ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[VOD] - លោក ហ៊ុន សែន បញ្ជាឱ្យប្រគល់យានយន្តដឹកលើសទម្ងន់ជាង២០០គ្រឿងទៅម្ចាស់វិញ ក្រោមលក្ខខណ្ឌពិន័យតាមច្បាប់
2021-09-30
ទៅកាន់ទំព័រចុះផ្សាយក្នុង VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់ជាង២០០គ្រឿងទៅម្ចាស់ដើមវិញមុនកាលកំណត់ តែភ្ជាប់លក្ខខណ្ឌដោយតម្រូវឱ្យម្ចាស់បង់ប្រាក់ពិន័យជាមុនសិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញានេះដោយបញ្ជាទៅក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន២២៩គ្រឿង ដែលក្រសួងបានឃាត់ទុករយៈពេលមួយឆ្នាំនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការនិងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនលើសទម្ងន់ ឱ្យបានមុនកាលកំណត់។ ប៉ុន្តែលោកបញ្ជាក់ថា យានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតប្រគល់រថយន្តជាក្រោយ។ លោក ហ៊ុន សែន សរសេរសារដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំង២២៩គ្រឿងខាងលើ ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង»។ បន្ថែមពីនេះ លោក ហ៊ុន សែន អះអាងថា ដើមចមដែលលោកអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តទាំងនោះ ដោយសារតែស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល។ លើសពីនេះ រាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត ជាដើម។ យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយត្រូវគោរពនិងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ បើមិនគោរពតាមច្បាប់ទេ ល្មើសលើកទី២ មិនមានការលើកលែងម្តងទៀតនោះឡើយ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រសួងទើបតែទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ដូច្នេះស្ថាប័នជំនាញនឹងអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ។ លោកមានប្រសាសន៍ថា៖ «យើងកំពុងតែត្រៀមលក្ខណៈហើយ ដើម្បីធ្វើការអនុវត្ត ព្រោះសម្ដេចលោកមានប្រសាសន៍នៅក្នុងហ្នឹង គឺអនុវត្តនៅក្រោមមានលក្ខខណ្ឌ។ នេះជាខ្លឹមសាររបស់សម្ដេច គឺថាត្រូវតែអនុវត្តទៅតាមនីតិវិធី។ ហើយបើមិនទាន់បង់លុយផាកពិន័យ គឺមិនអាចយកទៅវិញបានទេ»។ លោកបន្ថែមថា ចំពោះការវិនិច្ឆយលើការលើសទម្ងន់កម្រិតកំណត់របស់យានយន្ត សមត្ថកិច្ចគិតលើមេគុណសម្រាប់ប្រើលើកម្រិតតោន ដូចជា លើសកង់មុខគិតផ្សេង កង់ក្រោយគិតផ្សេង និងលើសជារួមក៏ត្រូវបានគិតផ្សេង រួចហើយទើបបញ្ចូលគ្នាជាចុងក្រោយតាមនីតិវិធី។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា ជាទូទៅ ការផាកពិន័យត្រូវតែធ្វើឡើងដើម្បីឱ្យអ្នកល្មើសច្បាប់ឬធ្វើឱ្យខូចផ្លូវជាដើម ចេះគោរពច្បាប់និងគោលការណ៍ពីថ្នាក់លើ។ យ៉ាងណា លោកថា បើមិនមានការគាំទ្រដល់មន្ត្រីអ្នកអនុវត្តច្បាប់ផ្ទាល់ នោះនឹងបង្កឱ្យអ្នកល្មើសច្បាប់លែងខ្លាចមន្ត្រីមូលដ្ឋាន និងលែងខ្លាចរអាច្បាប់ផងដែរ។ ដូច្នេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដែលចាប់យានយន្តកន្លងមក ដើម្បីកុំឱ្យពួកគេបាក់ទឹកចិត្ត ហើយអាចនឹងបង្កឱ្យមានការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរថែមទៀតនៅថ្ងៃក្រោយ។ លោកមានប្រសាសន៍បន្ថែមថា៖ «បើឧបមាថា នៅថ្នាក់លើជាអ្នកដោះលែង ហើយពួកគាត់ថ្នាក់ក្រោមអ្នកចាប់ ដល់ថ្ងៃក្រោយទៅ ខាងរថយន្តធំៗហ្នឹងគាត់លែងខ្លាចច្បាប់ទម្លាប់នៅថ្នាក់ក្រោមហ្នឹងហើយ ប្រហែលជាអាចថា គាត់នឹងមិនសូវជាស្តាប់ការណែនាំ [របស់ថ្នាក់ក្រោម] ដោយសារថា គាត់អាចរកអន្តរាគមន៍ពីខាងលើបាន។ អ៊ីចឹងបើបញ្ហានេះវាកើតមានដូច្នេះមែន គឺអាចនឹងធ្វើឱ្យមានការអនុវត្តច្បាប់របស់យើងហ្នឹងមិនមានប្រសិទ្ធភាពទេ នេះជារឿងមួយសំខាន់»។ លោក យង់ គិមអេង ថាការអនុវត្តច្បាប់លើជនល្មើសក៏ត្រូវតែមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រផងដែរ។ បើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមខែកក្កដា ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញបានផាកពិន័យនិងឃាត់រថយន្តចំនួន១៤៣គ្រឿង ដើម្បីរក្សាទុករយៈពេលមួយឆ្នាំ ព្រោះជារថយន្តដឹកជញ្ជូនលើសទម្ងន់លើសពី ២០% នៃទម្ងន់ដែលបានអនុញ្ញាត៕
ដោះលែង
ការរឹតបន្ដឹង បទល្មើសដឹកលើសទម្ងន់
រថយន្តដឹកលើសទម្ងន់
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90