ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - លោក ទៀ បាញ់ ពន្យល់ពីមូលហេតុរុះរើអគារនៅទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រមូលដ្ឋានទ័ពរាម
2020-10-05
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានពន្យល់ពីមូលហេតុនៃការរុះរើអគារនៅទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រនៃមូលដ្ឋានទ័ពរាម ដោយលើកឡើងថា ធ្វើឡើងដើម្បីរើទៅទីតាំងថ្មីល្អជាងមុន និងបើកផ្លូវសម្រាប់ការអភិវឌ្ឍនៅឆ្នេរសមុទ្ររាម។ ការពន្យល់នេះធ្វើឡើងបន្ទាប់ពីក្រុមសិក្សាស្រាវជ្រាវមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញរូបភាពពីផ្កាយរណបថា កម្ពុជាបានរុះរើអគារដែលកសាងដោយសហរដ្ឋអាមេរិក។ អង្គការមួយឈ្មោះថា ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិហៅកាត់ CSIS មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ២ ខែតុលា បានចេញផ្សាយនូវរូបភាពថតពីផ្កាយរណបមួយ ដោយអះអាងថា កម្ពុជាបានរុះរើអគារមួយដែលសាងសង់ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១២ នៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ CSIS អះអាងថា អគារនោះត្រូវបានរុះរើនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកញ្ញា។ អគារនេះត្រូវប្ដូរទីតាំងបន្ទាប់ពីមានការរាយការណ៍ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនដែលអនុញ្ញាតឱ្យ [ទ័ព] ចិនចូលមកឈរជើងនៅទីនេះ។ ក្រៅពីបង្ហាញរូបភាពដែលបង្ហាញអគារដែលបាត់បង់នោះ អង្គការ CSIS បានស្រង់ការចុះផ្សាយរបស់កាសែត The Wall Street Journal ដែលបានលើកឡើងកាលពីឆ្នាំមុនថា កម្ពុជាធ្លាប់បានបដិសេធជំនួយរបស់សហរដ្ឋអាមេរិកក្នុងការជួសជុលអគារ ១ នៅមូលដ្ឋានទ័ពជើងទឹករាមនេះដែរ។ បើតាមគេហទំព័ររបស់ CSIS ក្នុងចំណោមគណៈគ្រប់គ្រងអង្គការ CSIS មានអតីតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ដូចជា លោក Hengry A. Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាទីប្រឹក្សាផ្នែកសន្តិសុខជាតិ, លោក William H. Frist អតីតមេដឹកនាំមតិភាគច្រើននៃព្រឹទ្ធសភាលោកស្រី Carla A. Hill អតីតតំណាងពាណិជ្ជកម្មអាមេរិក លោក Howard Leach អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសបារាំងលោក Sam Nunn និងលោក John Warner ដែលអ្នកទាំង ២ ជាអតីតសមាជិកព្រឹទ្ធសភាអាមេរិក។ ជាការឆ្លើយតបនឹងការលើកឡើងរបស់ CSIS លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់កាសែតភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា ទីតាំងដែល CSIS បានលើកឡើងនោះ គឺជាទីបញ្ជាការជួរមុខលម្ហសមុទ្រដែលជាផ្នែកមួយសម្រាប់ប្រចាំការតែទីបញ្ជាការធំរបស់មូលដ្ឋានទ័ពរាមស្ថិតនៅខាងលើ។ ប៉ុន្តែដោយសារតែគម្រោងពង្រីកផែ និងអូរនិងការអភិវឌ្ឍនៅកំពង់ផែរាមបានមកដល់ទីតាំងតូចមួយនេះ មិនអាចឆ្លើយតបនឹងតម្រូវការជាក់ស្ដែងបានទេ។ ដូច្នេះហើយទើបទីតាំងនេះត្រូវបានប្ដូរទៅទីតាំងថ្មីនៅកោះព្រាបដែលមានទំហំធំជាង។ ចំពោះការបដិសេធជំនួយសហរដ្ឋអាមេរិកក្នុងការជួសជុលអគារមួយចំនួននៅបញ្ជាការជួរមុខនៅឆ្នេររាមលោក ទៀ បាញ់ បានមានប្រសាសន៍ថា ការបដិសេធនោះធ្វើឡើងដោយសារតែកម្ពុជាបានមានផែនការរួចហើយក្នុងការរើទីបញ្ជាការជួរមុខទៅទីតាំងថ្មីនៅកោះព្រាប។ លោកមានប្រសាសន៍ថា៖ «ខ្ញុំបាននិយាយហើយនិយាយទៀតថា បើមានសន្ដានចិត្តចង់ជួយគឺទៅជួយឱ្យបានខ្លាំងក្លានៅកន្លែងថ្មី។ យើងរៀបចំកន្លែងនោះឱ្យទំនើបតែម្ដងគឺជួយនៅកន្លែងនោះវិញ។ កន្លែងនេះយើងនឹងអភិវឌ្ឍផ្សេងហើយ ដូច្នេះយើងរើទៅកន្លែងថ្មី ធ្វើឱ្យវាល្អ។ យើងបាននិយាយអ៊ីចឹង ហើយយើងបានបញ្ជាក់ទៀតថា យើងមិនជួសជុលទៀតទេកន្លែងចាស់នេះ»។ ការរុះរើអគារនេះលោកថា មិនមែនជារឿងអ្វីធំដុំទេ ប៉ុន្តែអ្នកដែលចោទប្រកាន់ចេះតែពង្រីកឱ្យវាទៅជារឿងធំ ដោយចោទថា កម្ពុជារុះរើអគារ និងបដិសេធជំនួយជាហូរហែ។ លោកថ្លែងដូច្នេះថា៖ «នៅក្នុងដែនអធិបតេយ្យរបស់យើងមានសិទ្ធិចាត់ចែងចង់ទៅដាក់កន្លែងណាវាសមស្របជាង កន្លែងនោះវាមិនសមស្រប យើងលើកទៅដាក់កន្លែងផ្សេង។ វាហាក់ដូចជាមិនមានអីត្រូវជ្រៀតជ្រែកខ្លាំងក្លាពេកទេ ព្រោះវាក្នុងអធិបតេយ្យរបស់យើង។ យើងត្រូវធ្វើអីក៏ធ្វើបានដែរ។ ដូច្នេះបានជាយើងមិនទទួលយកការជួសជុលទេ គឺយើងទៅធ្វើថ្មី។ ដូច្នេះបើមានសន្ដានចិត្តចង់ជួយ ទៅជួយកន្លែងថ្មីចុះ»។ កាលពីថ្ងៃទី ៣ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់អំពីរឿងនេះជាមួយនឹងសារព័ត៌មានមួយថា តាមពិតសហរដ្ឋអាមេរិកមិនបានកសាងអគារដែលបានលើកឡើងនេះទេ ប៉ុន្តែបានជួសជុលបន្តិចបន្តួចអគារចាស់របស់កងទ័ពជើងទឹក និងបានបំពាក់ឧបករណ៍បន្តិចបន្តួចដើម្បីបម្រើការឱ្យទីបញ្ជាការជួរមុខរបស់សន្តិសុខលម្ហសមុទ្រនោះ។ លោកថាការចោទប្រកាន់នេះគឺជា «សារជាតិរបស់មហាអំណាចដែលមានគោលបំណងរារាំងអ្វីមួយ»។ ការសាងសង់ទីបញ្ជាការជួរមុខថ្មីមានទំហំធំជាងមុន និងមានតម្លៃលើសកន្លែងចាស់រាប់រយដង ដោយមានទាំងកន្លែងចតនាវា កន្លែងសម្រាក និងងាយស្រួលចេញប្រតិបត្តិការ។ កម្ពុជាស្វាគមន៍ការចូលមកជួយបន្ថែមទៀត ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ដោយគ្មានការគំរាមកំហែង។ ប៉ុន្តែក្នុងដែនអធិបតេយ្យភាពកម្ពុជា កម្ពុជាអាចធ្វើបានអ្វីដែលចង់ធ្វើ។ នេះបើតាមការបញ្ជាក់របស់លោក ទៀ បាញ់។ កាលពីខែកក្កដាឆ្នាំមុន មន្ត្រីសហរដ្ឋអាមេរិកមិនបញ្ចេញឈ្មោះបានលើកឡើងនូវការចោទប្រកាន់ថា កម្ពុជាបានចុះហត្ថលេខាសម្ងាត់ជាមួយចិនដែលនឹងអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានជើងទឹកកម្ពុជានៅរាម។ មន្ត្រីទាំងនោះបានអះអាងថា តាមរយៈកិច្ចព្រមព្រៀងសម្ងាត់នោះ យោធាចិនអាចប្រើប្រាស់មូលដ្ឋានរាមរយៈពេល ៣០ ឆ្នាំ ហើយកុងត្រានោះនឹងត្រូវបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ១០ ឆ្នាំ ក្រោយពីកុងត្រា ៣០ ឆ្នាំបានបញ្ចប់។ កុងត្រានោះអាចអនុញ្ញាតឱ្យយោធាចិនឈរជើង ស្តុកទុកនូវអាវុធ និងចតនាវាចម្បាំង។ យ៉ាងណាក៏ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់បែបនេះជាបន្តបន្ទាប់។ ក្រសួងការពារជាតិកម្ពុជានៅចុងខែកក្កដាឆ្នាំមុន ក៏បានដឹកនាំក្រុមអ្នកសារព័ត៌មាន រ៉យទ័រ អេភី និងអាអេហ្វប៉េ និងសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនទៀតទៅទស្សនាមូលដ្ឋានទ័ពជើងទឹករាម។ អ្នកកាសែតជាច្រើនបានអះអាងនៅពេលនោះថា ពួកគេមិនបានឃើញសញ្ញាណាមួយបញ្ជាក់ថា មានវត្តមានទ័ពបរទេសនៅទីនោះទេ។ លោករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ជាក់ពីម្សិលមិញថា លោកបានស្វះស្វែងចរចា រកជំនួយមកអភិវឌ្ឍមូលដ្ឋានទ័ពរាមអស់រយៈពេលជិត ១០ ឆ្នាំហើយ។ លោកមានប្រសាសន៍ថា៖ «ថាចង់ជួយអ៊ីចេះ ជួយអ៊ីចុះ តែតាមពិតគ្មានទេ។ ដូចខ្ញុំនិយាយច្រើនហើយ ដូចសន្តិសុខលម្ហសមុទ្រដែលបានជួយបន្តិចនោះ បើមានចិត្តចង់ជួយទៀត ជួយមកឱ្យបានទំនើបបំពាក់ឱ្យបានណាណីម្ដង។ មិនត្រឹមតែមិន [ឱ្យ] ទេ ជំនួយដែលបានព្រមព្រៀងហើយ ប្រកាសហើយ កាត់ទៅទៀតផង ដូចជានាវាតូចៗនោះមិនយកមកទៀតផង»។ លោកបន្តថា៖ «គោលដៅរបស់គេ គេថា កំពង់ផែរាមធ្វើសម្រាប់ចិនអីជាដើម តាមតែគេចោទ។ ដូច្នេះកម្ពុជាហាក់ដូចជាគេមិនឱ្យមានសិទ្ធិអីក្នុងការអភិវឌ្ឍ កុំឱ្យមានសិទ្ធិក្នុងការស្ថាបនា ឬស្វះស្វែងរកជំនួយ ដើម្បីការពារជាតិការពារមាតុភូមិរបស់ខ្លួននោះទេ។ គេគិតគូរថា អ៊ីចឹង។ គេចោទថា ឱ្យទៅអ្នកនេះ អ្នកនោះជាដើមតាមតែគេចោទ»។ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលកាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថានទូតបានឃើញមានការរាយការណ៍គួរឱ្យជឿជាក់ថា អគារសន្តិសុខសមុទ្រផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពរាមត្រូវបានរុះរើដោយផ្នែក។ ទោះយ៉ាងណាលោកបង្វែរសំណួរឱ្យសួរទៅកងទ័ពកម្ពុជាវិញ អំពីការអភិវឌ្ឍ «គួរឱ្យបារម្ភ» នេះ។ លោក Roedemeier ថ្លែងដូច្នេះថា៖ «យើងនៅតែជំរុញឱ្យកម្ពុជាចាត់វិធានការគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យប្រទេសណាមួយ ប្រើប្រាស់អគារយោធាដោយផ្ដាច់មុខនៅក្នុងព្រំដែនរបស់ខ្លួន។ ការសម្របសម្រួលឱ្យដៃគូរបស់កម្ពុជាទាំងអស់ចូលទៅរាម ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងហើយគ្មានប្រទេសណាមួយមានវត្តមានផ្ដាច់មុខ ឬជាអចិន្រៃ្តយ៍នោះគឺស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសនេះដើម្បីចៀសវាងការសឹក រេចរឹលនៃស្ថិរភាពក្នុងតំបន់»។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់នាពេលលោកអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វ៊ីសកាលពីខែកក្កដា ឆ្នាំ ២០១៩ ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសនៅលើដីកម្ពុជា ហើយក៏មិនអនុញ្ញាតឱ្យមានទ័ពកម្ពុជានៅលើទឹកដីប្រទេសដទៃនោះដែរ។ លោកបានថ្លែងថា៖ «ខ្ញុំបញ្ជាក់ជាឱឡារិក មិនថា [ទ័ព] ចិន ឬក៏នរណា [ទ័ពប្រទេសណា] ទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីកម្ពុជាទេ»៕
ការរុះរើអគារ
សម្តេចពិជ័យសេនា ទៀ បាញ់
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90