កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ!
នាព្រឹកថ្ងៃទី ៧កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៧ នៅក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមដោយ ឯ. Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, ឯ. ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត។
កំណាត់ផ្លូវជាតិមួយខ្សែនេះ មានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ត្រូវបានស្ថាបនាជា ប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) ផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លងមក) ព្រមទាំងបានរួមបញ្ចូលនូវ ការសាងសង់ស្ពានចំនួន ៨កន្លែង ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២កន្លែង បំពាក់ភ្លើងសញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសម្លេង សម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សួនពុះចែកទ្រូងផ្លូវ ដាក់លូគ្រប់ប្រភេទ បំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅ តាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
កំណាត់ផ្លូវសាងសង់ថ្មីមួយខ្សែនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្តាខេត្តនៅជាប់ព្រំប្រទល់ ដែលមានសក្តានុពល ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗមួយចំនួន ដូចជា កៅស៊ូ អង្ករ ម្រេច ដំឡូងមី ស្វាយចន្ទី ពោត ចេក អំពៅ ថ្នាំជក់ ទុរេន បន្លែផ្លែឈើ និងត្រីសាច់ ជាដើម ហើយបន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។
តាមរយៈការសិក្សាវាយតម្លៃ ក៏បានបញ្ជាក់ផងដែរថា កំណាត់ខ្សែផ្លូវនេះ នឹងផ្តល់អត្រាផលចំណេញ ផ្នែកសេដ្ឋកិច្ច (EIRR) រហូតដល់ ១៥,២៧% ដែលបង្ហាញពីការចូលរួមចំណែក ក្នុងការជម្រុញ កំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។
National Road No. 7 Section from Skun Roundabout to the Kizuna Bridge Roundabout Officially Opened to Traffic
On the morning of July 7, 2026, Samdech Moha Borvor Thipadei Hun Manet, Prime Minister of Cambodia, presided over the official inauguration of the newly upgraded section of National Road No. 7 in Kampong Cham City. The ceremony was attended by H.E. Wang Wenbin, Chinese Ambassador to Cambodia, H.E. Peng Ponea, Minister of Public Works and Transport, along with numerous senior government officials.
The newly completed road section stretches 45.489 kilometers from the Skun Roundabout to the Kizuna Bridge Roundabout. It has been constructed as a four-lane asphalt concrete (AC) highway (two lanes in each direction) and includes the following key infrastructure:
- 8 bridges
- 2 vehicle weigh stations for monitoring overloaded trucks
- 4 traffic signal intersections
- 8 audible pedestrian crossing devices for visually impaired pedestrians
- A central median
- Comprehensive drainage systems
- Road signs, pavement markings, kilometer markers, and safety barriers installed in accordance with national road engineering standards
The new road is expected to play a vital role in improving transportation and logistics, particularly for the movement of agricultural and agro-industrial products. It will also support socio-economic development in Kampong Cham Province and neighboring provinces by enhancing connectivity and facilitating trade in key commodities such as rubber, rice, pepper, cassava, cashew nuts, maize, bananas, sugarcane, tobacco, durian, fruits, vegetables, fish, and livestock products.
In addition, the upgraded highway is expected to boost tourism in Kampong Cham Province by providing easier access to its ancient temples, natural attractions, and historical and cultural heritage sites.
According to the project's economic assessment, the road is projected to generate an Economic Internal Rate of Return (EIRR) of 15.27%, demonstrating its strong contribution to Cambodia's long-term economic growth and development.