• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

កិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ (The 45th ASEAN Ports Association (APA) Meeting)

2019-11-21 Go to the website published MPWT
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអគ្គលេខាធិការសមាគមកំពង់ផែអាស៊ាន ប្រធានគណៈប្រតិភូមកពីប្រទេសសមាជិកសមាគមកំពង់ផែទាំងអស់ អភិបាលរងខេត្តសៀមរាប ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីបង្កើតជាវេទិកាដោះដូរបទពិសោធន៍ និងមតិយោបល់ទាក់ទងនឹងការអភិវឌ្ឍវិស័យកំពង់ផែ សំដៅឱ្យការអនុវត្តកាន់តែមានភាពប្រសើរឡើង។ លើសពីនេះទៅទៀត វាក៏ជាវេទិកាដើម្បីប្រមូលបញ្ហារួមក្នុងវិស័យនេះ ដែលជះឥទ្ធិពលអាក្រក់លើការធ្វើពាណិជ្ជកម្ម ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។ ឯកឧត្ដមទេសរដ្ឋន្ត្រី បានគូសបញ្ជាក់ពីការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាបន្តបន្ទាប់ឱ្យស្របតាមការកើនឡើងនៃពាណិជ្ជកម្ម ក៏ដូចឱ្យស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពលនិងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័របានរហូតដល់ ៣០០.០០០ ទូរក្នុងមួយឆ្នាំ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន។ កំពង់ផែកុងតឺន័រថ្មីនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន ជាពិសេសប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យតាមអឡិចត្រូនិកនៅកំពង់ផែត្រូវបានអភិវឌ្ឍផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ កម្ពុជាគឺជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងក៏ជាស្ថាបនិកមួយរូបនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគដោយមានប្រាក់កម្ចីសម្បទាន ការសាងសង់ផ្លូវល្បឿនលឿនជាដើម។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការទាំងនោះគឺជាឱកាសដើម្បីបង្កើតកំពង់ផែយុទ្ធសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលអាចតភ្ជាប់កំពង់ផែធំៗនៅកម្ពុជា និងកំពង់ផែ APA ផ្សេងទៀតទៅកាន់ទីផ្សារដ៏ធំនៅតាមច្រករបៀងផ្លូវសូត្រសមុទ្រ និងទីផ្សារពិភពលោក តាមរយៈការពង្រីកមូលដ្ឋានពាណិជ្ជកម្មយុទ្ធសាស្ត្របន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មលេចធ្លោរបស់កម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាដែលជាសមាជិកសកម្មមួយ នៃសមាគមកំពង់ផែអាស៊ាន នឹងប្ដេជ្ញារួបរួមគ្នាជាមួយរដ្ឋសមាជិកទាំងអស់នៃសមាគមអាស៊ាន ដើម្បីជំរុញសមាគមនេះឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកំម្លាំងកាយចិត្ត និងពេលវេលាប្រកបដោយទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាដែលបានទទួលតំណែងជាប្រធានសមាគមកំពង់ផែអាស៊ាន និងអគ្គលេខាធិការសម្រាប់ឆ្នាំ ២០២០-២០២១៕
កិច្ចប្រជុំសមាគមកំពង់ផែអាស៊ាន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ ដែលនឹងចូលមកដល់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
[Koh Thom CPP] - ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ
[cpp-mpwt] - ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ចំនួន ៥៧៤គ្រួសារ
[UYFC-PWT] - យើងខ្ញុំថ្នាក់ដឹកនាំ និងក្រុមការងារ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន សូមគោរពជូនពរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ
កិច្ចពិភាក្សាពិគ្រោះយោបល់លើបទពិសោធន៍ នៃការអនុវត្តកម្មវិធីគម្រោងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ដល់ក្រុមការងារបញ្រ្ជាបយេនឌ័រ (GMAG) នៃក្រសួងសុខាភិបាល
កិច្ចប្រជុំពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងនាយកដ្ឋានក្រោមចំណុះនៃក្រសួងសាធារណការ និងដឹកជញ្ជូន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១ -១៥ ខែសីហា ឆ្នាំ២០២៥

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90