"ការតម្រង់ទិសអាស៊ានឆ្ពោះទៅកាន់ដងផ្លូវកាន់តែមានសុវត្ថិភាពជាងមុន" - វគ្គសន្ទនារបស់WEF រវាងអ្នកសម្របសម្រួលលោកស្រី Tan Le មេដឹកនាំសាកលវ័យក្មេងរបស់WEF និងឯកឧត្តមទេស រដ្ឋមន្ត្រី កម្ពុជា ស៊ុន ចាន់ថុល
“Steering ASEAN towards Safer Roads” – a WEF Dialogue Session one-on-one between moderator Ms. Tan Le, a WEF Young Global Leader, and Cambodian Senior Minister H.E. Sun Chanthol
---
ថ្ងៃ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអង្គុយ សន្ទនាជាមួយអ្នកសម្របសម្រួលលោកស្រី Tan Le នាយកប្រតិបតិ្តEMOTIV និងជាអ្នកដឹកនាំ សាកលវ័យក្មេងរបស់WEF ក្រោមប្រធានបទ៖ "ការតម្រង់ទិសអាស៊ានឆ្ពោះទៅកាន់ដងផ្លូវកាន់តែមាន សុវត្ថិភាពជាងមុន"។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្តោតជាសំខាន់លើប្រទេសកម្ពុជានិងបញ្ហាប្រឈមរបស់ កម្ពុជាបច្ចុប្បន្នក្នុងការធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា៖ ជាមួយនឹងកំណើនសេដ្ឋកិច្ចអាស៊ាន មនុស្សកាន់តែច្រើន មានលទ្ធភាពទិញរថយន្តនិងម៉ូតូដែលនាំឱ្យមានការកកស្ទះចរាចរណ៍ច្រើននៅលើផ្លូវថ្នល់មានកំណត់។
កត្តាដែលនាំឱ្យមានការស្លាប់នៅតាមដងផ្លូវ ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន៖ ការធ្វើ ចរាចរលាយឡំគ្នារវាងរថយន្តដឹកទំនិញ រថយន្តនិងម៉ូតូទាំងឡាយនៅលើដងផ្លូវ ជែងគ្នានៅលើ ចំណែកផ្លូវដូចគ្នាជាមួយនឹងយានយន្តជាច្រើននៅក្នុងស្ថានភាពគ្រោះថ្នាក់។
ដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា៖ កម្ពុជា បានបាត់បង់ទឹកប្រាក់ប្រហែល៣៥០លានដុល្លារ ក្នុងមួយឆ្នាំក្នុងការចំណាយពាក់ព័ន្ធលើគ្រោះថ្នាក់ចរាចរណ៍ ហើយបើតាមការប៉ាន់ប្រមាណជាសាកលឱ្យដឹងថា៖ ប្រទេសដែលមានប្រាក់ចំណូលទាបនិង មធ្យមបានចំណាយប្រមាណពីបីទៅប្រាំភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួនដោយសារ គ្រោះថ្នាក់ចរាចរណ៍។
ដើម្បីដាក់បញ្ហានេះនៅក្នុងទស្សនៈជាសាកល មានមនុស្សប្រមាណ១,២៥លាននាក់ស្លាប់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវនៅក្នុងពិភពលោក និង១៥លាននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។
បញ្ហាធំបំផុតដែលរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍គឺជាកត្តាទាក់ទងនឹងអ្នកបើកបរដូចជា៖ អ្នកបើកបរម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាព និងរវល់កិច្ចការច្រើនក្នុងពេលកំពុងបើកបរ។ នេះបណ្តាលឱ្យអ្នកបើកបរ បាត់បង់ការប្រុងប្រយ័ត្នចំពោះការបើកបររបស់ខ្លួន និងមានការធ្វេសប្រហែសចំពោះសកម្មភាពនៅតាម ដងផ្លូវ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន ក្នុងការបំពេញ ការងារជាមួយវិស័យសាធារណៈក្នុងការជួយដោះស្រាយបញ្ហាមួយចំនួន។
នៅក្នុងគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ក្រសួងមួយ ក្រុមហ៊ុនឯកជនបានទិញស្លាកសុវត្ថិភាពចរាចរណ៍ ជាង៣,៤លានសន្លឹកដើម្បីបិទឧបករណ៍កសិកម្ម និងកង់នៅតាមតំបន់ជនបទនានានៅទូទាំង ប្រទេស ដោយហេតុថាមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើងនៅពេលយប់ដោយសារតែខ្វះភ្លើងបំភ្លឺពេលយប់នៅតាមដងផ្លូវ។
តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ត្រូវបានកាត់បន្ថយនៅកម្ពុជា។
ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលក៏បានភ្ជាប់វិស័យឯកជនក្នុងសកម្មភាពរួមចំណែកបរិច្ចាគមួកសុវត្ថិភាព សម្រាប់ម៉ូតូខ្នាតធំ។ នៅពេលដែលប៉ូលីសបញ្ឈប់ពលរដ្ឋដែលបើកបរដោយគ្មានពាក់មួកសុវត្ថិភាព ពួក គេត្រូវបានសួរសំណួរអំពីច្បាប់ចរាចរណ៍ហើយត្រូវឆ្លើយសំណួរទាំងនេះឱ្យបានត្រឹមត្រូវ។ នៅពេលពួកគេឆ្លើយត្រូវ ពួកគេទទួលបានមួកសុវត្ថិភាពមួយដោយឥតគិតថ្លៃ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេឆ្លើយខុស ពួកគេត្រូវទទួលការផាកពិន័យចំពោះការរំលោភច្បាប់ចរាចរណ៍។
ដើម្បីអប់រំប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ក្រុមហ៊ុន និងអង្គការនានា ក៏បានបរិច្ចាគថវិកាផងដែរដើម្បីជួយដល់ការផលិត និងចាក់ផ្សាយស្ពតតាមកញ្ចក់ទូរទស្សន៍ស្តីអំពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង និងសុវត្ថិភាពមួកសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ធាតុចូលរបស់វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ រដ្ឋាភិបាលចង់បន្តធ្វើការយ៉ាងសកម្មជាមួយវិស័យឯកជនសម្រាប់គំនិតថ្មីៗ និងការអនុវត្តគំនិតទាំងនេះ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា៖ ចំនុចសំខាន់ក្នុងការលើកកម្ពស់ សុវត្ថិភាពអ្នកបើកបរឱ្យកាន់តែប្រសើរឡើងគឺត្រូវអប់រំអ្នកបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងនគរបាល ចរាចរណ៍ត្រូវអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេស៕
