ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Khmer times] - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់គឺជាគន្លឹះសម្រាប់ភាពជោគជ័យរបស់កម្ពុជានិងអាស៊ាន
2021-02-01
ទៅកាន់ទំព័រចុះផ្សាយក្នុង Khmer times
វិនិយោគិនបរទេសនិងអ្នកវាយតម្លៃឥណទានឯករាជ្យនានាកំពុងតែបង្ហាញជំនឿទុកចិត្តមកលើប្រទេសកម្ពុជា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាបានបញ្ចប់និងកំពុងត្រូវបានជំរុញដោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រ ASEAN Briefing (AB) បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះអាចធ្វើឲ្យតំបន់នេះក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៤ លើពិភពលោកនៅឆ្នាំ ២០៣០ ដែលរួមមានទីផ្សារអ្នកប្រើប្រាស់ដែលមានទំហំទឹកប្រាក់រហូតដល់ទៅប្រមាណជា ៤ ទ្រីលានដុល្លារ។ គេហទំព័រ AB បានឲ្យដឹងថាសមិទ្ធិផលសេដ្ឋកិច្ចនេះនឹងត្រូវបានជំរុញដោយកត្តាធំៗចំនួនបួន។ និន្នាការប្រជាជន ខណៈដែល ៦៥ ភាគរយនៃប្រជាជនអាស៊ានចំនួន ៦០០ លាននាក់បានផ្លាស់ប្តូរទៅជាប្រជាជនដែលមានវណ្ណៈកណ្តាល ការកើនឡើងនៃការវិនិយោគបរទេសនៅក្នុងតំបន់ ការកើនឡើងកម្រិតប្រាក់ចំណូល និងការរីកចម្រើនផ្នែកឌីជីថល»។ ទោះជាយ៉ាងណា គេហទំព័រនេះបានបន្ថែមថាវាជាការចាំបាច់សម្រាប់វិនិយោគិនបរទេសឱ្យយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ដើម្បីទទួលបានផលចំណេញពីសក្តានុពលរយៈពេលវែងរបស់តំបន់នេះ។ គេហទំព័រ AB បន្ថែមថា៖ «អាជីវកម្មអន្តរជាតិអាចទទួលបានអត្ថប្រយោជន៍ពីបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់អាស៊ានក្នុងទម្រង់នៃការកាត់បន្ថយការចំណាយលើអ្នកនាំចូល កែលម្អការទូទាត់ពន្ធគយ និងបង្កើនលទ្ធភាពទទួលបានផលិតផលដែលមានសិទ្ធិទទួលបានការអនុគ្រោះពន្ធ។ លើសពីនេះទៅទៀត ពន្ធនិងសារពើពន្ធក៏ផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនផងដែរ»។ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន –អូស្រ្តាលី –ណូវ៉ែលហ្សេឡង់ (AANZFTA) បានឯកភាពគ្នាកាលពីខែមករាឆ្នាំ ២០១០ ហើយការធ្វើបច្ចុប្បន្នភាពបានធានានូវសកម្មភាពមិនគិតពន្ធ ៩០ ភាគរយនៃទំនិញដែលបានធ្វើពាណិជ្ជកម្មរវាងប្រទេសហត្ថលេខី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA) ត្រូវបានចុះហត្ថលេខានិងចូលជាធរមានក្នុងឆ្នាំ ២០១០ និងបានបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតមួយនៅលើពិភពលោកដែលបង្កើតឱកាសសម្រាប់ប្រជាជនជាង ១,៩ ពាន់លាននាក់នៅក្នុងតំបន់ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៤,៨ ទ្រីលានដុល្លារ។ កិច្ចព្រមព្រៀងនោះបានជួយសម្រួលដល់ពន្ធគយសម្រាប់ផលិតផលពាណិជ្ជកម្មពេញនិយមដូចជាប្រេងដូង ម្រេច តែខ្មៅ និងកាហ្វេ ខណៈដែលការនាំចេញទៅកាន់ប្រទេសឥណ្ឌាពីអាស៊ានឈានដល់ទំហំទឹកប្រាក់ប្រមាណជា ៥៥ ពាន់លានដុល្លារ។ ជាមួយគ្នានេះផងដែរ កិច្ចពិភាក្សានានាកំពុងបន្តពិនិត្យមើលវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់ទាក់ទងនឹងពន្ធគយ។ គេហទំព័រ AB បានឲ្យដឹងថា៖ «ឥណ្ឌាត្រូវបានអនុវត្តខុសពីដៃគូពាណិជ្ជកម្មអាស៊ានដទៃទៀតខណៈដែលប្រទេសនេះមិនមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយតំបន់នេះនោះទេ។ ជាឧទាហរណ៍ការនាំចូលរថយន្តរបស់ជប៉ុនប្រឈមនឹងពន្ធ ៥ ភាគរយនៅឥណ្ឌូណេស៊ីនិងថៃ ខណៈដែលពន្ធ ៣៥ ភាគរយត្រូវបានអនុវត្តសម្រាប់រថយន្តឥណ្ឌា។ វិស័យនេះផ្ដល់ជាឱកាសជាច្រើនដូចជាការផលិតឱសថទូទៅនិងឧបករណ៍វេជ្ជសាស្ត្រ។ ប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ឱសថធំបំផុតនៅលើពិភពលោកនិងផ្គត់ផ្គង់វ៉ាក់សាំងសកលប្រមាណជា ៦២ ភាគរយ»។ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) បានចូលជាធរមានក្នុងឆ្នាំ ២០០៧ ខណៈដែល ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ទំហំ ១៦០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ហត្ថលេខីទាំងពីរបានសន្យាថានឹងបង្កើនថវិកានេះដល់ ២០០ ពាន់លានដុល្លារក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយដែលធ្វើឡើងនៅទីក្រុងប៊ូសានដើម្បីអបអរដល់ទំនាក់ទំនងរយៈពេល ៣០ ឆ្នាំ។ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរជាមួយកូរ៉េខាងត្បូងអាចជួយឲ្យអាស៊ានធ្វើពិពិធកម្មផលប្រយោជន៍សេដ្ឋកិច្ចជាពិសេសកាត់បន្ថយការពឹងផ្អែកដ៏លើសលប់លើប្រទេសចិន។ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាង