• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន] - ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ភ្នំពេញ ឌីជីថល សឺវីស (PPDS) ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

2021-11-04 ទៅកាន់ទំព័រចុះផ្សាយក្នុង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០នាទីរសៀល ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ភ្នំពេញ ឌីជីថល សឺវីស (PPDS) ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ថ្លែងសំណេះសំណាលក្នុងអង្គពិធី ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថាន បានថ្លែងស្វាគមន៍និងអរគុណដល់ក្រុមហ៊ុន ភ្នំពេញ ឌីជីថល សឺវីស ចំពោះការសម្រេចព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយនឹងវិទ្យាស្ថានក្នុងក្របខណ្ឌអប់រំ កម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ក៏ដូចជាការផ្តល់អត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមក។ ឯកឧត្តមនាយកវិទ្យាស្ថាន បានមានប្រសាសន៍គូសបញ្ជាក់ជូនអង្គពិធីឱ្យបានជ្រាបផងដែរថា ក្រោមម្លប់សន្តិភាពដែលជាជំរកនៃការអភិវឌ្ឍដ៏សំខាន់ និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយប្រកបដោយភាពជឿជាក់ និងការតាំងចិត្តដ៏មុតមាំរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ឥតទំនេរដៃ ក្នុងការស្ថាបនា ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាដែលជាសរសៃឈាមនៃការដឹកជញ្ជូន ក្នុងការផ្គត់ផ្គង់វិស័យសេដ្ឋកិច្ចនៅកម្ពុជា បម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញពីសក្តានុពលនៃវិស័យសាធារណការ និងដឹកជញ្ជូននៅក្នុង សេដ្ឋកិច្ចជាតិ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានសម្រេចប្រែក្លាយ និងតម្លើងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ទៅជាវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកវិសាលភាពផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងកម្រិតមធ្យមបច្ចេកទេស ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា លើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយផ្តោតលើគុណតម្លៃចំនួនបីគឺ ជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងអត្តចរឹត-សីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មាននិស្សិតចំនួន ១៩១នាក់ បាននិងកំពុងសិក្សា លើជំនាញចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន ៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ ជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ វិទ្យាស្ថានគ្រោងនឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតជំនាន់ទី២ នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ លោក លី ខេមរា ប្រធានក្រុមហ៊ុន ភ្នំពេញ ឌីជីថល សឺវីស (PPDS) បានចូលរួមមតិចាប់អារម្មណ៍ក្នុងអង្គពិធី និងបានលើកឡើងអំពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនភ្នំពេញ ឌីជីថល សឺវីស (PPDS)។ ក្រុមហ៊ុនភ្នំពេញ ឌីជីថល សឺវីស ត្រូវបានបង្កើតឡើងក្រោមទស្សនវិស័យដើម្បីលើកកម្ពស់វិស័យព័ត៌មានវិទ្យា ព័ត៌មាន ផ្នែកឌីជីថលដល់ប្រជាពលរដ្ឋទូទៅដើម្បីទទួលបានគុណតម្លៃ និងអត្ថប្រយោជន៍ដោយផ្ទាល់ និងមិនផ្ទាល់ពីប្រព័ន្ធឌីជីថល។ ក្រុមហ៊ុនភ្នំពេញ ឌីជីថល សឺវីស ធ្លាប់បានឆ្លងកាត់បទពិសោធន៍ជោគជ័យលើការងារអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល និងទទួលបានភាពជោគជ័យក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងសាលារៀន ឌីជីថល តាមសាលារៀនឯកជនក្នុងរាជធានីភ្នំពេញ ឱ្យគ្រប់គ្រងទិន្នន័យបានល្អជាងមុន និងទទួលបានគុណប្រយោជន៍ ចំណេញពេលវេលា និងថវិកា តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធ ឌីជីថល ។ លោក លី ខេមរា ជឿជាក់ថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនភ្នំពេញ ឌីជីថល សឺវីស (PPDS) នឹងអាចជួយបំពេញបន្ថែម និងសម្រួលដល់ការងារគ្រប់គ្រងទិន្នន័យសិក្សា ទិន្នន័យបណ្តុះបណ្តាល និងជួយគ្រប់គ្រងទិន្នន័យផ្សេងៗរបស់វិទ្យាស្ថាន ដើម្បីជួយដល់វិទ្យាស្ថានឱ្យដំណើរការកាន់តែល្អ និងដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យជឿនលឿន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រទេស។ គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ភ្នំពេញ ឌីជីថល សឺវីស (PPDS) បានឯកភាពគ្នាជាគោលការណ៍ដើម្បីអភិវឌ្ឍលើការអប់រំ ការបណ្ដុះបណ្ដាល និងស្រាវជ្រាវ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលសិ្ថតក្នុងសមត្ថកិច្ចរបស់ភាគីនីមួយៗ ដូចជា៖ - ផ្តល់ជំនួយបច្ចេកទេស ការប្រឹក្សាយោបល់ ពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យាសម្រាប់ការអប់រំ និងបណ្តុះបណ្តាល សហការក្នុងការរៀបចំវេទិកាផ្លាស់ប្តូរបទពិសោធន៍ រួមមានដូចជា សន្និសីទ សិក្ខាសាលា កម្មវីធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានា - សហការក្នុងការរៀបចំវេទិកាផ្លាស់ប្តូរបទពិសោធន៍ រួមមានដូចជា សន្និសីទ សិក្ខាសាលា កម្មវីធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានា - សហការក្នុងការផ្លាស់ប្ដូរទិន្នន័យ និងសម្ភារបរិក្ខារផ្នែកបច្ចេកទេសព័ត៌មានវិទ្យាផ្សេងៗ - សហការក្នុងការស្រាវជ្រាវ និងអនុវត្តគម្រោងរួមគ្នា - សហការក្នុងការទទួលយកសិក្សាការីពីវិទ្យាស្ថាន ដើម្បីចុះធ្វើកម្មសិក្សា ផ្លាស់ប្តូរបទពិសោធន៍ - សហការរៀបចំបង្កើត ឬផលិតបច្ចេកវិទ្យាព័ត៌មានវិទ្យា កម្មវិធីឌីជីថល ឬសុស្វវ៉ែរ (Software) ពាក់ព័ន្ធនឹងការបង្រៀននិងរៀន, ការគ្រប់គ្រងថ្នាក់ និងសកម្មភាពពាក់ព័ន្ធ៕
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អនុស្សរណ:​ នៃការយោគយល់

