ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Click News] - សូមបន្តប្រុងប្រយ័ត្ន! គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនាំមុខនៃករណីបាត់បង់ជីវិត និងរងរបួសនៅកម្ពុជា នេះបើតាមរបាយការណ៍ថ្មី
2021-06-23
ទៅកាន់ទំព័រចុះផ្សាយក្នុង Click News
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយសារគ្រោះថ្នាក់ទាំងនេះ ដោយប្រើប្រាស់ទិន្នន័យឆ្នាំ ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ (RCVIS)។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ នៅកម្ពុជា មានការរងរបួសជិត ១៣.៧០០ ករណី និងការបាត់បង់ជីវិតជាង ២.០០០ ករណី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយជាមធ្យមមានមនុស្ស ៥,៤ នាក់ បាត់បង់ជីវិត រៀងរាល់ថ្ងៃ។ កត្តានេះធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាមូលហេតុនាំមុខគេ នៃការបាត់បង់ជីវិត និងការរងរបួស នៅក្នុងព្រះរាជាណាចក្រនេះ។ ចំនួនករណីបាត់បង់ជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជិត ២៥% នៅក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយនេះ (២០០៩-២០១៩) ពោលគឺខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលស្មើនឹង ១៧% សម្រាប់រយៈពេលដូចគ្នា។ របាយការណ៍នេះ បង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ ក្នុងចំណោមយានយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលបានចុះបញ្ជី មានជាង ៨០% គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិត ភាគច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី។ នៅពេលដែលគេធ្វើការវាយតម្លៃលើករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ គឺជាកត្តាចម្បង។ ក្នុងរបាយការណ៍នេះបង្ហាញថា នៅពេលដែលយើងត្រួតពិនិត្យកត្តាដទៃទៀត អថេរធំជាងគេដែលពាក់ព័ន្ធនឹងការបាត់បង់ជីវិត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងដោយសារ «កត្តាចំនួន ៤ ដែលនាំឲ្យមានការបាត់បង់ជីវិត»៖ ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ កំហុសរបស់មនុស្សរួមចំណែកនាំឲ្យមានគ្រោះថ្នាក់ប្រមាណ ៩៨% ហើយគ្រោះថ្នាក់ ១៦% នាំឲ្យមានការបាត់បង់ជីវិត។ របាយការណ៍នេះរំលេចឲ្យឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់។ ករណីបាត់បង់ជីវិតជាង ៨០% កើតឡើងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះត្រឹមតែ ៣៥% តែប៉ុណ្ណោះ ដែលបានទទួលសេវាសង្គ្រោះបឋម ដែលថយចុះ ២៤% ធៀបនឹងឆ្នាំ ២០១៨។ លើសពីនេះ មានជនរងគ្រោះត្រឹមតែ ១០% តែប៉ុណ្ណោះ ដែលបានទៅដល់មន្ទីរពេទ្យ ក្រោម ៣០ នាទី ខណៈពេលដែលជនរងគ្រោះភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងហោចណាស់ ១ ម៉ោង ក្រោយពេលរងគ្រោះថ្នាក់។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កជាបន្ទុកសេដ្ឋកិច្ចក្នុងកម្រិតមួយដ៏ខ្ពស់។ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការប៉ាន់ប្រមាណឡើងវិញពីការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាជាលើកទីមួយក្នុងរយៈពេល ១០ ឆ្នាំនេះ និងបានរកឃើញថាមានការខាតបង់ចំនួន ៤៦៦,៨ លានដុល្លារសម្រាប់ឆ្នាំ ២០១៩ ស្មើនឹង ១,៧% នៃផលិតផលសរុប (ផ.ស.ស) ប្រចាំឆ្នាំ។ ក្នុងចំណោមការខាតបង់សរុប ៨៨,៨% ជាការខាតបង់ ដោយសារការបាត់បង់ជីវិត និងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។ ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប បច្ចុប្បន្ន បញ្ហាស្លាប់ និងឈឺថ្កាត់ ដែលកម្ពុជាជួបប្រទះ គឺជាអ្វី ដែលកើតមានទន្ទឹមគ្នានឹងការកើនឡើងនៃកម្រិតអភិវឌ្ឍន៍របស់ប្រទេស។ របាយការណ៍នេះផ្តល់ជាអនុសាសន៍ឲ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើន ដូចជា ការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តនានា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ (ជាពិសេស ផ្តោតលើកត្តាទាំង ៤ ដែលនាំឲ្យមានការបាត់បង់ជីវិត ដូចរៀបរាប់ខាងលើ) ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងការអនុវត្តវិធានការដើម្បីឆ្លើយតបចំពោះស្ថានភាពបន្ទាន់។ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា «នេះជាលើកទី ១ ដែលការវិភាគស៊ីជម្រៅបែបនេះត្រូវបានធ្វើឡើង ដោយការប្រើប្រាស់ប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលមានទំហំធំបែបនេះ។ ការវិភាគនេះបានផ្តល់ឲ្យយើងនូវការយល់ដឹងស៊ីជម្រៅ ពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតនៅតាមដងផ្លូវ។ វាមិនមែនពាក់ព័ន្ធនឹងថាតើជនរងគ្រោះជាជនវ័យក្មេង ឬជាបុរសនោះឡើយ ប៉ុន្តែវាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ជារួម វាពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក ដែលជាកត្តាកំណត់ពីការបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។» លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគ.ស.ច.គ. បានមានប្រសាសន៍ថា៖ «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗក្នុងរបាយការណ៍ រួមជាមួយលទ្ធផលនៃការសិក្សាអំពីការខាតបង់សេដ្ឋកិច្ច គឺជាធាតុចូលយ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយរបស់រដ្ឋ និងរបស់អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្តក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំបន្ថែម ដើម្បីសហការរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស ឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខាតបង់សេដ្ឋកិច្ចដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាព និងបេសកកម្មពាក់ព័ន្ធ រួមទាំងការបន្តរឹតបន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវ ស្ពាន ពិសេសការអប់រំផ្សព្វផ្សាយជាដើម»៕
UNDP
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
គ្រោះថ្នាក់ចរាចរណ៍
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90