ប្រទេសជាសមាជិកអាស៊ាននិងប្រទេសជប៉ុន (AJCEP) បានចូលជាធរមាននៅក្នុងខែធ្នូឆ្នាំ ២០០៨ ហើយត្រូវបានពិនិត្យឡើងវិញដោយភាគីទាំងពីរនៅឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ២១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ការពិនិត្យឡើងវិញនេះរួមមានយន្តការដោះស្រាយវិវាទ និងវិធានស្តីពីការធ្វើដំណើររបស់អ្នកធ្វើដំណើរអាជីវកម្មបរទេស។ ច្បាប់ទាំងនេះមានសារៈសំខាន់ ជាពិសេសចំពោះប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាដែលបច្ចុប្បន្នមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជប៉ុន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (ACFTA) ក្នុងឆ្នាំ ២០០៤ បានឯកភាពមិនយកពន្ធលើផលិតផលជាង ៧០០០ ប្រភេទពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ហ្វីលីពីន និងថៃនៅឆ្នាំ ២០១០ ខណៈដែលប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជាចូលរួមនៅឆ្នាំ ២០១៥ ។ នៅឆ្នាំ ២០២០ អាស៊ានបានយកឈ្នះសហភាពអឺរ៉ុបក្នុងការក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនដែលមានប្រមាណ ១៥ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ចិនចំនួន ១៤០ ពាន់លានដុល្លារ។ គេហទំព័រ AB បានឲ្យដឹងថា៖ «អេឡិចត្រូនិកគឺជាវិស័យដែលចូលរួមចំណែកធំបំផុតក្នុងពាណិជ្ជកម្មនេះ ដោយប្រទេសចិនបាននាំចូលនូវសៀគ្វីនានាក្នុងទំហំទឹកប្រាក់ចំនួន ១៤,៩ ពាន់លានដុល្លារពីបណ្តាប្រទេសអាស៊ាន»។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរួមមានប្រមាណជា ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ វិស័យសេវាកម្មប្រមាណជា ៦៥ ភាគរយនឹងត្រូវបានបើកចំហសម្រាប់វិនិយោគិនបរទេសដោយបង្កើនភាពជាម្ចាស់សម្រាប់ជនបរទេសនៅក្នុងឧស្សាហកម្មផ្សេងៗដូចជាសេវាកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ និងសេវាកម្មជំនាញ»។ កិច្ចព្រមព្រៀង RCEP ក៏នឹងជម្រុញការវិនិយោគតាមរយៈយុទ្ធសាស្ត្រ China+1 ដល់សមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ប្រទេសនានារួមមានកម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងវៀតណាម។ តាមរយៈកិច្ចព្រមព្រៀង RCEP ពន្ធគយនឹងត្រូវបានលុបចោលលើទំនិញ ៩២ ភាគរយក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ខណៈដែលអាជីវកម្មនានានឹងត្រូវការលិខិតបញ្ជាក់ប្រភពដើមតែមួយគត់សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់។ សកម្មភាពនេះត្រូវបានប៉ាន់ប្រមាណថានឹងបន្ថែមថវិកាចំនួន ១៨៦ ពាន់លានដុល្លារដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ០,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សមាជិក។ ទោះជាយ៉ាងណា លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មយល់ថាទាំងកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីនឹងមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រនាពេលអនាគត។ «និន្នាការបច្ចុប្បន្នកំពុងចាប់ផ្តើមផ្លាស់ប្តូរទៅរកសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដើម្បីទទួលបានផលប្រយោជន៍ពីដៃគូគោលដៅ។ យើងពិចារណាចាប់យកឱកាសពីទីផ្សារគោលដៅដូចជាប្រទេសចិននិងប្រទេសផ្សេងៗទៀត»។ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានកំណត់ជាអាទិភាព។ យើងចាំបាច់ត្រូវផ្លាស់ប្តូរការកាត់បន្ថយ និងលុបបំបាត់វិធានពន្ធគយនិងអាករសម្រាប់ការទទួលបានទីផ្សារបន្ថែមសម្រាប់ទំនិញនិងសេវាកម្មរបស់យើងក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែមទៀតដើម្បីបង្កើនឱកាសការងារនិងបច្ចេកវិទ្យាថ្មីៗ»។ លោកបន្តថា ស្របពេលដែលពិភពលោករងផលប៉ះពាល់ដោយជំងឺរាតត្បាត ការស្តារឡើងវិញទៅកាន់ស្ថានភាពធម្មតានឹងត្រូវបានសម្រេចតាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគីឬទំនាក់ទំនងទ្វេភាគីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។ «នៅពេលដែលកិច្ចព្រមព្រៀងទាំងនេះចូលជាធរមាន វានឹងជួយដល់យើងក្នុងការចូលទៅកាន់ទីផ្សារ បង្កើនទំហំពាណិជ្ជកម្ម សេវាកម្ម និងលំហូរចូលនៃការវិនិយោគបរទេសបន្ថែមទៀត»៕
ASEAN (អាស៊ាន)
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90