• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Post khmer] - មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ នៅក្នុង​ក្រុង​សៀមរាប

2021-11-15 ទៅកាន់ទំព័រចុះផ្សាយក្នុង Post khmer
សៀមរាបៈ ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ ដែល​ទើប​សាងសង់​ថ្មី នៅ​ក្រុង​សៀមរាប​ឱ្យ​បាន​គង់វង្ស ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ខណៈ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​សម្រេចបាន ៨៩,៣៩% ​នៃ​ទំហំ​ការងារ​សរុប​។ ការប្រកាស​ពី​លទ្ធផល​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នេះ បានធ្វើ​ឡើង​ក្រោយពី​រដ្ឋមន្ត្រីក្រសួង​ចំនួន​ ៣ មាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំងនេះ កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ចុះ​ថ្ងៃទី​ ១៣ វិច្ឆិកា ឱ្យដឹងថា យោងតាម​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស គឺ​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ លទ្ធផល​ការងារ​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ក្រុង​សៀមរាប​សម្រេច​បាន ៨៩,៣៩% នៃ​ទំហំ​ការងារ​សរុប​។ សមិទ្ធផល​ទាំងនោះ រួមមាន​ការងារ​ស្ថាបនា​ផ្លូវ​ការងារ​សាងសង់​ប្រព័ន្ធ​លូទឹក និង​លូទឹក​ភ្លៀង និង​ការងារ​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់ ក្នុងនោះ​មាន​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោលភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ បរិក្ខារ​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ​ដើមឈើ​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​បន្ថែមថា​៖ «​ការស្តារ កែលម្អ​ដងស្ទឹង​សៀមរាប​ទាំងសងខាង ចាប់ពី​ស្ពាន​រ៉ោករ៉ាក​ដល់​អាងក្រពើ​ប្រវែង​សរុប ៩ ០៥០ ​ម៉ែត្រ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែតុលា រួម​មាន​ការសម្របសម្រួល​ដោះស្រាយ​សំណង់​បណ្តោះអាសន្ន​ចេញពី​ដងស្ទឹង​សម្រេចបាន ១០០ ​ភាគរយ​។ ការយក​សំណង់ តូប​លក់ដូរ​ចេញពី​ដងស្ទឹង ការងារ​ស្តារ​ភក់​ពី​បាត​ស្ទឹង ការងារ​ទប់​ដី​មិនឱ្យ​បាក់​ច្រាំង​តាម​ដង​ទន្លេ ការងារ​រៀបចំ​ខឿន​អង្គុយ​កម្សាន្ត និង​ការដាំដុះ​រុក្ខជាតិ​ជាដើម គឺ​សម្រេចបាន​ជារួម ៦៦ ភាគរយ​»​។ Content image - Phnom Penh Post ទិដ្ឋភាព​ផ្លូវ ១ ​ខ្សែ​ក្នុងចំណោម ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​។ រូបថត ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​លើកឡើងថា នៅពេល​គម្រោង​នេះ​សម្រេច​ហើយ នឹង​ប្រែក្លាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ឱ្យក្លាយ​ជា​ទីក្រុង​ដ៏ទំនើប ពោរពេញ​ដោយ​សោភណភាព​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ឱ្យ​ស័ក្ដិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែច្រើន​។ លោក​បញ្ជាក់ថា គម្រោង​នេះ​ក៏​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប ទៅ​កាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ នឹងចូលរួម​សម្រួល​ចរាចរណ៍ លើកកម្ពស់​សោភណភាព​ទីក្រុង ទាក់ទាញ​ទេសចរ និង​វិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ធានា​ជំរុញ​អភិវឌ្ឍ​ក្រុង​សៀមរាប​ដែលជា​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ពិភពលោក​ឱ្យក្លាយ​ទៅជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍន៍​ជាតិ​»​។ នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំងនេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​កោតសរសើរ​ចំពោះ​ក្រុមការងារ​នៃ​អង្គភាព​អនុវត្ត​គម្រោង​ដែល​បានរៀបចំ​ទីតាំង​នៅតាម​បណ្ដោយ​ដងស្ទឹង​ខេត្ត​សៀមរាប​ប្រកប​ដោយ​សោភណភាព ក្រោម​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​ទ្រព្យ​សម្បត្តិ​នេះ​ឱ្យបាន​គង់វង្ស​ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ លោក​ថា​៖ «​សមិទ្ធផល​នេះ​កើតឡើង​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក​សមាជិកា​គណៈកម្មការ​គម្រោង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ការចង្អុលបង្ហាញ​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ជាមួយ​គ្នា​នេះ លោក ទៀ បាញ់ ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ជាង​ ៣ ​លាន​ ៨ ​សែន​ដុល្លារ​សម្រាប់​សាងសង់​ចំណតរថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ដែលមាន​ប្រវែង​ជាង ២ ០០០ ម៉ែត្រ​។ ថវិកា​ទាំងនេះ​ក៏​សម្រាប់​តភ្ជាប់​បណ្តាញ​លូ ទឹកភ្លៀង និង​ទឹកកខ្វក់​ពី​ផ្ទះ​ចូលក្នុង​បណ្តាញ​រដ្ឋ ដែលមាន​ប្រមាណ​ជាង​ ១២ ០០០ ​តំណ ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ ដែលជា​ចំណងដៃ​ថ្មី​មួយទៀត​ជូន​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។ លោក​ថា ការបន្ថែម​ថវិកា​សាងសង់​បន្ថែម​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ជួប​បញ្ហា​មួយចំនួន ដូចជា ការស្នើសុំ​ភ្ជាប់​ប្រព័ន្ធ​លូ ទឹកភ្លៀង និង​ទឹកកខ្វក់​ពី​ផ្ទះ​ចូលក្នុង​បណ្តាញ​របស់​រដ្ឋ ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង់ប្រាក់ និង​បញ្ហា​កង្វះ​ចំណត​ចត​រថយន្ត​ជាដើម​។ សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវ​ទាំង ៨ ​ខ្សែ​នេះ គឺមាន​ប្រវែង​សរុប​ ១០៦,៤២៤ ​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ជាង ១៤៩ ២១៦ ៥៩៥ ​ដុល្លារ​ដោយ​ក្នុងនោះ​ចំនួន​ ៩ ​លាន​ដុល្លារ​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ស្ថិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​ ៣៨ ​នេះ ចំណាយពេល​សាងសង់​ចំនួន​ ១៣ ​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។ លោក គង់ រតនៈ ប្រធានស្ដីទី​នៃ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មើលឃើញថា ការចុះ​ត្រួតពិនិត្យ​របស់​ថ្នាក់ដឹកនាំ​ទាំងនេះ គឺ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់ ក្នុង​ការពង្រឹង​គុណភាព​នៃ​ការសាងសង់ ចៀសវាង​ការសាងសង់​ដែល​មិន​គោរព​ទៅតាម​ស្តង់ដា​បច្ចេកទេស​។ ក្រៅពី​ចូលរួម​សាទរ លោក គង់ រតនៈ យល់ថា គម្រោង​នេះ វា​នឹង​ផ្តល់​ផល​ដ៏ធំធេង​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ក្នុង​រយៈពេល​វែង​៕
ផ្លូវ៣៨ខ្សែ ​ក្នុងក្រុងសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សកម្មភាពការងារថ្ងៃទី៣១ ធ្នូ ២០២៥ - ១ មករា ២០២៦ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
ហាមឈប់បន្ទោរបង់ ឬថតរូបនៅលើផ្លូវល្បឿនលឿន
ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឱ្យបានត្រឹមត្រូវ មុនពេលធ្វើដំណើរ
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៩នាក់ និងរបួស៣៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១ ខែមករាម្សិលមិញ
សារលិខិតជូនពរ គោរពជូន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៤៦ ឈានចូល ៤៧ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៤ ឈានចូល ៦៥ ឆ្នាំ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង គោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90