បទប្បញ្ញត្តិបច្ចេកទេស ដើម្បីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានដូចខាងក្រោម៖
១- បទប្បញ្ញត្តិបច្ចេកទេសសាងសង់ផ្លូវ សាងសង់ស្ពាន ។
២- បទប្បញ្ញត្តិបច្ចេកទេសបរិក្ខារផ្លូវថ្នល់ បរិក្ខារសម្រួលការបង្ហូរទឹក និងសំណង់សិល្បការ្យ។
៣- បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពនិងការថែទាំគ្រឿងចក្រធុនធ្ងន់។
៤- បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពការងារសម្រាប់កម្មករសំណង់សាធារណការ។
៥- បទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីជួសជុលថែទាំផ្លូវថ្នល់។
៦- បទប្បញ្ញត្តិបច្ចេកទេសសាងសង់ស្ថានីយថ្លឹងយានយន្ដ ស្ថានីយចំណតរថយន្ដ ទីសំចតរថយន្ដ ស្ថានីយឈប់សម្រាក ទីតាំងលំហែ នៅតាមបណ្ដាញផ្លូវថ្នល់។
៧- បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតដែលបម្រើឲ្យវិស័យសាធារណការផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។