---
On September 12, 2018 in Hanoi, Vietnam at the World Economic Forum on ASEAN 2018, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport, sat down for a one-on-one dialogue with moderator Ms. Tan Le, Chief Executive Officer, EMOTIV. and a WEF Young Global Leader in a session titled “ Steering ASEAN towards Safer Roads”.
Minister Sun focused on Cambodia and the challenges the country faces today in improving traffic safety.
He noted that with a growing ASEAN economy, more and more people can afford to purchase vehicles and motorcycles, leading to more congestion on limited road space.
Factors that contribute to road fatalities, particularly in ASEAN countries, include the traffic mix on the roads, with trucks, cars, motorcycles all sharing the same space, with many vehicles also in a state of disrepair.
To illustrate this gravity of this problem Minister Sun noted that Cambodia loses approximately 350 million dollars a year on associated costs related to road accidents and it’s estimated that globally, in lower to middle income countries, about 3 to 5% of a country’s GDP is lost from traffic accident related costs.
To put this on a global perspective, 1.25 million people die on the world’s roads everyday, with an additional 15 million additional people left seriously injured.
The biggest problems that contribute to traffic related accidents are driver related factors such as drivers tailgating, driving a motorcycle without a helmet and multi tasking while driving. This results in drivers being distracted and not paying attention to their driving, not being reactive to road activity.
The Minister emphasized the importance of engaging the private sector in working with the public sector in assisting in solving some of the problems.
In a Ministry related initiative, private sector company’s purchased over 3.4 million reflective stickers that were attached to farm equipment and bicycles in rural areas of the country, as many accidents take place at night due to the lack of street lighting.
Due to this initiative Cambodia has seen a reduction of accidents at night.
The government has also engaged the private sector in donating higher standard motorcycle helmets. When police stop citizens driving without helmets, they are quizzed on road safety rules and have to answer these questions correctly. With the correct answers, they are given a free helmet. Alternatively if they don’t answer correctly they get penalized for the traffic law infringement.
To better educate citizens, companies and organizations have also donated funds to assist in producing and airing television spots on drunk driving and helmet safety.
The Minister emphasized that private sector input is very important in solving these problems. The government wants to actively continue to work with the private sector for new ideas and implementation of these ideas.
In conclusion, Minister Sun noted that the bottom line to improving driver safety comes down to both more effective driver education and the enforcement of traffic laws by traffic police on a national basis.