នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានសាធារណការ ត្រូវបានបង្កើតទ្បើងយោងតាមប្រកាសលេខ ២៣៨ សក.ប្រក នៃអនុក្រឹត្យលេខ ២១៦អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ 

នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បង្កើតទ្បើងដើម្បីគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បានពង្រឹងនូវយន្តការ និងវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីធានាការគ្រប់គ្រងការងារជួសជុលផ្លូវថ្នល់ និងស្ពានឱ្យមាននិរន្តភាព ទន្ទឹមនឹងការបន្តស្តារ និងការអភិវឌ្ឍផ្លូវ-ស្ពាន។                                 

គិតត្រឹមឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៧ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់បានអនុវត្តនូវគម្រោងសរុបចំនួន ១០៣ គម្រោងដូចខាងក្រោម៖

 • ឆ្នាំ២០១៧ មានគម្រោងសរុបចំនួន ២១ គម្រោង៖
  • គម្រោងការងារជួសជុលថែទាំខួបចំនួន ០៩ គម្រោង
  • គម្រោងជួសជុលបន្ទាន់ចំនួន ១២ គម្រោង
 • ឆ្នាំ២០១៦ មានគម្រោងសរុបចំនួន ១៤ គម្រោង៖
  • គម្រោងការងារជួសជុលថែទាំខួបចំនួន ១០ គម្រោង
  • គម្រោងជួសជុលបន្ទាន់ចំនួន ០៤ គម្រោង
 • ឆ្នាំ២០១៥ មានគម្រោងសរុបចំនួន ៤0 គម្រោង៖
  • សម្រេចគម្រោងការងារជួសជុលថែទាំខួបចំនួន ០៧ គម្រោង
  • គម្រោងជួសជុលបន្ទាន់ចំនួន ៣៣ គម្រោង
 • ឆ្នាំ២០១៤ មានគម្រោងសរុបចំនួន ២៨ គម្រោង៖
  • គម្រោងការងារជួសជុលថែទាំខួបចំនួន ០៣ គម្រោង
  • គម្រោងជួសជុលបន្ទាន់ចំនួន ២៥ គម្រោង