Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - ក្រសួងសាធារណការ បន្តបំពាក់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងយានយន្តដឹកលើសទម្ងន់ នៅតាមដងផ្លូវ
2021-05-31
Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តបំពាក់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់កាមេរ៉ាត្រួតពិនិត្យ និងចាប់សកម្មភាពល្មើសដោយស្វ័យប្រវត្តិនៅលើដងផ្លូវ បន្ទាប់ពីផ្លូវមួយចំនួន ត្រូវបានបំពាក់បច្ចេកវិទ្យានេះរួចរាល់ ដើម្បីឈានទៅរកការប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់។ កិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនបច្ចេកទេសឯកជន ដើម្បីសិក្សាពីគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២៩ ឧសភា។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ឧសភា ថា ការជួបគ្នាប្រជុំរវាងក្រសួងសាធរណការ និងដឹកជញ្ជូន ជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនបច្ចេកទេសឯកជន គឺដើម្បីសិក្សាបន្ថែមពីផ្លូវ ដែលកំពុងធ្វើការសាងសង់ ឈានទៅរកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់សម្រួលដល់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត។ លោកបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សម្រួលដល់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត គឺជាប្រពន្ធមួយដែលប្រើប្រាស់នូវកាមេរ៉ាស្វ័យប្រវត្តិក្នុងការចាប់យកល្បឿន និងទម្ងន់របស់យានយន្ត ដែលកំពុងបើកបរនៅលើដងផ្លូវ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «យើងប្រើប្រាស់ជាប្រភេទ AI Camera ដែលវាដឹងខ្លួនឯងថា រថយន្តល្មើសនោះ មានស្លាកលេខប៉ុន្មាន ហើយយើងក៏ប្រើប្រាស់ជញ្ជីងថ្លឹងដោយស្វ័យប្រវត្តិ នៅពេលមានយានយន្ត គាត់បើកឆ្លងកាត់ គឺវាដឹងទម្ងន់។ កាមេរ៉ានោះ នឹងដឹងថា យានយន្តមួយណា មានស្លាកលេខប៉ុន្មាន ដោយមានការគ្រប់គ្រងនូវគល់បញ្ចីយានយន្តត្រឹមត្រូវ។ ដូច្នេះអ្វីៗ វាដើរដោយស្វ័យប្រវត្តិ និងដឹងខ្លួនឯងហើយជូនដំណឹងមកសមត្ថកិច្ចយើងភ្លាមៗ»។ លោកបន្ថែមថា៖ «ជាទូទៅ រថយន្តបើកបរតាមដងផ្លូវ យើងម៉េចដឹងថាគាត់លើសទម្ងន់ ហើយបើយើងចង់ដឹងមានតែឲ្យគាត់ចូលស្ថាននីយថ្លឹង។ ប៉ុន្តែសម្រាប់អ្នកដឹកជញ្ជូនមួយចំនួន គាត់ក៏គេចវេះ ដោយសារតែហេតុផលផ្សេងៗ។ ដូច្នេះបច្ចេកវិទ្យានេះ គឺយើងនឹងចាប់ដោយស្វ័យប្រវត្តិ នូវយានយន្តណាមួយ ដែលគាត់ល្មើស»។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ចាប់តាំងពីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់យកបច្ចេកវិទ្យានេះមកប្រើប្រាស់នៅក្នុងប្រទេស គឺមានផ្លូវជាតិមួយចំនួន បានបំពាក់នូវបច្ចេកវិទ្យានេះរួចរាល់ និងបានដាក់ឲ្យអនុវត្តសាកល្បង ខណៈមានផ្លូវជាតិជាច្រើនទៀត កំពុងស្ថិតក្នុងគម្រោងនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។ លោកថា៖ «ការបំពាក់នូវបច្ចេកវិទ្យាលើផ្លូវមួយចំនួននេះ គឺមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។ យើងអាចនិយាយបានថា ជាដំណាក់កាលនៃការសាកល្បង ព្រោះយើងដាក់ដំណើរការនូវអ្វីៗ ដែលយើងបានរំពឹងទុក។ បច្ចេកវិទ្យានេះ គឺមានឯករាជ្យភាពខ្ពស់ក្នុងការសម្រេច និងវាយតម្លៃ។ ប៉ុន្តែបើមានចំណុចខ្វះខាត នឹងធ្វើឲ្យការងារដែលយើងខំប្រឹងប្រែងនេះ មិនល្អប្រសើរទេ។ ដូច្នេះយើងត្រូវធ្វើការកែប្រែ ដើម្បីឈានទៅរកការដាក់ប្រើប្រាស់ជាផ្លូវការ»។ លោកបន្តថា ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនឹងដាក់ឲ្យប្រើប្រាស់សាកល្បងលើផ្លូវជាតិមួយចំនួននេះ នឹងជួយសម្រួលដល់ក្រុមការងារត្រួតពិនិត្យងាយស្រួលតាមដាន។ រីឯប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ក៏មានភាពងាយស្រួលក្នុងការទទួលបានដំណឹងពីទម្ងន់យានយន្តរបស់ខ្លួននៅតាមដងផ្លូវភ្លាមៗផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សានូវបច្ចេកវិទ្យាគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះតាំងពីឆ្នាំ ២០១៩។ ក្រសួងបានសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន១២ ដើម្បីធ្វើឲ្យបច្ចេកវិទ្យានេះ អាចយកមកប្រើប្រាស់នៅក្នុងបរិបទប្រទេសកម្ពុជា។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ។ លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជានាយកកម្មវិធីមូលនិធិសុវត្ថិភាពអន្តរជាតិ លើកឡើងនៅថ្ងៃទី ៣១ ឧសភា ថា ការត្រួតពិនិត្យយានយន្តដាក់ទម្ងន់លើសកម្រិតនេះ គឺជារឿងសំខាន់។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ គឺជាភាពចាំបាច់មួយក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងរបស់មន្ត្រីមានសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា។ លោកថា ការទប់ស្តាត់ការដឹកលើសទម្ងន់កំណត់នៅលើដងផ្លូវ បានចូលរួមចំណែកថែរក្សាផ្លូវថ្នល់ឲ្យបានគង់វង្ស និងសន្សំថវិកាជាតិ ព្រោះបើការគ្រប់គ្រងបញ្ហានេះមិនល្អនោះទេ រដ្ឋនឹងត្រូវចំណាយពេលវេលាច្រើន ក្នុងការជួសជុលផ្លូវថ្នល់ម្តងហើយម្តងទៀត។ បើតាមលោក គង់ សុវណ្ណ ប្រពន្ធនេះ នឹងជួយឲ្យជនល្មើសទាំងអស់ ងាកមកគិតពីហានិភ័យ និងត្រូវដកខ្លួនសន្សឹមៗ ក្នុងការដឹកលើសទម្ងន់ ខណៈជនខិលខូចទាំងនោះ តែងតែប្រើប្រាស់នូវរូបភាពផ្សេងៗ ដើម្បីបន្តសកម្មភាពល្មើសរបស់ពួកគេ។ លោកបញ្ជាក់ថា៖ «នៅពេលយើងមានប្រព័ន្ធបច្ចេកវិទ្យាហើយ យើងត្រូវតែមានការផ្សព្វផ្សាយជាសំខាន់។ ការងារនេះ មិនមែនសម្រាប់តែក្រុមដឹកជញ្ជូននោះទេគឺយើងត្រូវផ្សព្វផ្សាយអប់រំដល់មន្ត្រីរបស់យើងឲ្យបានដិតដល់ផងដែរ ដើម្បីឲ្យបំពេញតួនាទី ភារកិច្ចនេះ ប្រកបដោយតម្លាភាពហ្មត់ចត់»៕
ដឹកលើសទម្ងន់
Heang Sotheayuth
ផ្លូវជាតិលេខ៥
វិស័យដឹកជញ្ជូន
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥
Weigh in Motion
ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90