• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - អ្នក​ពាក់ព័ន្ធកំពុង​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍ ​ផ្លូវ​គោក​រយៈ​ពេល​ ១០ ឆ្នាំ​

2022-06-28 Go to the website published Phnom Penh Post
ភ្នំពេញៈ គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​ដៃ​គូពាក់​ព័ន្ធ​ជាតិ-អន្តរ​ជាតិ​ កំពុង​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​នូវ​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​១០​ឆ្នាំ​បន្ដ​ទៀត​ ចាប់ពីឆ្នាំ ២​០២១-២០៣០ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​ឱ្យបាន​ ៥០ ភាគ​រយ​។ ដើម្បី​ធ្វើ​សេចក្តី​ព្រាង​នូវ​ផែនការ​នេះ ស្ថាប័ន​ពាក់​ព័ន្ធរួម​មាន លេខា​ធិការ​ដ្ឋាន​នៃគណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក នៃ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជញ្ជូន សហ​ការ​រៀបចំ​ សិក្ខា​សាលា​មាន​រយៈ​ពេល ​២ ​ថ្ងៃ កាល​ពីថ្ងៃទី​ ២២-២៣ ខែមិថុនា ឆ្នាំ ២០​២២ ក្នុង​គោល​បំណង​បង្ហាញ​ពីលទ្ធផល​ការងារ​សម្រេច​បាន បញ្ហា​ប្រឈម និង​បទ​ពិសោធ នៃ​ផែន​ការ ទសវត្សរ៍​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​លើក​ទី ១ ឆ្នាំ​ ២០១១-២០២០។ រដ្ឋលេខា​ធិការ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន និង​ជាអគ្គលេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក​ស្រី មឹន មាណវី មាន​ប្រសាសន៍​ថា សិក្ខាសា​លានេះ​ ក៏ជា​វេទិកា ដើម្បី​ប្រមូល​ធាតុ​ចូល​ពីស្ថាប័ន​ជាតិ អន្តរ​ជាតិ​ និងដៃ​គូពា​ក់​ព័ន្ធ លើ​សេចក្តី​ព្រាង​ផែន​ការ​ទសវត្សរ៍ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ១០ ​ឆ្នាំ​បន្ត​ទៀត​ចាប់​ពី ឆ្នាំ ​២០២១-២០៣០ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅកាត់​បន្ថយ​អ្នក​ស្លាប់ និង​អ្នក​របួស ដោយ​គ្រោះ​ថ្នាក់ចរា​ចរណ៍​ផ្លូវ​គោកឱ្យបាន ៥០% នៅ​ត្រឹម​ឆ្នាំ​ ២០៣០។ លោក​ស្រី បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​១០ឆ្នាំ ២០១១-២០២០ បានបង្ហាញ​ឱ្យ​ឃើញ​ថា គ្រោះថ្នាក់​ចរាច​រណ៍​បាន​កើត​ឡើង​យ៉ាង​​ច្រើន​គួរ​ឱ្យកត់​សម្គាល់​ពី ១ ​ឆ្នាំ​ទៅ ១​ ឆ្នាំ​ស្រប​ពេល​ ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​លេញ ជាមួយនឹ​ងស្ថាន​ភាព​នយោ​បាយ​មាន​ស្ថិរភាព​។​ កត្តានេះ​ហើយ ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវវិ​ធាន​ការ​នានា ក៏ដូច​ជា​សេចក្តី​ព្រាង​នូវ​ផែន​ការ​ទសវត្សរ៍​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​១០​ឆ្នាំ​បន្ដ​ទៀត ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារ​ចរាចរណ៍។ លោក​ស្រី​បញ្ជាក់​ថា៖‍ «ដោយ​សារ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មាន​ស​ភាព​​ធ្ងន់ធ្ងរ​នោះ​ ទើប​អង្គការ​សហ​ប្រជា​ជាតិ បាន​ផ្តល់​អនុសា​សន៍​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ដាក់ ចេញ​នូវ​ផែន​ការ ទសវត្សរ៍​សុវត្ថិភា​ព ចរាចរណ៍​លើក​ទី​ ១ រយៈពេល​ ១០​ ឆ្នាំ ពីឆ្នាំ​ ២០១១-២០២០ ដោយ​តម្រូវ​ឱ្យ​ខិត​ខំ​កាត់​បន្ថយ​យ៉ាង​ណាឱ្យ​បាន​ ៥០ ​ភាគ​រយ​ ប៉ុន្តែ​កម្ពុជា​កាត់​បន្ថយ​បាន​តែ ៣១ ភាគ​រយ​ តែ​ប៉ុណ្ណោះ»​។ លោក​ស្រី​លើក​ឡើង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​មាន​សភាពធ្ងន់​ធ្ងរ​ បណ្ដាល​ឱ្យបាត់​បង់​ជីវិត​មនុស្ស របួស​ពិការ​យ៉ាង​អាណោច​អាធម​ រួម​ជាមួយ​នឹង​ការខូច​ខាត​ទ្រព្យ​សម្បត្តិរដ្ឋ និង​ឯក​ជន យ៉ាង​ច្រើន បន្សល់​ទុក​នូវ​កូន​កំព្រា ស្ត្រីមេ​ម៉ាយ ពិការ​ភាព សោក​នាដ​កម្ម និងផ​លវិបាក