• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Koh Santepheap] - ប្រភេទ​យានយន្ត​មួយ​ចំនួន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​ចរាចរណ៍​លើ​ផ្លូវល្បឿន​លឿន ខណៈ​អ្នក​ដឹក​ជញ្ជូន​សង្ឃឹមថា​ទទួលផល​ចំណេញ​ច្រើន

2019-03-22 Go to the website published Koh Santepheap
រាជធានី​ភ្នំពេញ ៖ ខណៈ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ (Express Way) ដែល​មាន​ប្រវែង​សរុប ១៩០,០៣៦ គីឡូម៉ែត្រ​នោះ​នា​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ខ្លួន​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​សាងសង់​បញ្ចប់​និង​ដាក់​ឲ្យ​ដំណើរការ​នោះ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រភេទ​យានយន្ត​មួយ​ចំនួន​នឹង​មិន​អនុញ្ញាតិ​ឲ្យ​រត់​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ​ឡើយ ។លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ប្រឈម​របស់​អ្នក​ដឹក​ជញ្ជូន គឺ​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​តែ​មិន​មាន​ផ្លូវ​ល្បឿន​លឿន និង​ធំ​ៗ ដូច្នេះ​ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​នានា​ត្រូវ​ប្រើ​ពេលវេលា​យូរ និង​ខាត​ថវិកា​ច្រើន ហើយ​ពេល​ខ្លះ​ទៀត បើ​មាន​ករណី​ស្ទះចរាចរណ៍​នោះ​នឹង​ធ្វើ​អោយ​ការ​ខាតបង់​ក៏​កាន់តែ​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​រដ្ឋាភិបាល នោះ​ការ​ដឹក​ជញ្ជូន​របស់​អ្នករក​ស៊ីក្នុង​វិស័យ​នេះ នឹង​ត្រូវ​កាត់​បន្ថយ​បាន​ទាំង​ពេលវេលា និង​ថវិកា ។ ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បន្ត​ថា នៅ​ពេល​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​សង់​រួចរាល់ ការ​ចំណាយ​របស់​អ្នក​ដឹក​ជញ្ជូន ជា​ពិសេស​ពី​ខេត្ត​ព្រះ​សីហ​នុ មក​ភ្នំពេញ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ​វិញ នឹង​ត្រូវ​កាត់​បន្ថយ​ពេលវេលា​ច្រើន និង​ថវិកា​ផង​ដែរ ។ លោក ស៊ិ​ន ច​ន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា « យើង​នឹង​កាត់​បន្ថយថ្លៃ​ប្រេង​សម្រាប់​យានយន្ត​ក្នុង​ការ​ដឹក​ជញ្ជូន ហើយ​ពេលវេលា​នឹង​កាត់​បន្ថយ​បាន​កាន់តែ​ខ្លាំង ពីព្រោះ​ផ្លូវ​នេះ​កាន់តែ​ជិត ត្រឹមតែ​ជាង​១៩០​គីឡូម៉ែត្រ ប៉ុណ្ណោះ ដូច្នេះ​រថយន្ត​នឹង​ត្រូវ​បើក​តែ​ប៉ុន្មាន​ម៉ោង​នឹង​ដល់​គោលដៅ​ហើយ » ។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ ការ​បញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​គឺ​ត្រូវ​ពឹង​លើ​ផ្លូវទឹក ( កប៉ាល់ ) ជាង​៩០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​អោយ​ទំនិញ​ទៅ​ដល់​កំពង់​ផែ​គឺ​ត្រូវការ​ឆ្លងកាត់​ផ្លូវគោក​ក្នុងស្រុក​ជា​មុន​សិន ។ លោក បន្ត​ថា « ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​នា​ពេល​បច្ចុប្បន្ន​គឺ​ត្រូវ​លើ​កំពង់​ផែ ដោយសារ​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​មាន​តម្លៃ​ទាប​ជាង​ការ​ដឹក​ទំនិញ​ចេញ​តាម​ផ្លូវអាកាស » ។ លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង សាធារណៈការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ អោយ​ដឹង​ថា ដំណើរការ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្លឿន​លឿន​ពី​ភ្នំពេញ ទៅ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​រួចរាល់​ហើយ ហើយ​វា​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងខែ​នេះ ។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ទំហំ​ផល​ប៉ះពាល់​នានា​ដែល​អាច​នឹង​កើត​មាន ឬ​សំណង​នៃ​ការ​ខូចខាត​នានា សម្រាប់​គម្រោង​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ខាង​ក្រសួង​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​អស់​ប៉ុន្មាន​នោះ ព្រោះ​គឺជា​គោលការណ៍​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​។ យ៉ាងណាមិញ លោក​បន្ត​ថា នៅ​ពេល​ផ្លូវ​នេះ​សង់​រួចរាល់​និង​ដាក់​ដំណើរការ ក្រុមហ៊ុន​គេ​នឹង​ពិនិត្យ​មើល​ថា​រថយន្ត​ប្រភេទ​ណា​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​បាន តែ​សម្រាប់​កុងតឺន័រ ដឹក​ទំនិញ​នានា​អាច​ធ្វើ​ដំណើរ​បាន អោយ​តែ​មិន​លើស​ទំងន់​កំណត់​របស់​ក្រុមហ៊ុន ។ លោក វ៉ា​ស៊ឹ​ម សូ​រិ​យា មាន​ប្រសាសន៍​បន្ត​ថា « យានយន្ត​ទាំងអស់​មិន​ប្រាកដ​ថា​អនុញ្ញាត​អោយ ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​ទេ ដូច​ជា​រថយន្ត​កែ​ច្នៃ គោ​យន្ត រ៉ឺ​ម៉ក​សណ្ដោង និង​ម៉ូតូ​ដែល​មាន​កម្លាំង​១២៥CC​ចុះ​ជាដើម គឺ​មិន​អនុញ្ញាតិ​ទេ » ។ លោក​បន្ថែម​ថា ផ្លូវ​នេះ នឹង​មាន​សង់ស្ពាន​អាកាស​ឆ្លងកាត់ ពីលើ​សម្រាប់​អ្នក​នៅ​តាម​តំបន់​ផ្លូវ​នេះ​ឆ្លងកាត់ ហើយ​ក៏​មាន​ជា​ផ្លូវ​ក្រោម​ដី​ប្រភេទ​ជា​លូ ផង​ដែរ គឺ​សង់​ទៅ​តាម​ស្ថានភាព​ផ្លូវ​នេះ ហើយ​ក៏​មិន​អនុញ្ញាត​អោយ​មានការ​សង់ស្ពាន​បន្ថែម​ពីលើ ក្រៅពី​ក្រុមហ៊ុន​បាន​ឡើយ ករណី មាន​ក្រុមហ៊ុន​ឯកជន​ចង់​សង់​សម្រាប់​អភិវឌ្ឍន៍​គម្រោង​ណាមួយ​របស់​ខ្លួន ។ គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គឺជា​គម្រោង​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ចិន សហការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង ១ ៩០០ លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ដែរ​នឹង​ត្រូវ ឆ្លងកាត់ រាជធានី ខេត្ត​ចំនួន​៤ គឺ​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី និង ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ​/​សង្កាត់ និង ១១០​ភូមិ​។ ផ្លូវ​នេះ ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (​គិត​រួម​ទាំង​ស្ពាន និង​លូ​ទាំងអស់​) ហើយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុង​នោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ​) សងខាង ជាយ​ផ្លូវ​កៅស៊ូ​២ (២x២,៥​ម៉ែត្រ​) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រមទាំង​មាន​ស្ពាន ៨៩​កន្លែង​។ នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង ហើយ​ក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ ៕
Expressway

