កិច្ចសម្ភាសន៍របស់ទូរទស្សន៍CNBC ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន
CNBC TV Interview with H.E. Senior Minister Sun Chanthol, Minister of Public Works and Transport and Chairman of the ASEAN Transport Ministers Meeting
កិច្ចសម្ភាសន៍របស់ទូរទស្សន៍CNBC ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន
ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានអញ្ជើញអង្គុយសម្ភាសន៍ជាមួយទូរទស្សន៍CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងពន្យល់ថា៖ ការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនី(EV)កំពុងឋិតក្នុងដំណាក់ កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តEV។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ យើងកំពុងស្វែងរកអ្នកវិនិយោគមកវិនិយោគស្ថានីយសាកថ្មនេះផងដែរ។ សព្វថ្ងៃនេះយើងមិនទាន់មាន ស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនយើងឱ្យទិញរថយន្តEVនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា៖ រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ដើម្បីធានាដល់ការដំឡើងស្ថានីយ៍សាកថ្មឱ្យបានគ្រប់ គ្រាន់ និងធានាថាការបោះចោលអាគុយចាស់ត្រូវបានធ្វើឡើងត្រឹមត្រូវ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្តអគ្គិសនីឱ្យបាន៥០%។
បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តោតការពិភាក្សាជាសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងកំណើននៃការអភិវឌ្ឍរបស់កម្ពុជា ដោយគូសបញ្ជាក់ថា៖ ជាទូទៅFDI ជាមធ្យមមានប្រហែលបីពាន់ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងគម្រោងផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនទស្សនិកជនផងដែរថា៖ ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូបានប្រវែង១៥.០០០គីឡូម៉ែត្រ បានសាងសង់ស្ពានចំនួន២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប បានលើកកម្ពស់ព្រលានយន្តហោះចំនួនបីតាមស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងបន្តអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិចំនួនបីកន្លែងដោយឈរលើ គោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT) នៅភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុង។
ជាងនេះទៅទៀត ផ្លូវល្បឿនលឿនមួយខ្សែតម្លៃជាង២ពាន់លានដុល្លារអាមេរិក ជិតនឹងបញ្ចប់ការភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍BOT ការផ្តល់ ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបានមកពីដៃគូអភិវឌ្ឍន៍ជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ថៃ វៀតណាម និងប្រភពថវិកាជាតិផងដែរ។ ដូច្នេះកម្ពុជាមិនពឹងផ្អែកលើប្រទេសចិនសម្រាប់ការផ្តល់ហិរញ្ញប្បទាន១០០%ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកពិចារណាចូលរួមក្នុងដំណើរការ ដេញថ្លៃដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា៖ ដំណើរការ ដេញថ្លៃគោរពតាមនីតិវិធីរបស់ធនាគារពិភពលោក និងទីភ្នាក់ងារJICA ស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពនៅកម្ពុជា ដោយផ្អែកលើគោលការណ៍PPP និងBOT។
ទាក់ទងនឹងគោលនយោបាយវិនិយោគ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឡើងវិញថា៖ កម្ពុជាជាប្រទេសតូច មានប្រព័ន្ធសេដ្ឋកិច្ចបើកចំហប្រកបដោយរបបវិនិយោគសេរីនៅតំបន់អាស៊ី ក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន មិនមែនអ្នកគ្រប់គ្រងវិស័យឯកជន នោះទេ។ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់ប្រទេស៕
CNBC TV Interview with H.E. Senior Minister Sun Chanthol, Minister of Public Works and Transport and Chairman of the ASEAN Transport Ministers Meeting
On November 12, 2021, H.E. Senior Minister Sun Chanthol, Minister of Public Works and Transport and Chairman of the ASEAN Transport Ministers Meeting, sat for an interview with CNBC TV on the Ministry's current plans, connectivity, and the future of transportation in Cambodia.
The Minister elaborated that the introduction of electric vehicles (EV) is in the early stage of development in Cambodia. Cambodia drafted their land transport policy to encourage Cambodian people to use EV. He stated that we are also looking for investors to come to invest in the charging stations. Right now there are no charging stations so it's hard to convince people to purchase EV’s.
The Senior Minister stated that the government will work with the private sector together on the PPP basis to ensure that adequate charging stations are installed and to ensure that the disposal of old batteries are done properly. He said that the Ministry is currently working with the Ministry of Economy and Finance to reduce the effective tax rate for the electric vehicle by 50% from that of combustion engine vehicles.
Minister Sun then focused on FDI and the development growth of Cambodia stating that FDI in general averages about three billion US dollars per year in various projects.
Minister also briefed the audience that since Cambodia achieved peace and stability in 1998 the country has managed to construct 15,000 km of paved, national, provincial and rural roads, has built 20 bridges across the Mekong River, Bassack River and the Tole Sap River, upgraded three airports to international standards in Phnom Penn and Sihanoukville, and continue to develop on a BOT basis the country’s three international airports in Phnom Penh, Siem Reap, Koh Kong.
Moreover, a major expressway, costing over two billion US dollars is close to completion linking the capital city Phnom Penh to the coastal deep sea port of Sihanoukville on a BOT basis, Cambodia’s infrastructure funding comes from many development partners, including China, Japan, Korea, World bank, ADB, Thailand, Vietnam as well as the country’s own budget. Hence, Cambodia does not rely on China for 100% funding for her infrastructure development.
H.E. Senior Minister urged companies in the United States to consider participating in the bidding process to build Cambodia’s infrastructure. The Minister noted that the bidding processes are up to international standards in adherence with World Bank and JICA procedures. He also encouraged the private sector to participate in building a quality infrastructure in Cambodia on a PPP and BOT basis.
Regarding investment policy, He reiterated that Cambodia is a small open economy that has a liberal investment regime in Asia, with the government’s role being that of facilitator for the private sector and not that of manager of the private sector. Their success is the country’s success.