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តត្បូងឃ្មុំ ពោធិ៍សាត់ ស្ទឹងត្រែង ព្រៃវែង (ពីថ្ងៃទី១៨ - ២២ សីហា ២០២៥)
កិច្ចប្រជុំប្រចាំខែ ស្ដីពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។ ក្នុងនោះផងដែរ ខេត្តមណ្ឌលគិរី មានឱកាសការងារចំនួន ៤៩៣ កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្សព្វផ្សាយ ជួយចុះឈ្មោះការងារឱ្យបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមរយៈ QR Code ដែលមានភ្ជាប់នេះ ឬទូរសព្ទមកលេខ ១២៩៧។
វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។
កិច្ចប្រជុំគណៈកម្មការដើម្បីពិភាក្សាលើការរៀបចំវេទិការួមរវាងរដ្ឋ និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ នៅព្រះរាជាណាចក្រកម្ពុជា
ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ មានផ្លូវរថភ្លើងឆ្លងកាត់(គ្មានរបាំង):::ខ្លឹមសារ៖ សញ្ញានេះ ប្រើសំរាប់អោយអ្នកបើកបរ ប្រុងប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយគ្មានរបាំងការពារសូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។:: ទាញយក និងដំឡើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងល្អៗ អំពីទ្រឹស្តីនៃការបើកបរ - App Store

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90