• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Reporter] - ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់​ មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ

2022-02-23 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Reporter
ភ្នំពេញ ៖ ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួងចូលរួម ក្នុងកិច្ចប្រជុំខួបលើកទី៧៥ នៃគណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនលើកទី៨៤ នៃគណៈកម្មាធិការដឹកជញ្ជូន(ITC)របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក្រោមប្រធានបទ៖ ការតភ្ជាប់ និងការជំរុញការតភ្ជាប់ការដឹកជញ្ជូន ប្រកប ដោយចីរភាព ដោយមានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូននៃរដ្ឋជាសមាជិក តំណាងអន្តររដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពី ចម្ងាយ មានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលការងារ និងសមិទ្ធផលការងារសម្រេចបាន របស់គណៈកម្មាធិការដឹកជញ្ជូន(ITC) របស់គណៈកម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) ក៏ ដូចជាដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្តល់អនុសាសន៍ណែនាំសម្រាប់ពេលអនាគត ដោយពិនិត្យ លើប្រធានបទនានា និងបញ្ហាផ្សេងៗដូចជា៖ របៀបវារៈឆ្នាំ២០៣០ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នានា និងដើម្បីពិនិត្យ និងឈានទៅចុះហត្ថលេខា លើសេចក្តីសម្រេចថ្នាក់រដ្ឋមន្ត្រី ស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាព។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃការតភ្ជាប់ការដឹកជញ្ជូន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ផ្តល់ឱកាសសម្រាប់ការងារ ការបើកទីផ្សារ ការផ្គត់ផ្គង់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែស៊ីជម្រៅនៅជុំវិញពិភពលោក។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការ ផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការឈានដល់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងកំពុងឋិតក្នុងគន្លងឈានទៅ សម្រេចគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភព លោក ក្នុងអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម៧,៧%រវាងឆ្នាំ១៩៩៨ និង២០១៩ ប៉ុន្តែត្រូវបានធ្លាក់ចុះ មកនៅត្រឹម៣,១% ក្នុងឆ្នាំ២០២០ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់​ដល់វិស័យនានា ដូចជា៖ សេវាកម្ម សំណង់ អចលនទ្រព្យ និងទេសចរណ៍ជាដើម។ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងការតភ្ជាប់ការដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីបាន បញ្ជាក់ថា៖ កម្ពុជាបាននិងកំពុងវិនិយោគ យ៉ាងច្រើនលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ ធតភ្ជាប់បណ្តាញផ្លូវថ្នល់ ដែលរួមមាន៖ ផ្លូវជាតិ និងផ្លូវខេត្តមានប្រវែងសរុប១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះ៩៨៩៦ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ(AC)និងផ្លូវបេតុង ឬស្មើនឹង៥៤,៦០% នៃប្រវែងសរុប ស្ពានធំៗចំនួន២០ត្រូវ បានសាងសង់ អាកាសយានដ្ឋានចំនួន៣ ត្រូវបានធ្វើឱ្យប្រសើរឡើង តាមស្តង់ដាអន្តរជាតិ និងព្រលាន យន្តហោះថ្មីចំនួន៣ផ្សេងទៀត កំពុងសាងសង់ផងដែរ។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ កំពុងត្រូវបានសាងសង់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ទៅទីក្រុងហូជីមិញក៏ត្រូវ បានសិក្សាផងដែរ។ តាម រយៈកញ្ចប់ថវិកាជាតិ គម្រោងផ្លូវចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលស្តារឡើង វិញ និងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាបលើទឹកដី នៃប្រាង្គប្រាសាទអង្គរវត្ត កំពុងត្រូវបាន ពង្រីក និងធ្វើឱ្យប្រសើរឡើង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍ ត្រឡប់មកវិញផងដែរ។ លោកទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារសំខាន់មិនត្រឹម តែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារសំខាន់ក្នុងការជួយ ជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីផ្គត់ផ្គង់ និងចែកចាយ ទំនិញឱ្យកាន់តែប្រសើរ និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ ចូលរួម ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន។ ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពី ការចូលរួមរបស់កម្ពុជា ជាមួយកិច្ចព្រម ព្រៀងសម្របសម្រួល ការដឹកជញ្ជូនឆ្លងព្រំដែន (CBTA) ដើម្បីធានាឱ្យមានលំហូរ ដោយរលូននៃទំនិញ សេវាកម្ម និងអ្នកដំណើរឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេស៕
គណ:កម្មការសេដ្ឋកិច្ចសហប្រជាជាតិសម្រាប់អឺរ៉ុប(ECE) គណៈកម្មាធិការដឹកជញ្ជូន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[Khmer Press] - បើករថយន្ដថយក្រោយលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំ
[Fresh News] - ស្រវឹងសូមកុំបើកបរ! ស្លាប់១០នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមីនាម្សិលមិញ
[PNN] - មន្ត្រីពាក់ព័ន្ធបើកការដ្ឋានគម្រោងស្ដារប្រឡាយកំពង់សីមា និងស្ថាបនាលូប្រអប់ នៅក្រុងបាត់ដំបង សម្រាប់រំដោះទឹកចេញពីក្រុង
[PNN] - ដោយសារប្រព័ន្ធទូរសព្ទ Helpline 1399 របស់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ រអាក់រអួលប្រជាពលរដ្ឋអាច ទាក់ទងទូរសព្ទលេខ៖ 092 33 1399 | 098 33 1399
[Kampucheathmey] - ស្ពាន​ឆ្លង​ស្ទឹងសែន ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ខាងមុខនេះ
ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ៥ឆ្នាំ​ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ
ដោយសារប្រព័ន្ធទូរសព្ទ Helpline 1399 របស់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ រអាក់រអួល​ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកទូរសព្ទលេខ៖ 092 33 1399|098 33 1399
សិក្ខាកាមប្រមាណ១៩០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី៖ “ សេវា សាធារណៈ ដែលបានធ្វើប្រតិភូកម្មជូនអង្គភាពច្រកចេញចូលតែមួយ ” និង “ ការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម គ្រប់គ្រងចំណូលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90