• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ”

2021-11-07 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ” ថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ព្រឹក វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម(YVSD) បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ” តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយហ្ស៊ូម (ZOOM) ជូនដល់សិស្សានុសិស្សវិទ្យាល័យទាំង៤ នៃស្រុកកោះធំ រួមមានដូចជា៖ វិទ្យាល័យ ហ៊ុន សែន កោះធំ, វិទ្យាល័យ ហ៊ុន សែន សំពៅពូន, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង, វិទ្យាល័យ ហ៊ុន សែន កំពង់កុង និងសាធារណជន។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបំផុសស្មារតីឱ្យសិស្សយល់អំពីតម្លៃនៃការអប់រំ និងរៀនស្គាល់ខ្លួនឯង, ឈ្វេងយល់យល់ពីគន្លឹះ ការត្រៀម និងបទពិសោធន៍នៃការសិក្សារបស់បុគ្គលគំរូ និងឈ្វេងយល់យល់ពីគន្លឹះ ការត្រៀម និងបទពិសោធន៍នៃការរៀបចំជីវិតរបស់បុគ្គលគំរូពីសំណាក់វាគ្មិនកិត្ដិយស ភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្ដ្រាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ, ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី ប្រសើរ ម៉ូលីកា ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថ្លែងក្នុងអង្គសិក្ខាសាលាថា គ្រប់គ្នាតែងប្រាថ្នាចង់បានអនាគតភ្លឺស្វាង! ការមានមហិច្ឆតា និងគោ​​លដៅជីវិ​ត ជាត្រីវិស័យដ៏ចំាបាច់សម្រាប់​មនុស្សគ្រប់គ្នា។ ការអប់រំ និងការសិក្សារៀនសូត្រ ជាមូលដ្ឋានគ្រឹះតែមួយគត់ ក្នុង​ការអភិវឌ្ឍ​ខ្លួន ដើម្បីឆ្ពោះទៅសម្រេចគោលដៅនៃជីវិត។ ប៉ុន្តែក៏មានសិស្សានុសិស្សមួយចំនួន បាន និងកំពុងវង្វេង ឬពុំស្គាល់អ្វីជាក្តីសុបិន ឬគោលដៅរបស់ខ្លួន។ តាមពិតទៅ មានកត្តាច្រើនដែលធ្វើឱ្យក្មួយៗ មិនអាចសម្រេចគោលដៅ តែកត្តាខ្លួនឯង ជាកត្តាចម្បងបំផុត ព្រោះខ្លួនឯងជាអ្នកបំផ្លាញអនាគតរបស់ខ្លួន បំផ្លាញក្តីសុបិនរបស់ខ្លួន និងខ្លួនឯងជាអ្នកពង្វក់ខ្លួនឯងឱ្យវង្វេង រកផ្លូវត្រូវមិនឃើញ ចេញមិនរួច។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់ជាគតិដល់អង្គពិធីទាំងមូល មានដូចខាងក្រោម៖ ទី១. តម្លៃនៃការអប់រំ៖ ការអប់រំ គឺជាមាគ៌ានៃអនាគត។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់កសាងខ្លួន កសាងគ្រួសារ និងកសាងសង្គម។ ការអប់រំ គឺជាកូនសោរសម្រាប់មនុស្សគ្រប់គ្នាយកទៅចាក់បើកឃ្លាំងសក្តានុពលចេញពីក្នុងខ្លួនរបស់ខ្លួនឯង។ ការអប់រំ គឺជាកូនសោរនៃឃ្លាំងទ្រព្យសម្បត្តិដ៏មហាសាលបំផុត និងមានតម្លៃបំផុតលើភពផែនដីនេះ ជាពិសេសទៀតនោះ កូនសោះនេះវានៅក្នុងដៃរបស់ក្មួយៗទៀតផង។ ដូច្នេះក្មួយៗទាំងអស់ ជាសិស្សានុសិស្ស សូមយកកូនសោរនេះ និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ គប្បីក្តាប់ឱកាសដ៏ល្អនេះ ដោយការខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាំងក្លា និងពេញទំហឹងទើបបានផលពិត ខ្លាំង