• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • សាររដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ការ​ស្ថាបនា​ផ្លូវ​ថ្នល់ និង​ស្ពាន​ឡើង​វិញ​ក្នុង​ខេត្ត​ព្រៃវែង និង​ក្រចេះ បាន​ជួយ​ត​ភ្ជាប់​សេដ្ឋកិច្ច​ជនបទ​កាន់​តែ​ប្រសើរ

2021-02-05 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល និង​ទឹក​ជំនន់​ត្រូវ​បាន​ការ​កែលម្អ​ជាថ្មី។ ផ្លូវ​ថ្នល់ និង​ស្ពាន​នៅ​តាម​ជនបទ​ដែល​រង​ការ​ខូចខាត មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ភូមិ​ផង​ដែរ ខណៈ​ពួក​គាត់​នៅ​តំបន់​ដាច់​ស្រយាល ​គឺ​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ស្ពាន​ចាស់​ទ្រុឌទ្រោម​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់។ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ទាំង​នោះ កម្ពុជា​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ (ODA) ឱ្យ​មាន​ការ​ជួសជុល​ស្ដារ​ឡើងវិញ​នូវ​ស្ពាន​សរុប​ចំនួន ៧ នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ក្រចេះ។ ក្នុង​នោះ​រួមមាន​ស្ពាន​ពាម​ទេ ស្ពាន​ព្រែក​ឆ្លូង ស្ពាន​អន្លង់​ឃ្លេ ស្ពាន​ព្រែក​ឫស្សី និង​ស្ពាន​សណ្តាន់។ ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ (ODA) គឺ​ជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាង​រដ្ឋាភិបាល និង​អង្គការ​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ​ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​សហគមន៍​ពិភព​លោក។ ODAs របស់​ជប៉ុន​ផ្តោត​លើ​វិស័យ​សំខាន់​ចំនួន ៣ គឺ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ផ្តល់​ជំនួយ​ឥត​សំណង។ នៅ​កម្ពុជា ប្រទេស​ជប៉ុន ​បាន​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​នៅ​ឆ្នាំ ១៩៦៨ ហើយ​គម្រោង​តូច​ធំ​ជា​ច្រើន ត្រូវ​បាន​បញ្ចប់។ ការ​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ស្ពាន​ទាំង ៧ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៧ និង​បាន​បញ្ចប់​វិញ​កាល​ពី​ឆ្នាំ​មុន បាន​និង​កំពុង​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាជន និង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​នានា និង​បាន​ក្លាយ​ជា​បណ្តាញ​ដឹក​ជញ្ជូន​ដ៏​សំខាន់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ស្ពាន​ចំនួន ៥ ក្នុង​ចំណោម​ស្ពាន​ទាំង ៧ ខាង​លើ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ជាតិ​លេខ ៧៣ នៅ​ផ្នែក​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ក្រចេះ ជា​ផ្លូវ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​គមនាគមន៍ រវាង​តំបន់​ទីប្រជុំជន និង​ខេត្ត​នានា​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ពាន​គោលដៅ​ទាំង ៥ ខាង​លើ ត្រូវ​បាន​ប្រើប្រាស់​ដោយ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​លើស​ពី ១៥ តោន ចំនួន​ប្រមាណ ១៦០ គ្រឿង​ក្នុង​ថ្ងៃ។ ទោះ​យ៉ាង​នេះ​ក្តី ស្ពាន​ទាំង​អស់​ដែល​បាន​ប្រើប្រាស់​កន្លង​មក ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​បាក់​ស្រុត​ដោយសារ​ទឹក​ជំនន់ និង​អាយុកាល​កាន់​តែ​ចាស់។ ស្ពាន​ចំនួន ២ ផ្សេង​ទៀត គឺ​ស្ពាន​បាបោង​លេខ ១ និង​ស្ពាន​បាបោង​លេខ ២ មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ដង​ទន្លេមេគង្គ នៅ​ប៉ែក​ខាងត្បូង​នៃ​ខេត្ត​ព្រៃវែង។ ស្ពាន​ទាំង ២ នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ១១ ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ និង​តំបន់​ខាង​ត្បូង​រាជធានី​ភ្នំពេញ តាមរយៈ​ផ្លូវ​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ ១ និង​លេខ ៧ ជា​ដើម មាន​តួនាទី​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន និង​ចែកចាយ​ផលិតផល ព្រម​ទាំង​មុខ​ទំនិញ​នានា​នៅ​ក្នុង​ស្រុក និង​ទៅ​ក្រៅ​ប្រទេស។ លោក ចៅ នន់ អាយុ ៦២ ឆ្នាំ ​ជា​មេឃុំ​បា​បោង បាន​មានប្រសាសន៍​ដោយ​ធ្វើ​ការធានា​នូវ​សុវត្ថិភាព​របស់​ប្រជាជន​រស់នៅ​ជិត​ខាង​ដូច្នេះ​ថា៖ «ស្ពាន​បេតុង​ដែល​ត្រូវ​បាន​សាងសង់​ឡើង​វិញ​នៅ​ពេល​នេះ​ គឺ​កាល​ពី​មុន​ធ្វើ​ពី​ដែក ហើយពី​មុន​នោះ​ទៀត វា​បានធ្វើ​ពី​ឈើ។ នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង​នៅ​រដូវវស្សា​ម្តងៗ គេ​ពុំ​អាច​ឆ្លង​កាត់​ស្ពាន​នេះ​បាន​ឡើយ តែ​ស្ពាន​ថ្មី​នេះ​មើល​ទៅ​រឹងមាំ​ណាស់ ហើយ​យើង​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​បាក់​ទៀត​ដែរ។ ម្យ៉ាងទៀត នៅ​ពេល​សាងសង់​ឡើង​វិញ រាល់​គ្រាប់​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន​ពី​សម័យ​សង្គ្រាម​ស៊ីវិល ត្រូវ​បាន​បោស​សម្អាត​ផង​ដែរ ដូច្នេះ​យើង​ខ្ញុំ​អាច​រស់នៅ​ដោយ​ពុំ​បាច់​បារម្ភ​អ្វី​ទៀត​ឡើយ»។ លោក ហេង វុត្ថា អាយុ ៣៩ ឆ្នាំ ដែល​ជា​ប្រធាន​វិស្វករ​ក្នុង​ការងារ​សាងសង់​សា​ឡើងវិញ​នូវ​ស្ពាន​ទាំង ២ នេះ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា មាន​អ្នក​ស្រុក​ជាច្រើន​រំពឹង​ថា នឹង​មាន​ការ​ដឹកជញ្ជូន​យ៉ាង​រលូន ហើយ​ការ​រស់នៅ​របស់​ពួក​គាត់​ក៏​កាន់​តែ​ប្រសើរ។ ចំនួន​ប្រជាជន​ដែល​មក​រស់នៅក្នុង​តំបន់​ជុំវិញ​ស្ពាន​ក៏​កំពុង​តែ​កើន​ឡើង ហើយ​ក៏​មាន​ផ្ទះថ្មីៗ​កំពុង​ចាប់​ផ្តើម​សាងសង់​ផង​ដែរ។ លោក​រំពឹង​ថា ស្ពាន​ទាំង ២ នេះ នឹង​នាំ​ឱ្យ​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។ ភាព​ងាយ​ស្រួល​នៃ​ការ​ដឹក​ជញ្ជូន​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​វិស័យ​កសិកម្ម​ផងដែរ»។ ការ​ជួសជុល​ស្ពាន​ទាំង ៧ នេះ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នក​ភូមិ។ ការ​ជួសជុល​ស្ពាន​ចាស់​ទំហំ​តូច​ចង្អៀត គឺ​បាន​ជួយ​កាត់បន្ថយ​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពី​ទឹកជំនន់ ជួយ​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍ ធ្វើ​ឱ្យ​ការ​ធ្វើដំណើរ ​និង​ចរាចរណ៍​ទំនិញ​បាន​លឿន​ជាង​មុន​នៅ​ទូទាំង​ខេត្ត និង​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​តំបន់​នេះ។ លោក សន វិចិត្រ អាយុ ៣០ ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​បាបោង​បាន​លើក​ឡើង​ថា៖ «កាល​នៅ​ជា​ស្ពានដែក​ដែល​ទំហំ​តូច​ចង្អៀត​នោះ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​នៅ​រដូវវស្សា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ដែលនាំ​ឱ្យ​​រអិល ក៏​ប៉ុន្តែ​ឥឡូវ​នេះ សិស្សានុសិស្ស​អាច​ទៅ​រៀន​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត​បាន​ដោយ​សុវត្ថិភាព​ជាមួយ​ស្ពាន​ថ្មី​នេះ ដែល​អាច​ជួយ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ជាង​មុន»។ លោក ជ្រូ ហឿន អាយុ ៥០ ឆ្នាំ ​នាយក​អនុវិទ្យាល័យ​បាបោង ក្នុង​តំបន់​នោះ​ថ្លែង​ថា៖ «ឥឡូវ​គុណភាព ​និង​សុវត្ថិភាព​ស្ពាន ​គឺ​ល្អ​ប្រសើរ។ សិស្សានុសិស្ស​អាច​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ដោយ​ប្រើប្រាស់​ស្ពាន​នេះ ពេល​នេះ​ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព»។ លោក លី ស៊ីធា អាយុ ៣២ ឆ្នាំ ​បាន​លើក​ឡើង​ដោយ​ក្តី​រីករាយ​ថា៖ «កាល​ពី​មុន ទោះបី​យើង​អាច​ប្រមូល​ផល​ស្រូវ​បាន​ច្រើន តែ​យើង​មិន​អាច​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំៗ​បាន​ទេ (ដោយសារ​បញ្ហា​ស្ពាន) ប៉ុន្តែ​ឥឡូវ​នេះ យើង​អាច​ដឹក​ជញ្ជូន​វា​បាន​ភ្លាម»។ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន ដែល​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជនបទ និង​ការ​អភិវឌ្ឍ​សេវាកម្ម​សង្គម​នៅ​ខេត្ត​ព្រៃវែង និង​ក្រចេះ។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ចាំបាច់​ គឺ​ត្រូវ​មាន​ការ​ការពារ​ពី​អ្នក​ប្រើប្រាស់​ទាំង​អស់ ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នាពេល​អនាគត៕
ហេដ្ឋារចនាសម្ព័ន្ធ​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ផ្លូវជាតិលេខ០១ វិស័យសាធារណការ ផ្លូវជាតិលេខ​ ១១

ព័ត៌មានសំខាន់ៗ

សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់
៤ ថ្ងៃទៀត! ពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន និងមណ្ឌលផ្តល់សេវា ព្រមទាំងទស្សនាពិព័រណ៍ និងមានឱកាសទទួលបានរង្វាន់ជាច្រើន នាថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅផ្សារទំនើបអូឡាំព្យា!
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៣នាក់ និងរបួស២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមិថុនាម្សិលមិញ
ឆៀកចល័ត នៅខេត្តពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ប៉ៃលិន កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ មិថុនា ២០២៥
[Fresh News] - លោក ឆាយ ឫទ្ធិសែន និងលោក ហួត ហាក់ ពិនិត្យស្ថានផ្លូវមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • សាររដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90