ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ផ្ទះរាប់រយខ្នងស្ពានជាច្រើនកន្លែង និងផ្លូវជាច្រើនខ្សែត្រូវទឹកជំនន់ជន់លិច
2020-09-23
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ពោធិ៍សាត់/បាត់ដំបងៈ ផ្ទះប្រជាពលរដ្ឋរាប់រយខ្នងនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានទឹកជំនន់ជន់លិច ខណៈស្ពានជាច្រើនកន្លែង និងកំណាត់ផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តនេះ និងខេត្តផ្សេងទៀតត្រូវបានទឹកហូរច្រោះកាត់ផ្តាច់ធ្វើឲ្យខូចខាត បន្ទាប់ពីមេឃបានធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅតាមតំបន់ជួរភ្នំ និងខ្ពង់រាបនៃខេត្តភាគពាយព្យ និងភាគឧត្តរក្នុងពេលប៉ុន្មានថ្ងៃមកនេះ។ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅព្រឹកថ្ងៃអង្គារថា ជំនន់ទឹកស្ទឹងពោធិ៍សាត់បានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ២០០ ខ្នង និងវត្តចំនួន ២ ក្នុងនោះក៏មានវត្តហ្លួងក្នុងសង្កាត់លលកសផងដែរ។ លោកបញ្ជាក់ថា៖ «ទន្ទឹមជាមួយគ្នានេះអាជ្ញាធរបានត្រៀមជាស្រេចហើយនូវទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋចេញពីតំបន់ប្រឈមការជន់លិចដោយជំនន់នៃស្ទឹងពោធិ៍សាត់នេះ»។ លោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែងក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ស្ពានឈើចំនួន ២ ស្ថិតក្នុងឃុំ ក្រពើ២ និងឃុំប្រមោយ ត្រូវបានទឹកហូរកួចដាច់ខូចខាតទាំងស្រុង ហើយកំណាត់ផ្លូវលំចំនួន ៧ ខ្សែក្នុងឃុំទាំង ២ នេះក៏ត្រូវបានទឹកហូរច្រោះកាត់ផ្ដាច់ជាច្រើនកន្លែង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ លោកថ្លែងថា៖ «រហូតមកទល់ពេលនេះ យើងនៅតែបារម្ភអំពីបញ្ហាជំនន់ទឹកភ្លៀង ព្រោះវាមិនគ្រាន់តែបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិមួយចំនួនថែមទៀត ហើយក្នុងខណៈនេះអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចមកច្រើននៅឡើយ»។ លោក ឃុត ឧសុភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់បានឲ្យដឹងកាលពីថ្ងៃទី ២១ កញ្ញា ថា៖ «នៅពេលនេះកំណាត់ផ្លូវជាតិលេខ ៥៥ ជាច្រើនកន្លែងក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកភ្នំក្រវាញត្រូវបានទឹកជន់លិច ហើយស្ពានកំពង់ល្វាដែលមានទីតាំងស្ថិតនៅក្បែរសាលាបឋមសិក្សាសំរោងធ្វើពីឈើប្រវែងជាង ៦០ ម៉ែត្រ តភ្ជាប់ឃុំសំរោង និង ឃុំលាចនៃស្រុកភ្នំក្រវាញ ត្រូវបានទឹកហូរកួចបាក់ទាំងស្រុងកាលពីល្ងាចថ្ងៃអាទិត្យ»។ ក្រៅពីនេះជំនន់ទឹកភ្លៀងក៏បានជន់លិចតំបន់មួយចំនួននៃជួរភ្នំ និងខ្ពង់រាប ភាគពាយព្យ និងភាគឧត្តរនៃប្រទេសកម្ពុជាផងដែរ។ អាជ្ញាធរខេត្តបាត់ដំបងកាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់តាមដងស្ទឹង ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីតំបន់ភ្នំ និងខ្ពង់រាបនៃខេត្តនេះ។ លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលនេះលំនៅឋានពលរដ្ឋមួយចំនួន និងកំណាត់ផ្លូវមួយចំនួនទៀត ក្នុងឃុំព្រៃជីក និងឃុំបាសាក់ ស្រុករុក្ខគិរី កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង ប៉ុន្តែនៅមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។ លោក អ៊ុច អ៊ុំភីនី ស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចេញសេចក្ដីណែនាំឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ននូវរមណីយដ្ឋានមួយចំនួន ដែលមានទីតាំងស្ថិតនៅតាមជ្រលងភ្នំ ដងស្ទឹង និងបឹងបួ ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ។ លោកបន្តថា៖ «អ្នកផ្ដល់សេវាលើវិស័យដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋានទាំងនេះត្រូវទទួលខុសត្រូវដោយត្រូវណែនាំដល់ភ្ញៀវទេសចររបស់ខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងកុំព្យាយាមលេងទឹកក្នុងតំបន់រមណីយដ្ឋានទាំងនេះក្នុងគ្រាកំពុងមានភ្លៀងធ្លាក់ខ្លាំង»។ ជាមួយគ្នានេះលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះភ្លៀងបានធ្លាក់គ្របដណ្ដប់ទូទាំងខេត្តក្នុងកម្រិតពី ៧០ ទៅ ១០៥ មិល្លីម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកតាមដងស្ទឹង និងប្រព័ន្ធអូរនានា នៅក្នុងខេត្តនេះបានជន់ឡើងយ៉ាងគំហុក។ ដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ម្នាស់ ដំឡូងមី និងពោត ជាច្រើនហិកតា និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងក្នុងឃុំស្ទឹងត្រង់ និងឃុំស្ទឹងកាច់នៃស្រុកសាលាក្រៅបានរងការជន់លិចយ៉ាងដំណំ។ លោកថា៖ «នៅពេលនេះអាជ្ញាធរកំពុងចុះស្រង់ស្ថិតិ និងជួយអន្តរាគមន៍ផ្ដល់អាហារបម្រុងមួយចំនួនដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងតំបន់ទាំងនោះ»។ ចំណែកលោក ជា ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យក៏ឲ្យដឹងដែរថា នៅពេលនេះអាជ្ញាធរខេត្តបានសម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងជាបណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកហូរកាត់ស្ពានមានកម្រិតខ្លាំង។ លោកបន្តថា ស្ថានភាពទឹកនៅស្ពានតាម៉ុកក្នុងស្រុកអន្លង់វែងបានហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន ២៥ ស.ម (កម្រិតប្រកាសអាសន្នកម្ពស់ ៤,២០ ម៉ែត្រ)។ លោកបានបញ្ជាក់ថា៖ «ជំនន់ទឹកភ្លៀងក្នុងរយៈពេល ១ សប្ដាហ៍កន្លងមកនេះបានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋនៅក្នុង ៤ ក្រុង-ស្រុកនៃខេត្តឧត្តរមានជ័យរួមមាន ក្រុងសំរោង ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអម្ពិល។ ប៉ុន្តែយើងនៅមិនទាន់មានការវាយតម្លៃពីទំហំនៃការខូចខាតនៅឡើយទេ»។ បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅពេលនេះប្រទេសកម្ពុជា នៅតែបន្តស្ថិតក្រោមឥទ្ធិពលនៃប្រព័ន្ធវិសម្ពាធទាប និងខ្យល់មូសុងនិរតីនៅឡើយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងកម្រិតពីតិចទៅច្រើន៕
ស្ពានតាម៉ុក
ស្ពានអូរជីក
ទឹកជំនន់ធ្វើឱ្យខូចផ្លូវ
ផ្លូវជាតិលេខ៥៥
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90