ច្រើន និងអស្ចារ្យ។ ក្មួយៗកុំរៀនលេងៗ តែចង់បានផលមែនទែន កុំរៀនតិចៗ តែចង់បានផលច្រើន!!! ត្រូវតែរៀនឱ្យខ្លាំង ទើបបានផលខ្លាំង។ អ្នករៀនមិនចេះ មកពីប្រឹងមិនដល់ បើប្រឹងដល់ច្បាស់ជាចេះ។ អ្វីៗគ្រប់យ៉ាងលើលោកនេះ ក្រៅពីធម្មជាតិ គឺសុទ្ធតែកើតចេញពីខួរក្បាលរបស់មនុស្ស ពោលគឺ ខួរក្បាលរបស់អ្នករៀន អ្នកចេះដឹង អ្នកប្រឹងខ្លាំងនោះឯង ខួរក្បាលនេះ គឺជាឃ្លាំងនៃអ្វីៗគ្រប់យ៉ាងវាមានសមត្ថភាពធ្វើរឿងអស្ចារ្យគ្រប់យ៉ាងទាំងអស់លើភពផែនដីនេះ រួមទាំង៖ សំណង់ គ្រឿងចក្រ និងបច្ចេកវិទ្យាជាដើម។ ខណ:ពេលនេះ ក្មួយៗកំពុងទទួលបាន​ការចែករំលែក និងការសិក្សារៀនសូត្រ តែមានក្មួយៗផ្សេងៗទៀត ពុំទទួលបានឱកាសដូចក្មួយៗទេ ពួកគេខ្លះស្ទើតែពុំមានអាហារហូបចុកគ្រប់គ្រាន់ផងក៏មាន កុំថាឡើយទទួលបានឱកាសសិក្សារៀនសូត្រ។ ដូច្នេះក្មួយៗជាមនុស្សមានសំណាងយ៉ាងក្រៃលែង ដែលមានឱកាស រៀនសូត្រ និងទទួលបានការអប់រំ ជាពិសេសទទួលបានការចែករំលែកពីព្រះវាគ្មិន និងវាគ្មិនដ៏ល្បីៗទៀតផង ក្នុងន័យនេះសូមក្មួយៗប្រឹងប្រែង ពុះពារ តស៊ូ មិនបោះបង់ការសិក្សាជាដាច់ខាត ទោះបីមានអ្វីមករារាំងក៏ដោយ។ ការអប់រំ ការស្វែងរកចំណេះដឹង ជាផ្លូវតែមួយគត់សម្រាប់ពង្រីកសក្តានុពល និងអំណាចសម្រាប់ខ្លួនឯង គ្រួសារ​ និងសង្គម។ ទី២. គប្បីមានគោលដៅ ការរក្សាទស្សនៈល្អៗ និងវិជ្ជមានសម្រាប់ខ្លួនឯង៖ ក. ការខិតខំប្រឹងប្រែងរបស់យើង នឹងបានផលកាន់ច្រើន និងលឿន ដោយមិនខាតពេលវេលា មិនខាតធនធាន និងមិនខកបំណង បើយើងខិតខំប្រកបដោយគោលដៅ។ ការមានគោលដៅនេះក្មួយៗមិនបាច់ទាន់បារម្ភពេកពីអ្វីជាគោលដៅដ៏អស្ចារ្យ១០០ឆ្នាំទៀតនោះទេ ក្មួយគ្រាន់តែរៀនកំណត់គោលដៅខ្លីៗជាជំហានៗ ទៅបានហើយ។ ឧទាហរណ៍៖ ឆ្នាំនេះត្រូវតែរៀនឱ្យខ្លាំង រៀនឱ្យពូកែ បាននិទ្ទេសល្អ ឆ្នាំនេះ ប្រឡងត្រូវតែជាប់ និងមាននិទ្ទេសល្អ។ ការមានគោលដៅបែបនេះ ជាជំហានដ៏ល្អ និងរឹងមាំសម្រាប់ឈានទៅស្វែងរកគោលដៅធំៗនាពេលអនាគត។ ខ. ការមានទស្សនៈល្អៗ និងវិជ្ជមានក្នុងខ្លួនជាកត្តាដ៏សំខាន់សម្រាប់ខ្លួនឯង ព្រោះក្នុងលោកនេះ គ្មាននណាម្នាក់ដើរលើផ្លូវ ដែលយើងជាមួយយើងក្នុងស្មារតីតែមួយនោះទេ។ គេអាចដើរផ្លូវនោះដូចយើង មុនយើង ឬដំណាលគ្នាជាមួយយើង តែអារម្មណ៍ស្មារតី ចិត្តថ្លើមមិនប្រាកដថា ជាមួយយើងនោះទេ។ វាជាការពិតយើងខ្លួនឯងទេ ដែលត្រូវហែលឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរាប់មិនអស់។ ដូច្នេះដើម្បីអាចមានកម្លាំងថាមពលខាងក្នុងពេញលេញ និងខ្លាំងក្លាឆ្លងកាត់រាល់ឧបសគ្គនោះ យើងត្រូវមានទស្សនៈល្អៗ និងវិជ្ជមានប្រចាំខ្លួន។ ឧទាហរណ៍៖ ពេលជួបបញ្ហា តើត្រូវគិតយ៉ាងម៉េចក្នុងអារម្មណ៍ក្នុងស្មារតីយើង? សម្រាប់ខ្លួនខ្ញុំតែងគិតថា បើតឹង គិតឱ្យធូរ បើយូរគិតឱ្យឆាប់, ផ្លូវនេះសម្រាប់អ្នកខ្លាំងដើរ តើខ្លួនអញធ្វើជាអ្នកខ្លាំង ឬអ្នកខ្សោយ?, ជីវិតនេះកាន់តែលំបាក កាន់តែមានន័យ, ឧបសគ្គជាការសាកល្បងសមត្ថភាព និងភាពឈ្លាសវៃរបស់យើងតែប៉ុណ្ណោះជាដើម។ ទី៣/.