ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ស្ពានទាំង៧កន្លែងនៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានប្រវែង៣៤២៤ម៉ែត្រ ចំណាយថវិកាសរុប៣៥លានដុល្លារ អាមេរិក ឋិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
2022-02-16
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ស្ពានទាំង៧កន្លែងនៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានប្រវែង៣៤២៤ម៉ែត្រ ចំណាយថវិកាសរុប៣៥លានដុល្លារ អាមេរិក ឋិតក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រចេះ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានទាំង៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដោយមានការចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តក្រចេះ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ឥណទានសម្បទានហិរញ្ញប្បទានឥតសំណង សម្រាប់ជួយដល់កម្ពុជាទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានដូចជា៖ ការកសាង និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងកំពង់ផែ ការផ្តល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព ការរៀបចំផែនការមេ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាឱ្យកាន់តែថយចុះបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីខេត្តក្រចេះ និងខេត្តព្រៃវែង និងបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ស្ពានទាំង៧កន្លែង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ និងស្តារឡើងវិញនេះ អាចដំណើរការទៅបានដោយរលូនប្រកបដោយជោគជ័យ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ការសាងសង់ឡើងវិញនូវស្ពានទាំង ៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។ បច្ចុប្បន្នស្ពានទាំង៧កន្លែងនេះបានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរគឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បង្កើតបាននូវសមិទ្ធផលថ្មីៗនេះឡើងសម្រាប់ជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ និងខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរដ៏ស្មោះភក្តីប្រកបដោយមោទនភាពជាទីបំផុត និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបានមេដាយមាស “សន្តិភាពពិភពលោក World Summit Peace” ពីមូលនិធិស៊ុនហាក់សម្រាប់ភាពជាអ្នកដឹកនាំ ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។ ការទទួលបានពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្តមបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងពិតជាស័ក្តិសមបំផុតសម្រាប់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ដែលបានលះបង់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងជូន ជាតិមាតុភូមិកម្ពុជា។ ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមបន្តគាំទ្រឥតងាករេនូវការដឹកនាំប្រកបដោយគតិបណ្ឌិត បេះដូងមនុស្សធម៌ពិត និងទស្សនទានវែងឆ្ងាយរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការបង្រួបបង្រួមជាតិ និងនាំយកសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងបានជួយសម្រាលទុក្ខលំបាកជូនបង ប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាមួយគ្នានោះដែរ ថ្លែងក្នុងសុន្ទរកថា និងមតិសំណេះសំណាលទៅកាន់អង្គពិធី សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ប្រៀបប្រដូចទៅនឹងក្បាលរទេះភ្លើងនៃកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះផ្លូវ-ស្ពាន ជាសរសៃឈាមមេនៃវិស័យសេដ្ឋកិច្ច របស់ប្រទេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាមធ្យោបាយបែងចែកដោយសមធម៌នូវកំណើនសេដ្ឋកិច្ចទាំងនោះជូនដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងនាមប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ព្រមជាមួយនឹងការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈ និងមិនមានលក្ខខណ្ឌស្មុគស្មាញ ដោយបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរផងដែរចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការីទាំងអស់នៃស្ថានទូតនៃប្រទេសជប៉ុន ដែលបានរួមសហការជំរុញលំហូរចរន្តហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន សម្រាប់ការស្តារសាងសង់ និងអភិវឌ្ឍផ្លូវ-ស្ពាននៅកម្ពុជា អាចប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស និងសង្ឃឹមថាមិត្តជប៉ុននឹងបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តក្រចេះ និងខេត្តព្រៃវែង ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំង អស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្មធ្វើឱ្យសម្រេចនូវសមិទ្ធផលស្ពាន ទាំង៧កន្លែងនេះ និងបានផ្ដាំផ្ញើដល់សមាជិករាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្ដាញ ផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស។ សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ពានទាំង ៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែង សរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣៤២៤ម៉ែត្រ សរុបទាំងស្ពាន និងផ្លូវមានប្រវែង ៤០៩៤ម៉ែត្រ ក្នុងនោះ៖ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមានស្ពានព្រែកសណ្តាន់ ប្រវែង៣៥ម៉ែត្រ ស្ពានព្រែកឫស្សប្រវែង៦២ម៉ែត្រ ស្ពានអន្លង់ឃ្លេប្រវែង៤៨ ម៉ែត្រ ស្ពានព្រែកឆ្លូងប្រវែង១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង១៧៥ម៉ែត្រ និងស្ពានចំនួន២កន្លែងទៀត ស្ថិតនៅក្នុងខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១១រួមមានដូចជាស្ពានបាបោងលេខ១ប្រវែង ១០៥ ម៉ែត្រ និងស្ពានបាបោងលេខ២ប្រវែង១០៥ម៉ែត្រ។ គម្រោងខាងលើនេះបានស្ថាបនាច្រាំងការពារការហូរច្រោះនៃទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទ ស្ពានបេតុងក្រាលបេតុងកៅស៊ូ(AC) កម្រាស់១០សង់ទីម៉ែត្រដែលក្នុងនោះ៖ ស្ពានចំនួន២កន្លែងគឺស្ពានពាមទេរ និងស្ពានព្រែកឆ្លូងមានប្រវែងទទឹងសរុប១១,៣ម៉ែត្រ គន្លងផ្លូវសម្រាប់រថយន្តមាន២គន្លង ទទឹង ៣,៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន២គន្លង ទទឹង ០,៦០ម៉ែត្រ ផ្លូវថ្មើរជើងមាន២គន្លង ទទឹង១ម៉ែត្រ និង បង្កាន់ដៃស្ពានសងខាង០,៥៥ម៉ែត្រ។ ដោយឡែកស្ពានចំនួន៥ទៀតគឺស្ពានបាបោងលេខ១ ស្ពានបាបោងលេខ២ ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឫស្ស និងស្ពានអន្លង់ឃ្លេ មានប្រវែងទទឹងសរុប១០,៩ ម៉ែត្រ គន្លងផ្លូវសម្រាប់រថយន្តមាន២គន្លង ទទឹង៣,៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន២គន្លង ទទឹង១,៥០ ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង០,៤៥ម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង៧កន្លែងនេះគឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក៕
សម្ពោធស្ពាន៧កន្លែងនៅក្រចេះ និងព្រៃវែង
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90