• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក

2026-06-11 Go to the website published ក្រសួងព័ត៌មាន
វិមានរដ្ឋសភា៖ អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ យន្តការគតិយុត្តិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាច្បាប់ដែលត្រូវប្រកាសប្រើប្រាស់ជាការប្រញាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចជាតិ និន្នាការបច្ចេកវិទ្យាយានយន្តទំនើប ព្រមទាំងឆ្លើយតបនឹងយន្តការកំណែទម្រង់រចនាសម្ព័ន្ធវិស័យដឹកជញ្ជូននិងឡូជីស្ទិកនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ កិច្ចប្រជុំនៅថ្ងៃនេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬហៅកាត់ថាគណៈកម្មការទី៩ នៃរដ្ឋសភា ដោយមានការចូលរួមការពារសេចក្តីព្រាងច្បាប់ពីភាគីរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការជំនាញទាំង១០ នៃស្ថាប័ននីតិប្បញ្ញត្តិ និងមន្ត្រីជាន់ខ្ពស់មកពីអន្តរក្រសួងពាក់ព័ន្ធជាច្រើនរូបទៀត។ សេចក្តីព្រាងច្បាប់ដែលកំពុងស្ថិតក្រោមការពិនិត្យលម្អិតនៅពេលនេះ ត្រូវបានធ្វើឡើងតាមសំណើបន្ទាន់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់លិខិតស្នើសុំទៅសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ ការសម្រេចចិត្តធ្វើវិសោធនកម្មច្បាប់នេះ គឺដោយសារតែរាជរដ្ឋាភិបាលបានពិនិត្យឃើញថា បទប្បញ្ញត្តិមួយចំនួននៃច្បាប់ចាស់ មិនទាន់មានភាពគ្រប់ជ្រុងជ្រោយ និងមិនទាន់អាចឆ្លើយតបបានទាន់ពេលវេលាចំពោះសភាពការណ៍សេដ្ឋកិច្ច និងសង្គម ទាំងក្នុងកម្រិតជាតិ តំបន់ និងសកលលោក។ នៅក្នុងអង្គប្រជុំ ឯកឧត្តម ប៉េង ពោធិ៍នា បានផ្តល់ការបំភ្លឺ និងពន្យល់លម្អិតអំពីបច្ចេកទេសគតិយុត្តិថា វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ នឹងបង្កើតឱ្យមានរបត់ថ្មីមួយក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការក្តៅក្នុងការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាឃាតកបំផ្លាញផ្លូវជាតិ។ ចំណុចពិសេសដែលត្រូវបានបង្កើតឡើងនៅក្នុងច្បាប់ថ្មីនេះ គឺការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សមធម៌ គ្មានការលើកលែង តាមរយៈការធ្វើបច្ចុប្បន្នភាពកម្រិតការពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិឱ្យកាន់តែធ្ងន់ធ្ងរ និងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃបទល្មើស។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការក៏បានគូសបញ្ជាក់បន្ថែមថា ច្បាប់នេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារក្នុងការជួសជុលប្រចាំឆ្នាំ។ ផលចំណេញផ្នែកសេដ្ឋកិច្ចដ៏ធំធេងមួយទៀត គឺការជួយលើកទឹកចិត្ត និងសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងថ្លៃដើមឡូជីស្ទិករបស់វិស័យឯកជនដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ពាណិជ្ជកម្មរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការមកបណ្តាក់ទុនរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្លងតាមរយៈការដេញដោល និងការពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល លោកជំទាវ និន សាផុន ក្នុងនាមគណៈកម្មការទី៩ និងតំណាងអន្តរគណៈកម្មការជំនាញទាំងអស់របស់រដ្ឋសភា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ដោយវាយតម្លៃខ្ពស់ចំពោះស្មារតីសហការ និងការផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយពីភាគីរាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការជំនាញរដ្ឋសភានៅតែបន្តតួនាទីក្នុងការពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តជាក់ស្តែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាថាច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ នឹងឆ្លើយតបមានប្រសិទ្ធភាពខ្ពស់បំផុតនៅពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។ បច្ចុប្បន្ន រដ្ឋសភាកំពុងជំរុញនីតិវិធីផ្ទៃក្នុង ដើម្បីរៀបចំប្រមូលមតិយោបល់ចុងក្រោយ ក្នុងទិសដៅដាក់បញ្ចូលសេចក្តីព្រាងច្បាប់ប្រញាប់នេះទៅក្នុងរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញ ឬសម័យប្រជុំពេញអង្គរដ្ឋសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើការអនុម័តជាផ្លូវការផងដែរ៕
ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ច្បាប់ផ្លូវថ្នល់

Featured Posts

[Fresh News] - រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញបើកមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ
[Fresh News] - ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនាម្សិលមិញ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) សម្រាប់ទូទាត់សេវាសាធារណៈ ដែលមិនទាន់មានក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងមុខងារការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ នេះ
ថ្នាក់ដឹកនាំ និងជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាស្តីពី “Capacity Building in Pavement Technology” នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ
កិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលសម្រាប់ពិនិត្យលទ្ធភាពនៃការធ្វើសមាហរណកម្ម និងការបន្ស៊ីបទដ្ឋានឌីហ្សាញនានា ជាមួយបទដ្ឋានរបស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចបានលទ្ធផលជារួមប្រមាណ ៣៥% ហើយ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2026 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90