ចំណុចគួរប្រុងប្រយ័ត្នក្នុងនាមជាយុវជន យុវវ័យ និងនៅក្មេងខ្ចីខ្លីបញ្ញា និងបទពិសោធន៍៖ ក. ប្រយ័ត្នក្នុងការសេពគប់មិត្ត៖ ការរាប់អានមនុសុ្សជុំវិញខ្លួន ក៏ជាកត្តានៃការកំណត់អំពីផ្លូវនៃការអភិវឌ្ឍរបស់ខ្លួនឯងផងដែរ ការរាប់អាន​អ្នកដែលចូលចិត្តរៀនសូត្រ យើងនឹងទទួលបានមិត្តដែលអូសទាញយើងទៅរកសិក្សារៀនសូត្រ ចែករំលែកចំណេះដឹង និងធ្វើរឿងដែលល្អៗ ប៉ុន្តែជ្រុងមួយទៀតដែលក្មួយៗគួរជៀសវាង និងប្រុងប្រយ័ត្ន គឺ ការសេពគប់មិត្តខុស ការរាប់អានមិត្តខុស ជាមិត្តដែលមិនសូវចូលថ្នាក់ នាំ យើងទៅរកផ្លូវមិនល្អ រហូតអាច​ធ្វើអោយយើងធ្លាក់ខ្លួនទៅរកផ្លូវអន្តរាយ ឬការសេពគប់មិត្តភក្តិ ដែលមានទស្សនៈមិនល្អ ទស្សនធូថ្លៃ និងទស្សនៈអវិជ្ជមាន ជាដើម។ មិត្តបែបនេះមិនគួរសេពគប់សោះឡើយ ព្រោះជាមនុស្សនាំតែទុកទោស ផលលំបាក និងអន្តរាយ ធ្វើឱ្យខ្លួនមិនចង់រៀនសូត្រ មិនចង់អភិវឌ្ឍខ្លួនឯង និងក្លាយជាក្រុមមនុស្សមេរោគសង្គម ឬជំងឺសង្គម ដែលប៉ះពាល់​ដល់​ទឹកចិត្តរបស់អ្នកមានគុណឪពុកម្តាយ និងអាចបាត់បង់អនាគត ដោយសារតែការរាប់អាន​មិត្តខុសមួយមុខ​គត់ពីដំបូង។ ដូច្នេះបានជាមានពាក្យមួយនិយាយថា មនុស្សជុំវិញខ្លួនយើងអាចនឹងកែប្រែយើងបាន ទោះតិចក្តីច្រើនក្តី គឺនឹងឥទ្ធិពលដល់ជីវិតយើងប្រចាំថ្ងៃ។ ខ. ក្មួយៗនៅក្មេងខ្ចី ខ្លីបញ្ហា និងខ្វះបទពិសោធន៍៖ តែក្មួយៗត្រូវចាំថា មនុស្សចាស់ អ្នកមានចំណេះដឹង មានបទពិសោធន៍ច្រើនណាស់ ដែលក្មួយគួរសាកសួរ សុំតម្រង់ផ្លូវ បង្ហាញទិសដៅល្អៗដល់ខ្លួន។ ក្មួយៗត្រូវចាំថា ផ្លូវដែលក្មួយៗមិនទាន់បានឆ្លងកាត់ មិនមែនមានន័យថាអ្នកដទៃក៏មិនធ្លាប់ឆ្លងកាត់នោះទេ ពោលគឺគ្រប់ផ្លូវវាមានមនុស្សដើររួចហើយ សំខាន់ក្មួយៗសាកសួរអ្នកដើរមុនទៅវាចប់ហើយ។ ជាចុងក្រោយ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ​វាគ្មិនកិត្តិយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចំណាយពេលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងស្ដាប់ សិក្សារៀនសូត្រតាំងពីដើមដល់ចប់ និងថ្លែងអំណរគុណជូនចំពោះ ក្រុមការងារ និងដៃគូសហការគាំទ្រទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ។ កម្មវិធីត្រូវបានបញ្ចប់នៅម៉ោង១២:០០ នាទី ថ្ងៃត្រង់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សិក្ខាសាលាចែករំលែកចំណេះដឹង ក្រសួងសាធារណការ និង​ដឹកជញ្ជូន វីដេអូពីចម្ងាយ

ព័ត៌មានសំខាន់ៗ

កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - មន្ត្រីជាន់ខ្ពស់ ណែនាំមន្ទីរសាធារណការ ខេត្តសៀមរាប ពង្រឹងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់
[TVK] - សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានចាក់លូប្រអប់ធំៗមានសារៈសំខាន់ ៣ខ្សែ ដាក់នូវនឹងកន្លែង ប្រវែង ១១០០ម៉ែត កំណាត់ផ្លូវថ្មី សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ សម្រេចបាន ៧៥% របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប
[Khmer Note] - លែងពិបាកទៀតហើយ! ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងGoogle Maps

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90