• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការការពារ ការត្រួតពិនិត្យការឆ្លងមេរោគកូវីដ-១៩ ដល់បុគ្គលិកមន្រ្តីរាជការដែលជាជនបង្គោល នៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួង ប្រមាណ៤០រូប ដើម្បីហ្វឹកហាត់ពីរបៀបធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩

2021-06-17 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម កែន រដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការការពារ ការត្រួតពិនិត្យ ការឆ្លងមេរោគ កូវីដ-១៩ និងបង្ហាញពីរបៀបធ្វើតេស្តរហ័ស ដល់មន្រ្តីរាជការដែលជាជនបង្គោលនៅតាមបណ្ដាអគ្គនាយកដ្ឋានទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល និងសិក្ខាកាម ដែលអញ្ជើញមកពីបណ្តាអគ្គនាយកដ្ឋាននានារបស់ក្រសួងសរុបប្រមាណ៤០ រូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងចែករំលែក និងលើកកម្ពស់ចំណេះដឹងដល់សិក្ខាកាមឱ្យបានយល់ដឹង អំពីមូលដ្ឋានគ្រឹះនៃការការពារខ្លួន ការត្រួតពិនិត្យ និងការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងរបៀបប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩(Rapid Test) ដើម្បីទប់ស្កាត់ការចម្លងតគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងពេលបំពេញការងារ ក៏ដូចជាជួយសម្រាលបន្ទុករបស់ក្រសួងសុខាភិបាលបានមួយចំណែកផងដែរ។ ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា៖ បញ្ហាជំងឺកូវីដ-១៩ នេះមិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមជាសកលរបស់ប្រជាជននៅក្នុងពិភពលោកទាំងមូល។ នាពេលបច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅក្នុងកម្ពុជាយើងក៏នៅតែបន្តរីករាលដាល និងរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ជាពិសេស ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលបានផ្ទុះឡើង និងមិនទាន់អាចបិទបញ្ចប់ ហើយអាត្រាអ្នកឆ្លងថ្មី នៅតែបន្តរកឃើញក្នុងកម្រិតខ្ពស់ ដែលនេះជាកង្វល់និងក្តីបារម្ភមួយសម្រាប់យើងគ្រប់ៗគ្នា។ ឯកឧត្តមអគ្គនាយក បានលើកឡើងពីការយកចិត្តទុករបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ដែលតែងតែបានគិតគូរពីសុខទុក្ខរបស់បុគ្គលិកមន្រ្តីរាជការយើងទាំងអស់ នាពេលកន្លងមក មានដូចជា ការជំរុញឱ្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ការរៀបចំឱ្យមានការចាក់វ៉ាក់សាំងនៅទីស្តីការក្រសួងជូនដល់បុគ្គលិកមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារមន្រ្តី និងការបញ្ជាទិញឧបករណ៍តេស្តរហ័ស(Rapid Test) សម្រាប់ប្រើប្រាស់ក្នុងក្រសួង ការអនុញ្ញាតឱ្យរៀបចំវគ្គបណ្តុះបណ្តាលអំពី ការថែទាំ និងការការពារសុខភាព ពីការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងរបៀបនៃការធ្វើតេស្តរហ័ស ដោយសហការជាមួយក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាលនៅពេលនេះ។ បន្ថែមពីលើនេះ ឯកឧត្តមអគ្គនាយក បានណែនាំឱ្យសិក្ខាកាមទាំងអស់ចេះរស់នៅបន្ស៊ាំខ្លួននៅក្នុង បរិបទថ្មីសម័យកូវីដ-១៩ ពោលគឺត្រូវចេះរស់នៅមានអនាម័យខ្ពស់ តាមរយៈ ការលាងដៃឱ្យបានញឹកញាប់ អនុវត្តវិធានអនាម័យ នៅពេលក្អក ឬកណ្ដាស់ ពាក់ម៉ាសក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាត សុវត្ថិភាពសង្គម និងគម្លាតសុវត្ថិ ភាពបុគ្គលដោយជៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន ឬដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សកុះករជាដើម។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ថ្វីត្បិតតែយើងនៅតែបារម្ភអំពីការឆ្លងជំងឺនេះក្តី ប៉ុន្តែយើងនៅតែមិនអាចកាត់ផ្តាច់ទំនាក់ទំនងក្នុងការងារប្រចាំថ្ងៃ សកម្មភាពការងារសង្គម និងសកម្មភាពសេដ្ឋកិច្ច បាននោះទេ ដែលនេះជាកត្តាជំរុញឱ្យយើងត្រូវតែរៀនបន្សាំខ្លួនក្នុងបរិបទថ្មី សម័យកូវីដ-១៩ ជាមួយនឹងការការពារ និងថែរក្សាសុខភាពផ្ទាល់ខ្លួនជាប្រចាំ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់របស់ ក្រសួងឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានម៉ត់ចត់ និងយកចំណេះដឹងនេះទៅចែករំលែកទៅដល់បងប្អូនមន្ត្រីរាជការរបស់យើងផ្សេងទៀត ដែលមិនបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចូលរួមចំណែកក្នុងការបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ហើយក្នុងករណីត្រូវការជំនួយផ្សេងៗ ឯកឧត្តម បានលើកទឹកចិត្តឱ្យទំនាក់ទំនងមក អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាចំពោះមុខឱ្យបានទាន់ពេលវេលា។ គួរកត់សម្គាល់ផងដែរថា៖ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាសកលនេះ បានបង្កការរំខានយ៉ាងខ្លាំង ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រាប់ទាំងការគំរាមកំហែងដល់សុខភាពដោយផ្ទាល់និង ប្រយោល និងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍនានាផងដែរ៕
Covid-19 វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង

ព័ត៌មានសំខាន់ៗ

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តូច ស៊ាម ត្រូវជាម្តាយរបស់ លោកមាង សំណាង វីរកងទ័ពកម្ពុជា នៅគេហដ្ឋានគ្រួសារនៃសព ក្នុងស្រុកកោះធំ ខេត្តកណ្តាល។
កិច្ចប្រជុំរាយការណ៍ស្ដីពី “ការអនុវត្តសកម្មភាពឆ្នាំ២០២៥ និងទិសដៅបន្ត” របស់ក្រុមការងារមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ និងក្រុមការងារសកម្មភាពជនពិការ
សារលិខិតជូនពរ គោរពជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យដឹកជញ្ជូន រវាងក្រសួងដឹកជញ្ជូន នៃសហព័ន្ធរុស្ស៊ី និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតជូនពរ គោរពជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីឯកឧត្តម ប៉េង ពោធិ៍នា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90