• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោលអស់រយៈពេល១៩លើកលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

2021-08-04 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុង គោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យ ពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។ សូមជម្រាបជូនថា៖ វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀតដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនាពេលនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថាវិសោធនកម្មច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមកិច្ចប្រជុំថ្ងៃនេះដោយផ្ទាល់និងតាមវីដេអូពីចម្ងាយ និងសូមចៀសផុតពីជំងឺកូវីដ-១៩ មានសុខភាពបរិបូណ៌ អាយុយឺនយូរ កម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារដើម្បីបម្រើប្រទេសជាតិមាតុភូមិរបស់យើង។ គួរកត់សម្គាល់ថា៖ រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។ ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក(App) និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ៕
កិច្ចប្រជុំវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វីដេអូពីចម្ងាយ កិច្ចប្រជុំអន្តរក្រសួង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ទេសភាពមួយផ្នែកនៅឃុំដាក់ដាំ ភ្នំអណ្តូងស្នេហ៍ ស្រុកអូររាំង ភ្ជាប់ជាមួយផ្លូវទៅព្រំដែន នារដូវកាលបៃតង Green Season
៥ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
សកម្មភាពការងារថ្ងៃទី២០ - ២២ មិថុនា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
អបអរសាទរ អ្នកឈ្នះរង្វាន់លេខពិសេសផ្ទាល់ខ្លួនម៉ូតូដោយឥតគិតថ្លៃ ចំនួន ១០លេខ!
[PNN] - ខេត្តកោះកុង ៖ ផ្លូវមួយចំនួនត្រូវបានជន់លិចមិនអាចធ្វើដំណើរបាន ដោយសារតែចំនួនទឹកភ្លៀងខ្លាំង ស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ នៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ
[ក្រសួងព័ត៌មាន] - គម្រោងរេដបូកធ្វើផ្លូវក្រាលក្រួសក្រហមចំនួន៣នៅស្រុក ថ្មបាំង ខេត្ត កោះកុងជួយលើកស្ទួយជីវភាពពលរដ្ឋ ឃុំ ជីផាត កាន់តែប្រែប្រួលមុខមាត់ថ្មី
[Kampucheathmey] - ពលរដ្ឋស្នើអាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកនៅផ្លូវ២៣០ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ជៀសវាងរីកកាន់តែធំ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90