ជាច្រើន​លើសង្គម​កម្ពុជា​។ ​ជា​មួយ​គ្នា​នេះ លោក​ស្រី មឹន ម៉ាណវី ស្នើ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ និង​ តំណាង​ស្ថាប័ន​ជាតិ អន្ដរ​ជាតិ ក្រុម​ហ៊ុន អង្គការ​ជាតិ អន្ដរ​ជាតិ សូម​ផ្ដល់​នូវ​ធាតុ​ចូល​សំខាន់ៗ ដែល​អាច​ជួយ​ជំរុញ ឱ្យ​ការ​កសាង​ផែន​ការ​ទសវត្សរ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នេះ ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​អនុវត្ត។ នាយក​អង្គការ​មូ​ល​និធិបង្ការ​របួ​ស​អាស៊ី​ប្រចាំ​នៅកម្ពុជា​លោក​ គឹម​ បញ្ញា ដែល​ធ្វើកិច្ច​ការ​ពាក់​ព័ន្ធ​សុវត្ថិភាព​ចរាច​រណ៍ បា​ន​គាំទ្រ​ចំពោះការ​រៀប​ចំនូវ​ផែន​ការ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់​ទង​គ្រោះ​ថ្នាក់​ចរាច​រណ៍ និង​ការ​កក​ស្ទះ​ចរាចរណ៍​ប្រចាំថ្ងៃ ដែល​ទាម​ទារ​ឱ្យ​មាន​ផែន​ការ​ច្បាស់​លាស់​។ ផែន​ការ​សកម្មភាព​១០​ឆ្នាំ​កន្លង​ទៅ​ ២០១១-២០២០ គឺជា​ផែន​ការ​ល្អ​មួ​យ​ ប៉ុន្តែ​បញ្ហា​ចម្បង​​គឺ​កង្វះ​ថវិកា។ លោក​ថា៖‍ « យើង​មាន​ផែន​ការ និង​សកម្ម​ភាព​ល្អៗ ប៉ុន្តែ​ធនធាន​ថវិកា គឺមិន​គ្រប់​តាម​តម្រូ​វ​ការ​របស់​យើង​ដូច​ជា ១ ឆ្នាំ យើង​ត្រូវ​ការ​ ១០​ លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​ជាក់​ស្តែង​យើង​ ឃើញ​ថា ការ​ចំណាយ​លើ​បញ្ហា​ចរាចរណ៍ ដែល​យើង​ត្រូវ​ជំរុញ​អនុវត្ត​ អត់​បាន​អនុវត្ត​ទៅតាម​ផែន​ការ ចឹង​បាន​គោល​ដៅ​កំណត់​កាត់ប​ន្ថយ​ឱ្យបាន​ ៥០ ​ភាគ​រយ ប៉ុន្តែ​យើង​ធ្វើអត់បា​ន»​។ ជាមួយ​គ្នានេះ​ដែរ លោក​ លើក​ទឹក​ចិត្ត​ដល់​រាជរ​ដ្ឋាភិ​បាល​ គួរ​វិនិយោ​គ​លើ​ការងារ​សុវត្ថិភាព​ចរាច​រណ៍​​ឱ្យបាន​ច្រើន​ជាង​មុន ហើយ​ក្នុង​ករណី​ជួយ​បញ្ហា​ខ្វះ​ថវិកា ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​សហការ​ជាមួយ​វិស័យ​ឯក​ជន រៀបចំ​ព្រឹត្តិ​ការណ៍​នានា​ដើម្បី​កៀរ​គរ​ស្វែង​រក​ការ​គាំទ្រ​​រក​កញ្ចប់​ថវិកា​ទៅប្រើប្រាស់​លើ​សកម្ម​ភាព​ទាំង​នោះ​។ យ៉ាង​នេះ​ក្តីលោក​យល់​ថា ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ គឺជា​គន្លឹះ​សំខាន់​បំផុត ដែល​សូម​ឱ្យទស្សវត្សរ៍​១០​ឆ្នាំ​ទៅ​មុខ បន្ត​ដាក់​ការ​អនុវត្ត​ច្បាប់​ជា​អាទិភាព​ដូច​ដែល​បាន​កំណត់​នាពេល​កន្លង​ទៅ។ យោង​តាម​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាច​រណ៍ផ្លូវ​គោក​ របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិក្នុង​ឆ្នាំ​ ២០២១ បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​ ២ ៦៧០ លើក បណ្តាល​ឱ្យស្លាប់​ចំនួន​ ១ ៤៩៧​ នាក់ និង​របួស​ចំនួន ៣ ៦១៥ នាក់ ក្នុង​នោះ​របួស​ធ្ងន់ ២ ២៤៦​ នាក់៕
ច្បាប់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជំនួបពិភាក្សាការងារលើការរៀបចំផែនទីបណ្ដាញផ្លូវ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបគម្រប់ ៧៩ឆ្នាំ ឈានចូល៨០ឆ្នាំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សកម្មភាពការងារថ្ងៃទី២០ - ២១ តុលា ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - អង្គុយធ្វើការសុខៗនឹកព្រៃភ្នំ ចង់សាកថ្មជីវិតនៅមណ្ឌលគិរី
[Bayon Radio] - អ្នកនាំពាក្យ៖ គម្រោងព្រែកជីហ្វូណនតេជោ កំពុងដំណើរជាប្រក្រតី នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកចុងឆ្នាំនេះ
[វិទ្យុជាតិកម្ពុជា] - ព្រែកជីហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ គ្រោងចាប់ផ្តើមជីក នៅចុងឆ្នាំ២០២៥នេះ
[CC Time] - អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗដោយគ្រោងនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90