់រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុក អ្នកដំណើរ ឬកម្មករនៅលើដំបូល ហើយសូមកុំដំឡើងថ្លៃឈ្នួលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ។ ជាទីបញ្ចប់ លោកជំទាវ បានសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់យោគ យល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើក កម្ពស់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ និងសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់ រូបចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមក នូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕
កម្មវិធី MPWT LIVE SHOW ច្បាប់ចរាចរណ៍ផ្លូវគោក គំនូសសញ្ញាចរាចរណ៍

ព័ត៌មានសំខាន់ៗ

ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។
កិច្ចប្រជុំពិនិត្យពិភាក្សាការងារបច្ចេកទេសសិក្សាគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
ក្រោយការស្ថាបនាឡើងវិញ ផ្លូវជាតិលេខ ៤៨ បានក្លាយជាទីទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកោះកុងដែលជាខេត្តប៉ែកនិរតីដែលមានទាំងឆ្នេរសមុទ្រ កោះ ឧទ្យានជាតិ និងអេកូទេសចរណ៍ រួមទាំងទិដ្ឋភាពដ៏ស្រស់ត្រកាលនូវធម្មជាតិតាមដងផ្លូវ។ ខេត្តកោះកុងសូមស្វាគមន៍!
កិច្ចប្រជុំទ្វេភាគីរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន និងអប់រំ
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី៧ថ្ងៃ
សកកម្មភាពចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
កម្រងសកម្មភាពសមិទ្ឋផលការងារស្តារឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៧៦ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន(Chongqing State-owned Assets Supervision and Administration Commission)

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90