Featured Posts

[Fresh News] - ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី និងកម្ពុជា ប្រកួតមិត្តភាព​ វាស់ស្ទង់កម្រិត​បច្ចេកទេស និងសមត្ថភាព
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីបញ្ជ្រាបការយល់ដឹង និងជំរុញការប្រើប្រាស់សេវាធានារ៉ាប់រងយានយន្តដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ
ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី និងក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា ប្រកួតជាមិត្តភាពដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នាអស់ រយៈពេលជាយូរមកហើយ
[Business Cambodia] - គម្រោងធំៗ ២ ពេលលេចរូបរាងនឹងធ្វើឲ្យខេត្ដសៀមរាបលេចធ្លោខ្លាំង ក្នុងការទាក់ទាញភ្ញៀវទេសចរ
[Rasmei Kampuchea Daily News] - ផ្លូវប្រវែង ៧៥ គីឡូម៉ែត្រ ត្រូវបានជួសជុលឲ្យរលោងស្អាត គ្មានជង្ហុក និងអំពូលសូឡា ជាង ២ ពាន់អំពូល បានដាក់បំភ្លឺ នៅស្រុកអូររាំងឪ
[Dermrang News] - សម្ដេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី!
[Phnom Penh Reporter] - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
[Nokor Wat News] - គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ មីនា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ៤នាក់

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90